គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦ បណ្តាលឲ្យមនុស្សស្លាប់៣នាក់ រងរបួសធ្ងន់១៦ និងស្រាល៣នាក់

ចែករំលែក៖

ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលចរាចរណ៍ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦ គិតត្រឹម ម៉ោង១៤៖០០ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២៩១៦ ដល់ម៉ោង១៤៖០០ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២៩១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើងចំនួន១៤លើក បណ្តាលឲ្យមនុស្សស្លាប់៣នាក់ (ប្រុស) រងរបួសធ្ងន់ ១៦នាក់ (ប្រុស) និងរងរបួសស្រាល៣នាក់ (ប្រុស) ។

របាយការណ៍ដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង១៤លើកនេះ បណ្តាលឲ្យខូចខាត យានយន្តសរុបចំនួន២២គ្រឿង រួមមាន៖ ម៉ូតូចំនួន១៥គ្រឿង រថយន្តធុនតូចចំនួន៥គ្រឿង , រថយន្តធុនធំ ១គ្រឿង និងគោយន្ត១គ្រឿង ។ មូលហេតុដែល បណ្ដាលឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍រួមមាន ៖ បើក លឿន  , ជែង ស្រវឹង,មិនប្រកាន់ស្តាំ,មិនគោរពសិទ្ធ , កត្តាផ្លូវ និងងងុយដេក ។

របាយការណ៍ដដែលឲ្យដឹងទៀតថា រាជធានី-ខេត្ត ដែលមានគ្រោះថ្នាក់ច្រើនរួមមាន ៖ រតនគិរី២លើក ស្លាប់២នាក់ របួស១នាក់ , កំពង់ស្ពឺ២លើក ស្លាប់១នាក់ របួស៣នាក់  , ព្រះសីហនុ៣លើក របួស៤នាក់, ព្រះវិហារ៣លើក របួស៦នាក់ , ប៉ៃលិន២លើក របួស៣នាក់ និងខេត្តកណ្តាល១លើក របួស១នាក់ ។

យោងតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈនៃអគ្គស្នងការនគរ បាលជាតិដែលចេញផ្សាយ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំំ២០១៦ដឹងទៀតថា គិតត្រឹមថ្ងៃទី១ដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦ គ្រោះថ្នាក់ចរាចរណ៍កើតឡើង២៨៩លើក ក្នុងនោះស្លាប់១១១នាក់ របួសធ្ងន់២៩៣នាក់ និងរបួស ស្រាល ២២៩នាក់  ៕ ជាយក្រុង

...

nkw1 nkw-2

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print