អាវុធហត្ថ៧១រូបបានបរិច្ចាកឈាមផ្ដល់ជូនមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ កម្លាំងកងរាជអាវុធហត្ថប្រមាណចំនួន ៧១រូប បានចូលរួមបរិចាកឈាមផ្ដល់ជូនមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ដើម្បីរក្សាទុកសម្រាប់ជួយសង្រ្គោះប្រជាពលរដ្ឋរងគ្រោះក្នុងករណីផ្សេងៗ។ល។ ។

ពិធីនេះធ្វើឡើងនាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ នៅក្នុងទីបញ្ជាការកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ស្ថិតក្នុងភូមិត្នោតទ្រេត សង្កាត់ផ្ទះព្រៃ ក្រុង-ខេត្តពោធិ៍សាត់។

តាមការបញ្ជាក់ពីកងកម្លាំងប្រដាប់អាវុធកងរាជអាវុធហត្ថបានឲ្យថា កម្លាំងចូលរួមបរិច្ចាកឈាមផ្តល់ជូនមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ រួមមានមេបញ្ជាការរង ប្រធាន.អនុប្រធានមន្ទីរ ប្រធាន.អនុប្រធានការិយាល័យ មេបញ្ជាការ.មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថតាមបណ្ដាស្រុកនានា ទូទាំងខេត្តពោធិ៍សាត់ សរុបប្រមាណចំនួន ៧១រូប។ ប្រភពព័ត៌មានខាងលើបន្តថា ការដែលកម្លាំងចូលរួមបរិច្ចាកឈាមផ្តល់ជូនមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ដើម្បីរក្សាទុកសម្រាប់ជួយសង្រ្គោះដល់ពលរដ្ឋរងគ្រោះផ្សេងៗ។ល។ តាមបច្ចេទេសរបស់ក្រុមគ្រូពេទ្យជំនាញនានា។

ប៉ុន្តែលោកវេជ្ជបណ្ឌិត ចាន់ សុខា ប្រធានមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ បានឲ្យដឹងតាមទូរស័ព្ទនៅរសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ នេះថា ពាក់ព័ន្ធនឹងបច្ចេកទេសប្រភេទឈាមឬបរិមាណឈាម លោកពុំទាន់បានទទួលរបាយការណ៍នៅឡើយទេ។

pursat6 pursat2 pursat1 pursat4 pursat5 pursat8 pursat pursat9 pursat3 pursat7

...

ដោយ៖ ប៉ឹម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print