នៅក្នុងសង្គ្រាមវាយប្រហារក្រុមអ៊ិស្លាម IS នៅក្នុងប្រទេសស៊ីរី រុស្ស៊ីបានប្រើប្រាស់ឱកាសនោះដើម្បីសាកល្បងអាវុធថ្មីៗបំផុត របស់ខ្លួនដែលមិនធ្លាប់បានប្រើប្រាស់នៅក្នុងសមរភូមិពិត ក្នុងនោះមានយន្តហោះ ចម្បាំង Sukhoi Su-34,Su-30SM ជាដើម ។ ក្រៅពីនេះរុស្ស៊ីក៏បានសាកល្បងឧទ្ធម្ភាគ ចក្រប្រយុទ្ធ Mi-28Nនិង Ka-52 ព្រមទាំងកាំជ្រួចមីស៊ីលជាច្រើនប្រភេទទៀត។
តាមសារព័ត៌មានrusia Today នៅក្នុងកិច្ចប្រជុំដែលដឹកនាំដោយលោក ពូទីន នាពេលកន្លងមក រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergey Shoigu បានបញ្ជាក់ថា អាវុធថ្មីដល់ទៅ១៦២ប្រភេទ ត្រូវបានកម្លាំង ទាហានរុស្ស៊ីប្រើប្រាស់នៅក្នុងសង្គ្រាមស៊ីរី។
លោក Sergey Shoiguបញ្ជាក់ថា« នៅក្នុងពេលធ្វើសង្គ្រាមវាយប្រហារក្រុមភេរវកម្មនៅស៊ីរី មានអាវុធដល់ទៅ១៦២ ប្រភេទ បានដាក់ឲ្យប្រើប្រាស់សាកល្បង ហើយ អាវុធទាំងនោះពិតជាមានប្រសិទ្ធភាព ខ្លាំង»។
អាវុធដែលលេចធ្លោជាងគេនៅក្នុង សង្គ្រាមវាយប្រហារក្រុមភេរវកម្មនៅក្នុងប្រទេសស៊ីរីនោះគឺយន្តហោះចម្បាំងបំបាំងកាយប្រភេទSu-30 និងឧទ្ធម្ភាគចក្រ។
កន្លងមករដ្ឋលេខាធិការក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់ថា ចាប់តាំងពីសង្គ្រាមវាយប្រហារក្រុមភេរវកម្មនៅស៊ីរីតាំងពីខែតុលា ឆ្នាំ២០១៥ មកទល់ពេលនេះ រុស្ស៊ីបានបញ្ចូនគ្រាប់រំសេវថាមពលជាង ៧១០ ពាន់តោន ទៅកាន់ស៊ីរី។
សង្គ្រាមនៅក្នុងប្រទេសស៊ីរី គឺជាទីតាំងដែលប្រទេសមហាអំណាចយោធាប្រើ ប្រាស់ធ្វើជាទីលានសម្រាប់សាកល្បង អាវុធ។ នៅក្នុងសង្គ្រាមវាយប្រហារកន្លងមករបស់រុស្ស៊ី បានជួយឲ្យក្រុមហ៊ុនផលិតអាវុធរុស្ស៊ីទទួលបានអតិថិជនកាន់ត ែច្រើន ក្រោយពេលអាវុធដែលបានប្រើ ប្រាស់នៅស៊ីរីទទួលបានជោគជ័យ។
ពាក់ព័ន្ធនឹងសង្គ្រាមនៅក្នុងប្រទេសស៊ីរី នោះដែររយៈពេលជិត ៦ឆ្នាំបានធ្វើឲ្យពលរដ្ឋស៊ីវិលចំនួន ៣១ម៉ឺននាក់ត្រូវបាត់បង់ ជីវិត និងពលរដ្ឋជាងពាក់កណ្ដាលនៃផ្ទៃ ប្រទេសត្រូវបានជម្លៀសចាប់តាំងពីឆ្នាំ ២០១០។
ក្នុងចំនួនពលរដ្ឋស៊ីវិល ដែលបានភៀស ខ្លួន និងត្រូវបានគេជម្លៀសខាងលើនេះ មានចំនួន ៤,៨លាននាក់បានភៀសខ្លួន នៅក្នុងប្រទេសស៊ីរី និងចំនួនជាង១លាន នាក់ទៀតបានភៀសខ្លួនទៅកាន់ប្រទេសលីបង់ដោយពួកគេត្រូវប្រឈមមុខនឹងការតស៊ូជាច្រើន ដូចជាស្បៀងអាហារ ជំងឺឆ្លង និងការប៉ះទង្គិចគ្នាឈានដល់ការបាត់បង់ជីវិតជាដើម។
គួរបញ្ជាក់ថា ចំនួនប្រជាជនស៊ីរីខាងលើនេះបញ្ជាក់ពីតួលេខ នៃសង្គ្រាមចាប់ តាំងពីឆ្នាំ២០១០ រហូតមកដល់ចុងឆ្នាំ ២០១៦នេះ ប៉ុន្ដែបើទោះជាយ៉ាងណាវាជាសំណាងមួយហើយសម្រាប់រដ្ឋាភិបាល និងប្រជាជនស៊ីរីទាំងមូល ដែលកាលពីចុង សប្ដាហ៍នេះ កងកម្លាំងរដ្ឋាភិបាលបាន វាយដណ្ដើមទីក្រុងអាឡែបប៉ូមកវិញ ១០០ភាគរយហើយដោយប្រជាពលរដ្ឋក៏ បានវិលចូលទៅកាន់ទីលំនៅក្នុងទីក្រុង នោះវិញហើយដែរ៕
ប្រែសម្រួល៖ ម៉ែវ សាធី