ខេត្តកំពង់ឆ្នាំង៖ បុរសម្នាក់ត្រូវកម្លាំងសមត្ថកិច្ចនគរបាលឃាត់ខ្លូនក្រោយឈ្លោះប្រកែកជាមួយប្រពន្ធ ហើយផ្ទុះហឹង្សាដាក់គ្នា ហើយស្ទុះយក ចំពុះទង់កាំភ្លើងចាក់ប្រពន្ធបណ្តាលអោយរងរបួសធ្ងន់ កាលពីវេលាម៉ោង៣រសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦ ក្នុងភូមិជន្លាត់ដៃ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
ជនដៃដល់ជាប្តីឈ្មោះ រឹម កៅ ហៅនួក អាយុ២៤ឆ្នាំ រីឯប្រពន្ធឈ្មោះ រី ម៉ា អាយុ២១ឆ្នាំ ត្រូវប្តីចាត់មួយចំពុះទង់ចំបំពង់កបណ្ដាលឲ្យរបួស និងសន្លប់ស្ដូកស្ដឹង ហើយក្រោយពីកើតហេតុស្ត្រីរងគ្រោះត្រូវបានបញ្ជូនទៅព្យាបាលរបួសនៅមន្ទីររពេទ្យក្នុងរាជធានីភ្នំពេញ។
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់។
ប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឮប្តីប្រពន្ធនេះបានឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង។ លុះមួយសន្ទុះក្រោយមកក៏ស្រាប់តែឮប្រពន្ធស្រែកឲ្យគេឯងជួយ ហើយអ្នករស់នៅក្បែខាងបានរាយការណ៍ទៅសមត្ថកិច្ច តែនៅពេលសមត្ថកិច្ចចុះមកដល់កន្លែងកើតហេតុឃើញប្រពន្ធរងរបួសធ្ងន់ សន្លប់តែម្តង ក៏ប្រញាប់បញ្ជូនទៅសង្រ្គោះ៕
ដោយ៖ ចន្ថា