ប្រជាពលរដ្ឋរិះគន់ក្រុមហ៊ុនស៊ីភីដឹកជ្រូកមកពីប្រទេសឡាវ និងថៃកំពុងកំរើកសារជាថ្មីចូលក្នុងខេត្តកំពង់ធំ

ចែករំលែក៖

ខេត្តកំពង់ធំ៖ យ៉ាងហោចណាស់រាល់៣ថ្ងៃម្ដងរថយន្ដ​ដឹកជ្រូកក្រហម ចេញពីប្រទេសថៃ ប្រទេសឡាវ និងប្រទេសវៀតណាម មកទំលាក់ក្នុងទឹកដីខេត្តសៀមរាប​ កំពង់ធំ​  ព្រះវិហារ កំពង់ចាម​ ភ្នំពេញ និងខេត្តផ្សេងទៀត​ដោយឡែកខេត្តកំពង់ធំ មន្ត្រីដែលអនុវត្តន៍ច្បាស់ត្រូវបានមហាជនរិះគន់ថា​មានការបើកភ្លើងខៀវ ពីសំណាក់មន្ត្រីជំនាញពេទ្យសត្វ​និងអាជ្ញាធរដែលពាក់ព័ន្ធក្នុងខេត្តកំពង់ធំ  មិនបង្រ្កាបទេទុកចិញ្ចឹមឆ្នាំងបាយ​ ។

Image50

រាជរដ្ឋាភិបាល​ប្រកាសហាមដាច់ខាត​មិនអោយនាំជ្រូកក្រហមពីបរទេសមកលក់ក្នុងស្រុក  ធ្វើអោយជ្រូកនៅក្នុងស្រុក ធ្លាក់តំលៃ​ ប៉ះពាល់ជីវភាពប្រជាពលរដ្ឋដែល​ចិញ្ចឹម ជ្រូកសំរាប់រយៈពេលវែង​ បែរជាលក់ក្នុងតំលៃថោកដូចជ្រូកនាំចូលពីបរទេស​ដែរ​ និងម្យ៉ាង ជ្រូកបរទេស ចិញ្ចឹម បែបចំណីមានជាតិគឺមី​ច្រើនឆាប់ធំលូតលាស់​ល្អ  ឆាប់បានលក់ តែចំពោះផលវិបាកខាងសុខភាព​វិញគឺប៉ះពាលយ៉ាងខ្លាំង ព្រោះជ្រូកដែលនាំចូល ពេទ្យសត្វពុំបានពិនិត្យ​ដោយយកចិត្តទុកដាក់គ្រប់ជ្រុងជ្រោយ ​គ្រប់ក្បាលជ្រូកនោះទេ​ គ្រាន់តែ​ពិនិត្យបែប លុមៗធ្វើអោយតែពីបានតែប៉ុណ្ណោះ​និងពេលខ្លះខ្ចិលពិនិត្យ ព្រោះមិនមែនសំរាប់បរិភោគខ្លួនអែង ។

ប្រជាពលរដ្ឋបានសង្កេតឃើញថា​​ក្រោយពីមន្ត្រីជំនាញពេទ្យសត្វនិងសមត្ថកិច្ចបានបង្រ្កាបបទល្មើសដឹកជ្រូកក្រហមចូលក្នុងខេត្តកំពង់ធំ ម្ដងរួចមក  ឈ្មួញ​បានកំរើកសារឡើងវិញ​ដោយធ្វើសកម្មភាពដឹកជញ្ចូនជ្រូកក្រហមរាល់៣ថ្ងៃម្ដង ដោយ អែបអាងថាជាជ្រូកមានច្បាប់​ តែបើច្បាប់នោះកំណត់ត្រឹម១០០ក្បាល គឺឈ្មួញ​ដឹករហូតដល់ជិត២០០ក្បាល លើសច្បាប់ជិតពាក់កណ្ដាលទៀតផង​​ ជាក់ស្ដែង​កាលពីរសៀលថ្ងៃទី១១​ខែសីហា ឆ្នាំ​២០១៥ ជ្រូកបានដឹកមកដល់កន្លែង សត្វឃាតហើយតែគ្មានច្បាប់នៅក្នុងដៃទេ​ បែរជាឆ្លើយដាក់គ្នាយករួចខ្លួន ​តែទោះបើវិធីសាស្ត្របែបណាមហាជនបានដឹងពី​ល្បិច លាបពណ៍គ្នានេះរួចទៅហើយ​  ក្នុងនោះមានជ្រូកចំនួន៤០ក្បាល ដែលត្រូវទំលាក់នៅកន្លែងសត្វឃាត​នេះក្រុងស្ទឹងសែន​។

មហាជនបានរិះគន់មន្ត្រីពេទ្យសត្វ ក្នុងខេត្តកំពង់ធំ​ដែលមានលោក ម៉កយុទ្នា អនុប្រធានពេទ្យសត្វ និងលោក វណ្ណារ៉ា​ប្រធានសាខារបស់ក្រុមហ៊ុនស៊ីភី​ខេត្តកំពងធំ​ថា បានឃុបឃឹតគ្នា​មិនគោរពច្បាប់ហើយថែមទាំងល្មើសច្បាប់ ដែលបណ្ដោយអោយក្រុមហ៊ុនខ្លួន​នាំចូលជ្រូកដែលគ្មានច្បាប់ នៅក្នុងដៃ​តែជ្រូកបានដឹកដល់គោលដៅ​ លុះពេលមានរឿងស្រាប់តែស្រវែស្រវ៉ាឆ្លើយថាគ្នា​ ទទឹមនិងនោះក៏បានរឺះគន់ថា​មន្ត្រីដែលអនុវត្តន៍ច្បាប់នេះអង្គុយចាំយកលុយ  តាមចំនួនសត្វគោ ក្របី  ១ក្បាល គឺ១៣០០០រៀល ចំណែកពន្ធអាករណ៍គឺ១ឡាន ៥០០០០រៀល​ ។

ឧត្តម​ ឈុន ឈន ប្រធានក្រុមព្រឹក្សាខេត្តបានមានប្រសាសន៍ថា​ លោកក្ដាបពុំបាន​ទេ​សុំអោយសួរទៅអភិបាលខេត្ត គាត់ដឹងច្បាស់ជាង  និងអរគុណដល់អ្នកសារពត័មានដែលបានផ្ដល់ពត័មាននេះជូនលោក​  បន្ទាប់មកយើងបានធ្វើកិច្ចសម្ភាសជាមួយ ឧត្តម អ៊ុត សំអន អភិបាលខេត្តកំពង់ធំ​ដោយលោកមានប្រសាសន៍ថា​ សំរាប់ការយកតំលៃក្នុង១ក្បាលតំលៃប៉ុន្មាននិងពន្ធក្នុង១ឡានប៉ុន្មានមានមែនគឺតំរូវអោយមាន តែចំពោះមន្ត្រីអនុវត្តន៍យកលើសនោះលោកនិងតាមដានមើលថាតើយកលើសប៉ុន្មាន ​។

ក្នុងនោះដែរប្រជាពលរដ្ឋបានសំណូមពរអោយក្រសួងមហាផ្ទៃចុះមកពិនិត្យមើល មន្ត្រីដែលអនុវត្តន៍ច្បាប់នៅក្នុងខេត្តកំពង់ធំនេះផង ជៀសវាងការបាត់ចំណូលនៃថវិការដែលគេបង់ជូនរដ្ន ៕

Image83

Image42

Image55

Image48

20150811_171321

Image49

...

ដោយ៖ ប៊ុន​រិទ្ធី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print