តាមតួលេខរបស់អង្គការសហប្រជាជាតិ បានឲ្យដឹងថា មានអ្នកស្លាប់១០០នាក់ទៀត នៅសមុទ្រប្រទេសអុីតាលីកាលពីថ្ងៃទី២២ខែធ្នូធ្វើឲ្យចំនួនអ្នកស្លាប់នៅក្នុងឆ្នាំ២០១៦នេះកើនឡើងរហូតដល់ទៅ ៥.០០០ នាក់។
ចំនួនជនភៀសខ្លួនស្លាប់នៅសមុទ្រមេឌីទែរ៉ាណេ ពេលព្យាយាមស្វែងរកឱកាស រស់នៅប្រទេសតំបន់អឺរ៉ុបដែលមានជីវភាព ល្អប្រសើរជាង កើនឡើងខ្ពស់នៅក្នុងឆ្នាំ ២០១៦នេះ ដោយសារតែការរស់នៅក្នុងប្រទេសរបស់ខ្លួន ប្រឈមនឹងការស្លាប់ គ្រប់ពេលដោយសារសង្គ្រាមស៊ីវិល ទើប ប្រថុយគ្រោះថ្នាក់បែបនេះ។ នៅឆ្នាំ២០១៦នេះជនភៀសខ្លួនចូលអឺរ៉ុបកើនឡើង ច្រើនជាងឆ្នាំ២០១៥។
នៅក្នុងឆ្នាំ២០១៥ មានពលរដ្ឋ ប្រមាណជាង១លាននាក់ធ្វើដំណើរឆ្លង កាត់ដែនសមុទ្រមេឌីទែរ៉ាណេ ភាគច្រើន មកពីប្រទេសទួរគីចូលទៅកាន់ប្រទេស ក្រិក ហើយមានអ្នកស្លាប់៣.៧៧១នាក់។ នៅក្នុងឆ្នាំ២០១៦មានជនភៀខ្លួនប្រមាណ តែ៣៦០ពាន់នាក់ប៉ុណ្ណោះ តែមានអ្នក ស្លាប់ច្រើនជាងឆ្នាំ២០១៥ ដោយមាន រហូតដល់ជាង៥ពាន់នាក់។
លោក William Spindler អ្នកនាំពាក្យ អង្គការUNHCR បានបញ្ជាក់ថា«តាម តួលេខថ្មីបំផុតដែលយើងទទួលបាននៅ ក្នុងការលិចនាវាកាលពីថ្ងៃទី២២ខែធ្នូ នៅសមុទ្រអុីតាលី បណ្តាលឲ្យស្លាប់ជាង ១០០នាក់នោះ ធ្វើឲ្យចំនួនអ្នកស្លាប់កើនឡើងខ្ពស់លើសពីការស្មាន៕
ប្រែសម្រួល៖ ម៉ែវ សាធី










