សកម្មភាពវាយប្រហារភេរវកម្មនៅក្នុងឆ្នាំ២០១៦

ចែករំលែក៖

ករណីបើករថយន្តធុនធំបុកហ្វូងមនុស្ស នៅក្នុងផ្សារទំនើបសម្រាប់ពិធីបុណ្យណូអែលនៅទីក្រុងប៊ែកឡាំងប្រទេសអាល្លឺម៉ង់ និងការធ្វើឃាតអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅទួរគីកាលពីថ្ងៃទី១៩ ខែធ្នូ បានធ្វើឲ្យចំនួនការ វាយប្រហារភេរវកម្មនៅអឺរ៉ុបបានកើនឡើង ខ្ពស់នៅក្នុងឆ្នាំ២០១៦នេះ។ ការវាយប្រហារនៅអឺរ៉ុបបានកើនឡើងចាប់ពីការវាយប្រហារនៅខែវិច្ឆិកា ឆ្នាំ២០១៥ក្នុងទីក្រុងប៉ារីសប្រទេសបារាំងសម្លាប់មនុស្ស ១៣០ នាក់ និងរាប់សិបនាក់ទៀតរងរបួស។

ខាងក្រោមនេះជាសកម្មភាពវាយ ប្រហារភេរវកម្មនៅក្នុងឆ្នាំ២០១៦ក្នុង តំបន់អឺរ៉ុប៖

១-វាយប្រហារគ្រាប់បែកនៅទីក្រុង ប្រុចស៊ែលប្រទេសប៊ែលហ្សុិកសម្លាប់ មនុស្ស ៣៥នាក់នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦
ការវាយប្រហារនោះកើតឡើងនៅ ពេលព្រឹកខណៈដែលមានមនុស្សកកកុញក្នុងនោះមានការវាយប្រហារ២លើកនៅក្នុងអាកាសយានដ្ឋាន Zaventem ២ លើក និងការវាយប្រហារលើកទី៣ នៅក្នុងស្ថា នីយរថភ្លើង Maalbeek ។ ការវាយ ប្រហារ នោះសម្លាប់មនុស្ស ៣៥នាក់រួមទាំងភេរវករ អត្តឃាត ៣នាក់ផងដែរ។ ក្រៅពីនេះមាន អ្នករងរបួសប្រមាណ ៣០០នាក់ផ្សេង ទៀត។ ការវាយប្រហារនោះបានធ្វើឲ្យ ប៊ែលហ្សុិកប្រកាសអាសន្នពីសកម្មភាព វាយប្រហារភេរវកម្មកម្រិតខ្ពស់បំផុតដែលមិនធ្លាប់មាននៅក្នុងប្រទេសរបស់ខ្លួន។

២-វាយប្រហារដោយកាំបិតនៅទីក្រុង Munich ប្រទេសអាល្លឺម៉ង់ថ្ងៃទី១០ ខែ ឧសភា
ការវាយប្រហារដោយកាំបិតនៅ ស្ថានីយរថភ្លើងក្នុងទីក្រុងមុយនិចប្រទេស អាល្លឺម៉ង់ បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និងរងរបួសជាច្រើននាក់ផងដែរ។ ការវាយ ប្រហារបានស្រែកខ្លាំងៗថា ព្រះអាឡោះដ៏ អស្ចារ្យ។ ក្រោយមកមន្ត្រីអាល្លឺម៉ងបាន ប្រកាសថា ជនដៃដល់មានបញ្ហាសរសៃ ប្រសាទទើបមិនបញ្ជូនទៅតុលាការ។

៣- ការវាយប្រហារដោយកាំបិតនៅ បារាំង ថ្ងៃទី១៣ ខែមិថុនា
២នាក់ប្តីប្រពន្ធ ដែលជាប៉ូលិសត្រូវ បានជនដៃដល់ចាក់នឹងកាំបិតបណ្តាលឲ្យស្លាប់នៅក្នុងផ្ទះខ្លួនឯងស្ថិតនៅតំបន់ Magnanville ភាគខាងលិចទីក្រុងប៉ារីស។ ប្រធានាធិបតីបារាំងលោក ហ្វ្រង់ស័រ ហូឡែន បានចាត់ទុកថា សកម្មភាពខាងលើជាការវាយប្រហារភេរវកម្ម។ ជនដៃដល់ឈ្មោះ Larossi Abballa ដែលមានទំនាក់ទំនងជាមួយក្រុមអ៊ិស្លាមIS ។ កន្លងមកជនដៃដល់ធ្លាប់បានឃុំខ្លួននៅក្នុងគុកដោយសារតែពាក់ព័ន្ធនឹងសង្គ្រាមអាទិទេពរបស់ក្រុម ភេរវកម្មIS។ ក្រោយការសម្លាប់ប៉ូលិស ២ នាក់ប្តីប្រពន្ធ ជនដៃដល់ក៏ត្រូវបានប៉ូលិសបាញ់សម្លាប់តែម្តង។

៤-ការវាយប្រហារដោយបើករថយន្ត បុកនៅទីក្រុងNice សម្លាប់មនុស្ស៨៧ នាក់នៅថ្ងៃទី១៤ ខែកក្កដា
មានមនុស្សដល់ទៅ៨៧នាក់ស្លាប់និង ៤៣៤នាក់រងរបួសនៅក្នុងហេតុការណ៍ រថយន្តដឹកទំនិញបើកបុកទៅលើហ្វូង មនុស្សឈរចាំមើលការបាញ់កាំជ្រួចក្នុង ទិវាបុណ្យឯករាជ្យបារាំងក្នុងទីក្រុងNice។ អ្នកបើករថយន្តបុកជាជនជាតិទុយនេស៊ី ក្រោយ មកត្រូវបានប៉ូលិសបាញ់សម្លាប់។ នៅមុនពេលបើករថយន្តបុកហ្វូងមនុស្សជនដៃ ដល់បានស្រែកខ្លាំងៗថា ព្រះអាឡោះដ៏ អស្ចារ្យ។

ហេតុការណ៍ខាងលើបានធ្វើឲ្យប្រធា នាធិបតីបារាំងលោក ហ្វ្រង់ស័រ ហូឡែន ពន្យារស្ថានភាពអាសន្ននៅក្នុងប្រទេសជាបន្តទៀតក្រោយពេលការវាយប្រហារនៅទីក្រុងប៉ារីស សម្លាប់មនុស្ស១៣០នាក់រួច មក៕

berlin-3 brussels-654540 knifeThe undated portraits of two slain French police, posted June 14, 2016 on the social media page of France's Police Nationale, in accordance to their family wishes, are deputy police commander Jean-Baptiste Salvaing (L) and Jessica Schneider, administrative agent.  POLICE NATIONALE/Social Media via Reutersnice

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print