ជនល្មើស​៤នាក់​ជាប់​គុក​មួយ​ជីវិត​ ករណី​ជំនួញ​កញ្ឆា​ក្រៀម​ជិត​២តោន​ តម្លៃ​ជាង​៧លាន​ដុល្លារ​​

ចែករំលែក៖

ភ្នំពេញ៖ ជនល្មើស៤នាក់ ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ករណីជំនួញកញ្ឆាក្រៀមទម្ងន់ជិត២តោន និង មានតម្លៃជាង៧លានដុល្លារអាមេរិក ។

ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី ថាវរៈ កាលពីព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ ប្រកាសសាលក្រមផ្តន្ទាទោសជនជាប់ចោទឈ្មោះ វ៉ិត សាំង ឈ្មោះ សួន ភក្តី និង ឈ្មោះ សោម ដារា ដាក់ពន្ធនាគារអស់មួយជីវិត ។ ដោយឡែក ជនជាតិថៃ ឈ្មោះ សារាឃុំ អាឌុល កំពុងរត់គេចខ្លួន ក៏ត្រូវតុលាការផ្តន្ទាទោសអស់មួយជីវិតដែរ ព្រមទាំងចេញដីកាបង្គាប់ឲ្យចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់ ។

គួររំលឹកថា ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានស្តីពី ការបង្ហាញមុខជនល្មើសទាំង៣នាក់ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៥ កន្លងទៅ សមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀន បានលើកឡើងថា ប៉ូលិសគ្រឿងញៀន បានរឹបអូសកញ្ឆាស្ងួតពី ជនល្មើស ទាំង៣នាក់ បានចំនួន១,៤៨៧គីឡូក្រាម, ប្រេងកញ្ឆា១គីឡូកន្លះ និងឧបករណ៍សម្រាប់កែច្នៃ គ្រីបចម្រាញ់ដ៏ទំនើបមួយ ដែលមានទម្ងន់ប្រហែលជាង៣តោន។

កញ្ឆាទាំងអស់នោះ ត្រូវបានជនល្មើសទិញមកពីប្រទេសឡាវ ដែលមានវេចខ្ចប់លាក់លួចនៅក្នុង កញ្ចប់កាហ្វេម៉ាកដាវ និងដាក់នៅក្នុងកេសកាហ្វេហ្នឹង ដែលលួចដឹកជញ្ជូន បន្លំចូលមកកម្ពុជា ហើយនឹងដឹកជញ្ជូន ទៅកាន់ប្រទេសទី៣ គឺប្រទេសធំៗ ដែលមានតម្លៃខ្ពស់។

សមត្ថកិច្ច បញ្ជាក់បន្ថែមថា កញ្ឆានេះ បើគិតជាតម្លៃអាចជាង ៧លានដុល្លារអាមេរិក និងអាចប៉ះពាល់ដល់អ្នកប្រើប្រាស់រាប់សែននាក់៕

img_1154 img_1155

...

ដោយ៖ ចេស្តា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print