FIFA ពិន័យសមាគមបាល់ទាត់នៅចក្រភពអង់គ្លេសចំនួន៤លើការប្រើប្រាស់រូបសញ្ញាពាក់ព័ន្ធនឹងនយោបាយ

ចែករំលែក៖

សហព័ន្ធបាល់ទាត់ពិភពលោក FIFA បានពិន័យទៅលើសមាគមបាល់ទាត់អង់គ្លេស ស្កុតឡេន អៀរឡង់ខាងជើង និង វេល បន្ទាប់ពីការបំពាក់រូបសញ្ញាម្យ៉ាងនៅលើអាវកីឡាករកាលពីខែមុន ។

រូបសញ្ញាដែលសមាគមបាល់ទាត់ ប្រទេសទាំង៤បំពាក់នៅលើអាវកីឡាករនោះត្រូវបាន FIFA ហៅថាជារូបសញ្ញា ពាក់ព័ន្ធនឹងនយោបាយ។

សមាគមបាល់ទាត់អង់គ្លេស FAត្រូវ បានពិន័យ៤៥.០០០ស្វុីសហ្វ្រង់ស្មើនឹង ៤៤.០០០ដុល្លារ បន្ទាប់ពីការប្រើប្រាស់រូបសញ្ញានេះនៅលើអាវកីឡាករអំឡុងការ ប្រកួតជម្រុះ World Cup កាលពីខែវិច្ឆិកា កន្លងទៅបូករួមទាំងការបង្កបញ្ហាពីអ្នកគាំទ្រផង។

ចំណែកសមាគមបាល់ទាត់ស្កុតឡេន ឯណោះវិញក៏រងការពិន័យចំនួន២០.០០០ ស្វុីសហ្វ្រង់ ក្នុងករណីដូចគ្នានេះដែរ។ រីឯសមាគមបាល់ទាត់វេលក៏រងការពិន័យដែរ២០.០០០ ស្វុីស ហ្វ្រង់ និងអៀរឡង់ ខាងជើង១៥.០០០ស្វុីស ហ្វ្រង់នៅពេល ប្រកួតជាមួយស៊ែប៊ី និងអាហ្សែបៃហ្សង់ ។

រាល់ការប្រកួតរបស់ក្រុមជម្រើសជាតិទាំង៤ខាងលើកាលពីខែវិច្ឆិកាកន្លងទៅ សុទ្ធតែមានបំពាក់រូបសញ្ញាដែលពាក់ព័ន្ធនឹងនយោបាយ ដើម្បីរំលឹកដល់ទាហាន ដែលបាត់បង់ជីវិតអំឡុងសង្គ្រាមលោកលើកទី១និងសង្គ្រាមលោកលើកទី២ ៕

fifa

ដោយ៖ ដេវីត

...

ពាណិជ្ជកម្ម៖
Naza Wedding Planner
ads2
ads3
ambel-meas
ads5
ads6
scanpeople
ads7
fk
Print

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print