ស្នាក់នៅក្បែរគ្នាគាស់បន្ទប់ស្រីៗ៣បន្ទប់លួចសម្ភារ ចុងក្រោយចាប់វាយទ្រមខ្លួន

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ២នាក់ត្រូវបានប្រជាពលរដ្ឋចាប់វាយទ្រមខ្លួនប្រគល់ឲ្យសមត្ថកិច្ច បន្ទាប់ពីពួកគេគាស់បន្ទប់ជួលកម្មការិនីរោងចក្រលួចទ្រព្យសម្បត្តិ កាលពីរសៀលថ្ងៃទី២២ ខែធ្នូឆ្នាំៗ០១៦ នៅបន្ទប់ជួលមួយកន្លែងក្រោយផ្សារកាណាឌីយ៉ា ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ លុះព្រលប់ថ្ងៃដែលទើបឃាត់បាន។

ជនសង្ស័យទី១ ឈ្មោះសុខចាន់ដារ៉ា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរសន្តិសុខកាណាឌីយ៉ា ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុ មានស្រុកកំណើតនៅខេត្តកំពត ទី២ឈ្មោះបាមឈឹម ភេទប្រុស អាយុ១៦ឆ្នាំ ស្នាក់នៅជាមួយគ្នា មានស្រុកកំណើតនៅខេត្តកំពត ។ ចំណែកម្ចាស់បន្ទប់ដែលបានបាត់អីវ៉ាន់មាន៣បន្ទប់ជាប់ៗគ្នា ទី១ឈ្មោះហន ណាវី ភេទស្រី អាយុ២៦ឆ្នាំ មុខរបររោងចក្រ មានស្រុកកំណើតនៅភូមិស្លា  ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ ស្នាក់នៅបន្ទប់A1 ម្ចាស់បន្ទប់ទី២ឈ្មោះ រុំ អូន ភេទស្រី អាយុ១៨ឆ្នាំ មុខរបរធ្វើការរោងចក្រ ស្នាក់នៅបន្ទប់A3 មានស្រុកកំណើតនៅភូមិចំការមន ឃុំតាកែង ស្រុកឈូក ខេត្តកំពត និងទី៣ឈ្មោះឡុក រីម ភេទស្រី អាយុ២៩ឆ្នាំ ស្នាក់នៅបន្ទប់លេខA4  មានស្រុកកំណើតនៅខេត្តកំពង់ស្ពឺ អ្នកទាំង៣នាក់ស្នាក់នៅជាន់ទី១។

តាមសម្ដីឈ្មោះហនណាវី បានឲ្យដឹងថា នៅវេលាម៉ោង១១ពេលដែលនាងបានចេញពីមកធ្វើការសម្រាក់មកហូបបាយថ្ងៃត្រង់សម្ភារនៅធម្មតាទេ ពេលនោះនាងដល់ម៉ោងធ្វើការវិញក៏បានចាកចេញទៅដោយចាក់សោបន្ទប់ត្រឹមត្រូវ។ លុះវេលាម៉ោង៥ល្ងាចពេលចេញពីធ្វើការវិញមកដល់បន្ទប់ស្រាប់តែឃើញទ្វារចំហរ ចំណែកសម្ភារនៅខាងក្នុងក៏រប៉ាត់រប៉ាយនិងបាត់អស់មួយចំនួន។

ដោយឡែកមិត្តភក្តិដែលនៅបន្ទប់ជាប់ៗគ្នានោះក៏ត្រូវចោរលួចគាស់បន្ទប់ដូចគ្នាទើបនាំគ្នាទៅប្តឹងម្ចាស់ផ្ទះ។ ក្រោយមកអ្នកដែលនៅក្បែរបានមកប្រាប់ថា ឃើញមានមនុស្សជញ្ជូនអីវ៉ាន់ឡើងជាន់ទី៣ទើបម្ចាស់ដើរសុំមើលតាមបន្ទប់  បន្ទាប់មកទើបឃើញសម្ភារដែលបានបាត់នោះនៅក្នុងបន្ទប់ជនសង្ស័យដែលនៅជាន់ទី៣ទើបនាំគ្នាឃាត់ម្ចាស់បន្ទប់និងវាយម្នាក់មួយដៃមួយជើងរងរបួសធ្ងន់។ ក្រោយមកទើបរាយការណ៍ទៅសមត្ថកិច្ចមកទទួលយកទៅប៉ុស្តិ៍ចោមចៅធ្វើការសាកសួរ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង២នាក់បានបដិសេធចំពោះសម្ភារដែលនៅខាងក្នុងបន្ទប់ខ្លួន តែទោះជាយ៉ាងណាក៏ដោយសមត្ថកិច្ចនៅតែកសាងសំុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដើម្បីចាក់ការបន្ត៕

image3-1 image1-1 image2-1

ដោយ៖ សុខាសែនជ័យ

...

ពាណិជ្ជកម្ម៖
Naza Wedding Planner
ads2
ads3
ambel-meas
ads5
ads6
scanpeople
ads7
fk
Print

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print