ខ្លាំងមែន បើករឺម៉កកង់បីបត់ស្ដាំមិនប្រយ័ត្នប៉ះរថយន្ដដែលឈប់នៅកែងផ្លូវរងការខូចខាតទាសំណងថែមទៀត

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បើករឺម៉កម៉ូតូកង់បីបត់ស្ដាំមិនប្រយ័ត្នជ្រុលប៉ះរថយន្ដការីមួយគ្រឿងដែលឈប់នៅកែងផ្លូវបណ្ដាលរថយន្ដធ្លាក់កាងខាងមុខរងការខូចខាតហើយបែជាទាមទារអោយម្ចាស់រថយន្ដសងខូចខាតទៅវិញ។
ហេតុការណ៍នេះបានកើតឡើងនៅវាលាម៉ោង២៣និង០០នាទីយប់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចផ្លូវលេខ១៨២កែងផ្លូវលេខ២២៣ ក្នុងសង្កាត់ផ្សាដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
. ប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគឺគេបានឃើញរថយន្ដការីពណ៍ស ពាកលស្លាកលេខភ្នំពេញ2M-8885 ឈប់នៅកន្លែងកើតហេតុដោយសារតែរថយន្ដខូចទៅមុខមិនរួច ខណៈដៃលកំពុងចតរង់ចាំគ្នីគ្នាមកអូសយកទៅជួសជុលផងនោះ ហើយក៏ស្រាប់តែមានរឺម៉កម៉ូតូកង់បីមួយគ្រឿងដែលធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១៨២ ទិសដៅពីកើតទៅលិចហើយបត់ស្ដាំបំណងឡើងផ្លូវ២២៣ហើយដោយបត់មិនប្រយ័ត្នក៏ប៉ះក្បាលរថយន្ដពីចំហៀងផ្នែកខាងឆ្វេងបណ្ដាលអោយធ្លាក់កាងមួយចំហៀង។
. ក្រោយពីកើិតហេតុម្ចាស់រឺម៉កកង់បីបែជាទាមទារអោយម្ចាស់រថយន្ដសងថ្លៃខូចខាតទៅវិញតែម្ចាស់រថយន្ដមិនព្រមសងនោះទេដោយប្រាប់ថាអោយយកទៅណាយកទៅ។ ដោយមានការសម្របសម្រួលពីកម្លាំងសមត្ថកិច្ចនិងអ្នកនៅជិតកន្លែងកើតហេតុទើបភាគីទាំងសងខាងព្រមទៅផ្ទះរៀងៗខ្លួនដោយពុំមានអ្នកណាសងអ្នកណាឡើយ៕ ព្រែកជ័យ

img_6525 img_6526 img_6527 img_6528

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print