សន្តិសុខCISSចូលលួចសម្ភារ ឃើញក្មេងស្រីស្អាតធ្វើទារុណកម្មប៉ុងរំលោភមិនបានសម្រេចជាប់ខ្នោះ

ចែករំលែក៖

ភ្នំពេញ៖ បុរសជាសន្តិសុខ នៅក្រុមហ៊ុន CISS ម្នាក់បានធ្វើសកម្មភាពចាប់រំលោភក្មេងស្រីម្នាក់ ដោយធ្វើទារុណកម្មផ្លូវភេទ ចាប់ចងដៃ ចងជើង ហើយប្រើឡាមវះកាត់ខោខាងក្នុង តែមិនបានសម្រេច ក្រោយពីក្មេងស្រីរងគ្រោះស្រែកឲ្យគេជួយទាន់ ហើយបានរត់គេចខ្លួនអស់៥ថ្ងៃ កាលពីយប់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៦ ហើយជនសង្ស័យត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌ ខណ្ឌពោធិ៍សែនជ័យ តាមចាប់ខ្លួនបាននៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦។

ជនសង្ស័យមានឈ្មោះនី សត្យា អាយុ២៣ឆ្នាំ មុខរបរជាសន្តិសុខក្រុមហ៊ុនCISS ស្នាក់នៅផ្ទះជួលភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ ដោយឡែកក្មេងស្រីរងគ្រោះមានឈ្មោះ ស ណ អាយុ១៧ឆ្នាំ រស់នៅភូមិកាប់ជ្រូក សង្កាត់សំរោងក្រោម ទីកន្លែងជនសង្ស័យធ្វើសកម្មភាព។

បើតាមលោកអធិការបានឲ្យដឹងថា កាលពីថ្ងៃ១៦ ឈានចូលថ្ងៃ១៧ខែធ្នូ ឆ្នាំ២០១៦ ជនសង្ស័យបានធ្វើសកម្មភាពចូលលួចសម្ភារ នៅក្នុងផ្ទះជនរងគ្រោះ ប៉ុន្តែពេលចូលធ្វើសកម្មភាពនោះ ស្រាប់តែឃើញក្មេងស្រីរងគ្រោះស្អាត ក៏ទៅចាប់ចងដៃ ចងជើង ហើយយកឡាមវះខោក្នុងប៉ងចាប់រំលោភ។ ភ្លាមៗនោះក្មេងស្រីរងគ្រោះបានស្រែកឆោឡោបង្កឲ្យមានការភ្ញាក់ផ្អើលដល់ឪពុកម្តាយ របស់ពួកគេ ទើបជនសង្ស័យរត់គេចខ្លួនតែម្តង។

ក្រោយមានករណីនេះកើតឡើងខាងភាគីរងគ្រោះបានទូរស័ព្ទទៅលោកផ្ទាល់ ហើយលោកក៏បានបញ្ជាឲ្យកម្លាំងនគរបាលជំនាញចុះស្រាវជ្រាវរហូតចាប់ខ្លួនបានតែម្តង។ យ៉ាងណាក៏ដោយតំណាងក្រុមហ៊ុនសន្តិសុខខាងលើបានចេញមកបញ្ជាក់ថា ជនសង្ស័យមិនមែនជាបុគ្គលិករបស់ក្រុមហ៊ុនCISSនោះទេ។

បច្ចុប្បន្នជនសង្ស័យរូបនេះស្ថិតក្រោមការសួរនាំបន្ត និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕

image1

ដោយ៖ សុខាសែនជ័យ

...

ពាណិជ្ជកម្ម៖
Naza Wedding Planner
ads2
ads3
ambel-meas
ads5
ads6
scanpeople
ads7
fk
Print

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print