ប្រជាពលរដ្ឋជីកស្រះប្រទះឃើញគ្រាប់បែកប្រភេទMK82 ត្រូវអង្គការMAG និងស៊ីម៉ាកយកទៅកម្ទេចចោល

ចែករំលែក៖

ខេត្តរតនគិរី៖ គ្រាប់បែកប្រភេទ MK82 ដែលបន្សល់ទុកនៅទឹកដីកម្ពុជាកាលពីសម័យសង្គ្រាម ក្នុងចម្លោះឆ្នាំ១៩៧០ ដល់ ១៩៧៩ ត្រូវបានប្រជាពលរដ្ឋ ជីកស្រះប្រទះឃើញកាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចភូមិកាផ្លិញ ឃុំល្បាំង១ ស្រុកលំផាត់ ហើយនៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ ត្រូវបានរៀបចំដឹកយកទៅធ្វើការកំទេចចោល ពីសំណាក់អង្គការ MKB និងស៊ីម៉ាក់ នាភូមិសាស្ត្រខាងលើ។

លោក Shathel Fash ប្រធានបច្ចេកទេសនៃអង្គការ MAB បានឲ្យដឹងថា បន្ទាប់ពីការ រាយការណ៍ពីសមត្ថកិច្ចមូលដ្ឋានស្តីពីការប្រទះឃើញយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ក្រុមបច្ចេកទេស អង្គការលោក បានចុះមកដល់កន្លែងភ្លាម ហើយពិនិត្យឃើញថា ជាប្រភេទគ្រាប់បែក MK82 គុណភាពវានៅល្អ ១០០ភាគរយ។

លោកបន្តថា គ្រាប់បែកនេះមានទំម្ងន់២៥០ គីឡូក្រាម ហើយបើផ្ទុះ មានអនុភាពបំផ្លាញដល់៣គីឡូម៉ែត្រឯណោះ ដូច្នេះវាមានគ្រោះថ្នាក់ណាស់សម្រាប់គ្រាប់បែកប្រភេទនេះ ៕

img-20161221-wa0089 img-20161221-wa0088 img-20161221-wa0093 img-20161221-wa0091

...

ដោយ៖ វុទ្ធ ឦសាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print