ខេត្តកណ្តាល ៖ គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូបណ្តាលឲ្យស្លាប់ម្នាក់ កើតឡើងនៅ ភូមិព្រៃគោ ឃុំលំហាច ស្រុកអង្គស្នួល ផ្លូវជាតិលេខ៤១ គីឡម៉ែត្រលេខ១ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២៩១៦៧ វេលាម៉ោង៤និង៣៥នាទីរសៀលម្សិលមិញ ។
អ្នកឃើញហេតុការណ៍បានឲ្យដឹងថា នៅវេលាកើតហេតុខាងលើ មានម៉ូតូ១គ្រឿងម៉ាកហ្ស៊ូមឺx ពណ៌ស គ្មានផ្លាក លេខ កញ្ចក់ និងមួក បើកបរដោយឈ្មោះ តា រស់ ភេទប្រុស អាយុ៥៥ឆ្នាំ ទីលំនៅភូមិព្រៃពង្រ ឃុំរការកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ទិសដៅ ពីត្បូងទៅជើង (កំពតផ្លូវជាតិលេខ៣ឡើងផ្លូវ៤១មកលេខ៤ ) ។ លុះមកដល់ចំណុចកើតហេតុ ក៏មានរថយន្ត១គ្រឿង ប្រភេទបែន មិនស្គាល់ម៉ាក បើកក្នុងទិសដៅស្របគ្នាបានប៉ះនឹងម៉ូតូ បណ្តាលឲ្យអ្នកបើកម៉ូតូដួលបោកទៅនឹងថ្នល់ស្លាប់នៅកន្លែងកើតហេតុ ។ ចំណែករថយន្តបើកគេចខ្លួនបាត់ ។
ក្រោយពេលកើតហេតុកម្លាំងជំនាញបានធ្វើការវាស់វែង និងយកមធ្យោបាយមករក្សាទុកនៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ។ ចំពោះរថយន្តបង្កហេតុសមត្ថកិច្ចកំពុង ស្រាវជ្រាវស៊ើបអង្កេតបន្ត។
សពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ












