រឿង”សួរស្តីលោកគ្រូកំលោះ”បានការគាំទ្រខ្លាំងមុនចេញទៅបញ្ចាំងនៅបីប្រទេសក្នុងតំបន់អាស៊ី

ចែករំលែក៖

ភ្នំពេញ៖ ភាពយន្តខ្នាតធំរបស់ផលិតកម្ម មហាហង្ស រឿង”សួរស្តីលោកគ្រូកំលោះ”បានប្រកាស ចាក់បញ្ចាំងជាផ្លូវការហើយកាលពីចុងសប្តាហ៍មុននេះ។  ខ្សែភាពយន្តនេះទទួលបានការគាំទ្រខ្លាំងពីអ្នកនិយមទស្សនាភាពយន្តខ្មែរមុនពេលចេញទៅចាក់បញ្ចាំងនៅបណ្តាប្រទេសក្នុងតំបន់អាស៊ីមួយចំនួនដូចជា ប្រទេស ថៃ ឡាវ និង មីយ៉ាន់ម៉ា។

ខ្សែភាពយន្តរឿង “សួរស្តីលោកគ្រូកំលោះ”លេចចេញការគាំទ្រខ្លាំងនៅចុងឆ្នាំនេះក្រោយពីចាក់បញ្ចាំងបាន៤ថ្ងៃ។

លោក អ៊ិន សុភិន ចាងហ្វាងផលិតកម្មមហាហង្ស បានបញ្ជាក់ថា ភាពយន្តនេះរឿង”សួរស្តីលោកគ្រូកំលោះ”កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកគាំទ្រក្នុងស្រុក ហើយក៏កំពុងទាក់ទាញពីរោងភាពយន្តនៅក្រៅស្រុកដែរ។ លោកថា មានរោងភាពយន្តនៅ៣ប្រទេសហើយដែលព្យាយាមទំនាក់ទំនងមកផលិតកម្ម ហើយផលិតកម្មកំពុងតែរៀបចំបច្ចេកទេសដើម្បីឲ្យសមស្របទៅតាមបរិបទនៃរោងភាពយន្ត និងអ្នកទស្សនានៅក្រៅប្រទេសផងដែរ។ ទោះជាយ៉ាងណាលោកមិនបានបញ្ជាក់ពីពេលវេលាលម្អិតនៃការចេញទៅចាក់បញ្ចាំងនៅក្រៅស្រុកនៅឡើយទេ អ្វីដែលសំខាន់គឺកំពុងចាក់បញ្ចាំងឲ្យអ្នកគាំទ្រក្នុងស្រុកសិន។ លោកបន្តថា លោកពិតជាមានការភ្ញាក់ផ្អើលដែលចំនួនអ្នកចូលទស្សនា កើនឡើងខ្ពស់ដូចនេះ ។

លោកបន្តថា អ្វីដែលលោកកាន់តែរំពឹងថា នឹងធ្វើឲ្យរឿង”សួរស្តីលោកគ្រូកំលោះ”អាចទាក់ទាញអ្នកទស្សនាបានច្រើនផងដែរនោះព្រោះតែជាការបផលិតសម្រិតសម្រាំងសម្រាប់ទីផ្សារភាពយន្តបច្ចុប្បន្នដែលមានទាំងឈុតកំប្លែង មនោសញ្ចេតនា និងកម្សត់ ខណៈដែលបច្ចេកទេសក៏មានការផលិតប្រកបដោយគុណភាពដែរ។ លោកថា ភាពយន្តនេះលោកផលិតអស់ជាង៤ម៉ឺនដុល្លារ សាច់រឿងប្រទាក់ក្រឡា និងមានខ្លឹមសារអប់រំខ្ពស់ ។ លោកថារឿងនេះនឹងទទួលបានការគាំទ្រច្រើនមិនខុសពីរឿង”អ្នកនាងម្ចាស់ឡឺកឺ”ដែលមានអ្នកចូលទស្សនាប្រមាណ៦,៥ម៉ឺននាក់។

គួរបញ្ជាក់ដែរថា ភាពយន្តរឿង”សួរស្តីលោកគ្រូកំលោះ”ចូលរួមសម្តែងដោយតារាសម្តែងតារាកំប្លែងប្រុសស្រីល្បីឈ្មោះជាច្រើនដូចជាអ្នកនាង សុខ សោម៉ាវត្តី លោក ជា សុវណ្ណនរាហ៍ នាយពែកមី នាយគ្រឿន អ្នកនាង ខ្ញុង អ្នកនាង ប៉េង ប៉ោង កញ្ញា វ៉ាន់ នីឡា លោក លឹម រដ្ឋា និងតារាជាច្រើនទៀត៕

sovuthy-1sovuthy-2yn9a3461 yn9a3471 yn9a3465 yn9a3468 yn9a3472 yn9a3486 yn9a3489 img_9742yn9a3491 yn9a3494 yn9a3495 yn9a3498 yn9a3501 yn9a3520 yn9a3524 yn9a3519 yn9a3529 yn9a3525 yn9a3530

...

ដោយ៖ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print