តុលាការអាជ្ញាកណ្តាលកីឡា (CAS) បានសម្រេចចិត្តកាត់បន្ថយការពិន័យមិនឲ្យទិញដូរកីឡាកររបស់ក្រុម Real Madrid មកត្រឹមចំនួនមួយដងវិញ ។
ដំបូងឡើយក្លិប Real Madrid ត្រូវបានដាក់ពិន័យមិនឲ្យទិញដូរកីឡាករចំនួន២ដង ដោយសារតែពួកគេប្រព្រឹត្តខុសច្បាប់ របស់សហព័ន្ធបាល់ទាត់ពិភពលោក FIFA ដោយទិញកីឡាករក្រោមវ័យ១៨ឆ្នាំពីក្រៅប្រទេស ។
ក្រោយបណ្តឹងឧទ្ធរណ៍ CAS បានសម្រេចកាត់បន្ថយការពិន័យដោយហាមមិនឲ្យក្លិបយក្សរបស់ អេស្ប៉ាញនេះទិញដូរ កីឡាករតែម្តងប៉ុណ្ណោះ។ មានន័យថា ពួកគេមិនអាចទិញដូរកីឡាករនៅក្នុងខែមករា ខាងមុខឡើយ តែពួកគេអាចធ្វើសកម្មភាពទិញដូរបាននៅពេលចប់រដូវកាល ។
តុលាការអាជ្ញាកណ្តាលកីឡា (CAS)ក៏បានសម្រេចកាត់បន្ថយការពិន័យជាទឹកប្រាក់360,000ផោនមកត្រឹម282,000 ផោនវិញផងដែរ ៕
...
ដោយ៖ ដេវីត










