ខេត្តកំពង់ធំ៖ យ៉ាងហោចណាស់រាល់៣ថ្ងៃម្ដងរថយន្ដដឹកជ្រូកក្រហម ចេញពីប្រទេសថៃ ប្រទេសឡាវ និងប្រទេសវៀតណាម មកទំលាក់ក្នុងទឹកដីខេត្តសៀមរាប កំពង់ធំ ព្រះវិហារ កំពង់ចាម ភ្នំពេញ និងខេត្តផ្សេងទៀតដោយឡែកខេត្តកំពង់ធំ មន្ត្រីដែលអនុវត្តន៍ច្បាស់ត្រូវបានមហាជនរិះគន់ថាមានការបើកភ្លើងខៀវ ពីសំណាក់មន្ត្រីជំនាញពេទ្យសត្វនិងអាជ្ញាធរដែលពាក់ព័ន្ធក្នុងខេត្តកំពង់ធំ មិនបង្រ្កាបទេទុកចិញ្ចឹមឆ្នាំងបាយ ។
រាជរដ្ឋាភិបាលប្រកាសហាមដាច់ខាតមិនអោយនាំជ្រូកក្រហមពីបរទេសមកលក់ក្នុងស្រុក ធ្វើអោយជ្រូកនៅក្នុងស្រុក ធ្លាក់តំលៃ ប៉ះពាល់ជីវភាពប្រជាពលរដ្ឋដែលចិញ្ចឹម ជ្រូកសំរាប់រយៈពេលវែង បែរជាលក់ក្នុងតំលៃថោកដូចជ្រូកនាំចូលពីបរទេសដែរ និងម្យ៉ាង ជ្រូកបរទេស ចិញ្ចឹម បែបចំណីមានជាតិគឺមីច្រើនឆាប់ធំលូតលាស់ល្អ ឆាប់បានលក់ តែចំពោះផលវិបាកខាងសុខភាពវិញគឺប៉ះពាលយ៉ាងខ្លាំង ព្រោះជ្រូកដែលនាំចូល ពេទ្យសត្វពុំបានពិនិត្យដោយយកចិត្តទុកដាក់គ្រប់ជ្រុងជ្រោយ គ្រប់ក្បាលជ្រូកនោះទេ គ្រាន់តែពិនិត្យបែប លុមៗធ្វើអោយតែពីបានតែប៉ុណ្ណោះនិងពេលខ្លះខ្ចិលពិនិត្យ ព្រោះមិនមែនសំរាប់បរិភោគខ្លួនអែង ។
ប្រជាពលរដ្ឋបានសង្កេតឃើញថាក្រោយពីមន្ត្រីជំនាញពេទ្យសត្វនិងសមត្ថកិច្ចបានបង្រ្កាបបទល្មើសដឹកជ្រូកក្រហមចូលក្នុងខេត្តកំពង់ធំ ម្ដងរួចមក ឈ្មួញបានកំរើកសារឡើងវិញដោយធ្វើសកម្មភាពដឹកជញ្ចូនជ្រូកក្រហមរាល់៣ថ្ងៃម្ដង ដោយ អែបអាងថាជាជ្រូកមានច្បាប់ តែបើច្បាប់នោះកំណត់ត្រឹម១០០ក្បាល គឺឈ្មួញដឹករហូតដល់ជិត២០០ក្បាល លើសច្បាប់ជិតពាក់កណ្ដាលទៀតផង ជាក់ស្ដែងកាលពីរសៀលថ្ងៃទី១១ខែសីហា ឆ្នាំ២០១៥ ជ្រូកបានដឹកមកដល់កន្លែង សត្វឃាតហើយតែគ្មានច្បាប់នៅក្នុងដៃទេ បែរជាឆ្លើយដាក់គ្នាយករួចខ្លួន តែទោះបើវិធីសាស្ត្របែបណាមហាជនបានដឹងពីល្បិច លាបពណ៍គ្នានេះរួចទៅហើយ ក្នុងនោះមានជ្រូកចំនួន៤០ក្បាល ដែលត្រូវទំលាក់នៅកន្លែងសត្វឃាតនេះក្រុងស្ទឹងសែន។
មហាជនបានរិះគន់មន្ត្រីពេទ្យសត្វ ក្នុងខេត្តកំពង់ធំដែលមានលោក ម៉កយុទ្នា អនុប្រធានពេទ្យសត្វ និងលោក វណ្ណារ៉ាប្រធានសាខារបស់ក្រុមហ៊ុនស៊ីភីខេត្តកំពងធំថា បានឃុបឃឹតគ្នាមិនគោរពច្បាប់ហើយថែមទាំងល្មើសច្បាប់ ដែលបណ្ដោយអោយក្រុមហ៊ុនខ្លួននាំចូលជ្រូកដែលគ្មានច្បាប់ នៅក្នុងដៃតែជ្រូកបានដឹកដល់គោលដៅ លុះពេលមានរឿងស្រាប់តែស្រវែស្រវ៉ាឆ្លើយថាគ្នា ទទឹមនិងនោះក៏បានរឺះគន់ថាមន្ត្រីដែលអនុវត្តន៍ច្បាប់នេះអង្គុយចាំយកលុយ តាមចំនួនសត្វគោ ក្របី ១ក្បាល គឺ១៣០០០រៀល ចំណែកពន្ធអាករណ៍គឺ១ឡាន ៥០០០០រៀល ។
ឧត្តម ឈុន ឈន ប្រធានក្រុមព្រឹក្សាខេត្តបានមានប្រសាសន៍ថា លោកក្ដាបពុំបានទេសុំអោយសួរទៅអភិបាលខេត្ត គាត់ដឹងច្បាស់ជាង និងអរគុណដល់អ្នកសារពត័មានដែលបានផ្ដល់ពត័មាននេះជូនលោក បន្ទាប់មកយើងបានធ្វើកិច្ចសម្ភាសជាមួយ ឧត្តម អ៊ុត សំអន អភិបាលខេត្តកំពង់ធំដោយលោកមានប្រសាសន៍ថា សំរាប់ការយកតំលៃក្នុង១ក្បាលតំលៃប៉ុន្មាននិងពន្ធក្នុង១ឡានប៉ុន្មានមានមែនគឺតំរូវអោយមាន តែចំពោះមន្ត្រីអនុវត្តន៍យកលើសនោះលោកនិងតាមដានមើលថាតើយកលើសប៉ុន្មាន ។
ក្នុងនោះដែរប្រជាពលរដ្ឋបានសំណូមពរអោយក្រសួងមហាផ្ទៃចុះមកពិនិត្យមើល មន្ត្រីដែលអនុវត្តន៍ច្បាប់នៅក្នុងខេត្តកំពង់ធំនេះផង ជៀសវាងការបាត់ចំណូលនៃថវិការដែលគេបង់ជូនរដ្ន ៕
ដោយ៖ ប៊ុនរិទ្ធី