ឱកាសជួបតារាចម្រៀងល្បីៗនៅកម្ពុជានាថ្ងៃបុណ្យគ្រិស្តស្មាស់និងឆ្លងឆ្នាំ២០១៦

ចែករំលែក៖

ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រគុំតន្ត្រីដ៏កក្រើកនឹងត្រូវធ្វើឡើងនៅចំកណ្តាលរាជធានីភ្នំពេញក្រោមវត្តមានតារាចម្រៀង តារាកំប្លែងល្បីឈ្មោះប្រចាំព្រះរាជាណាចក្រកម្ពុជាដើម្បីចូលរួមអបអរបុណ្យគ្រិស្តស្មាស់និងឆ្លងឆ្នាំសាកល២០១៦។ ព្រឹត្តិការណ៍ដ៏ធំនេះអ្នកផលិតកម្មវិធីក៏នឹងផ្តល់ឲ្យអ្នកគាំទ្រពួកគេទទួលបាននូវឱកាសទទួលបានសំបុត្រចូលរួមកម្មវិធីដោយមិនគិតថ្លៃចំនួន៣០សន្លឹកដោយគ្រាន់តែចូលរួមលេងហ្គេមកំសាន្តនៅលើទំព័រហ្វេសប៊ុករបស់ ភ្នំពេញស៊ីធីសេនធ័រ។

ព្រឹត្តិការណ៍អបអរបុណ្យគ្រិស្តស្មាស់ និងព្រឹត្តិការណ៍អបអរដំណាច់ឆ្នាំនេះ នឹងមានការចូលរួមពីសំណាក់សិល្បករល្បីៗក្នុងប្រទេសកម្ពុជា ដូចជា លោក ព្រាប សុវត្តិ កញ្ញា អ៊ីវ៉ា លោក ឆាយ វីរៈយុទ្ធ លោក កែវ វាសនា និងក្រុមកំប្លែង នាយកុយ-នាយក្រឹម ។ សំបុត្រចូលរួម១៥គូ អាចធ្លាក់ទៅដល់ដៃអ្នកមានសំណាងដែលត្រូវបានជ្រើសរើសតាមទំព័រហ្វេសប៊ុករបស់ ភ្នំពេញស៊ីធីសេនធ័រ ។

ព្រឹត្តការណ៍ដែលមានរយៈពេលមួយសប្តាហ៍ពេញនេះ នឹងប្រព្រឹត្តិទៅពីថ្ងៃទី២៥ ដល់ថ្ងៃទី៣១ ធ្នូ នៅភ្នំពេញ ភ្នំពេញស៊ីធីសេនធ័រ ដែលនឹងមានការលក់អីវ៉ាន់ និងចំណីអាហារជារៀងរាល់យប់ ក៏ដូចជាការសម្តែងតន្ត្រីផ្ទាល់ៗផងដែរ ។

លោក Logeswaran SUBRAMANIAM ប្រធានគម្រោងភ្នំពេញស៊ីធីសេនធ័រ បានមានប្រសាសន៍ថា “យើងជឿថា ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះនឹងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណពី៥ម៉ឺន ទៅ៦ម៉ឹននាក់ មកកាន់ភ្នំពេញស៊ីធីសេនធ័រ ។ ពួកគាត់នឹងទទួលបានបទពិសោធន៍ទទួលទានអាហារល្អបំផុត ការដើរទិញទំនិញយ៉ាងសប្បាយ និងតន្ត្រីដ៏ជក់ចិត្ត ខណៈស្រូបយកនូវបរិយាកាសនៃការអភិវឌ្ឍថ្មីនៅចំកណ្តាលបេះដូងនៃទីក្រុងភ្នំពេញ ។”

តារាចំរៀង លោក កែវ វាសនា បាននិយាយថា “ខ្ញុំពិតជាមានអារម្មណ៍រំភើបណាស់ ដែលបានមកសម្តែងនៅទីនេះ ។ យើងមានបរិយាកាសល្អ ម្ហូបឆ្ងាញ់ ភេសជ្ជៈឆ្ងាញ់ ។ អ្នកដឹងទេថា បុគ្គលមានសំណាង៣០នាក់ អាចឈ្នះសំបុត្រចូលរួមក្នុងព្រឹត្តិការណ៍នេះបាន ដោយគ្រាន់តែចូលលេងកំសាន្តជាមួយទំព័រ ហ្វេសប៊ុករបស់ ភ្នំពេញស៊ីធីសេនធ័រ ។ ខ្ញុំទន្ទឹងរង់ចាំជួបជាមួយទស្សនិកជនគ្រប់រូបនារាត្រីនោះ !”ដោយមានការឧបត្ថម្ភពីសំណាក់ក្រុមហ៊ុន និងភោជនីយដ្ឋានធំៗនោះ ព្រឹត្តិការណ៍ទាំងពីរនេះ នឹងមានការបង្ហាញម៉ូដ DJ តន្ត្រី និងអាហារពេលល្ងាចប៊ូហ្វេ ដែលមានសាច់គោមកពីទីក្រុងកូបេ ប្រទេសជប៉ុន ។

ជាមួយគ្នានេះសម្រាប់អ្នកដែលចង់ចូលរួមទស្សនាកម្សាន្តក្នុងព្រឹត្តិការណ៍នេះក៏អាចទិញ សំបុត្រសម្រាប់ចូលរួមព្រឹត្តិការណ៍អបអរបុណ្យគ្រិស្តស្មាស់ ដែលមានតម្លៃ ៥០ដុល្លារ និងសំបុត្រសម្រាប់ចូលរួមព្រឹត្តិការណ៍អបអរដំណាច់ឆ្នាំ ដែលមានតម្លៃ ៨០ដុល្លារ ៕

dara-4 dara-2 dara-1 dara-2 dara-5 dara-1 dara-3

ដោយ៖ វឌ្ឍនា

...

ពាណិជ្ជកម្ម៖
Naza Wedding Planner
ads2
ads3
ambel-meas
ads5
ads6
scanpeople
ads7
fk
Print

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print