មន្ទីរពេទ្យកាល់ម៉ែតទទួលពិនិត្យជំងឺបេះដូងកុមារក្រោមអាយុ១៦ឆ្នាំឥតគិតថ្លៃ

ចែករំលែក៖

ភ្នំពេញ ៖ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦ មន្ទីរពេទ្យកាល់ម៉ែតបានចេញសេចក្តីជូនដំណឹង ជម្រាបជូនដល់បងប្អូន សាធារណជន ដែលមានកូនអាយុក្រោម១៦ឆ្នាំ មានបញ្ហាជំងឺបេះដូង សូមអញ្ជើញមកទទួលសេវាពិគ្រោះជំងឺដោយឥតគិតថ្លៃ ។

ការទទួលពិនិត្យ គឺចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧ ។  ចំណែកទីតាំងគឺនៅអគារ បេះដូងកុមារ នៃមន្ទីរពេទ្យកាល់ម៉ែត ។

សូមបញ្ជាក់ថា ថ្ងៃធ្វើការគឺចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ។ ព្រឹកពីម៉ោង៨ ៖០០ ដល់១១ ៖ ៣០នាទី និងពេល ថ្ងៃចាប់ពីម៉ោង២៖០០ ដល់ម៉ោង៥៖០០នាទី ៕  ជាយក្រុង

...

kalmete

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print