ថ្នាក់ដឹកនាំកីឡាកាយសម្ព័ន្ធប្តេជ្ញាបណ្តុះបណ្តាលធនធានមនុស្សដើម្បីដណ្តើមមេដាយជូនជាតិនាថ្ងៃអនាគត

ចែករំលែក៖

ភ្នំពេញ៖ ថ្នាក់ដឹកនាំរបស់សហព័ន្ធ កីឡាកាយសម្ព័ន្ធមានសុទិដ្ឋិនិយមចំពោះយុវជនវ័យក្មេង និងគ្រូបង្វឹក អាជ្ញាកណ្តាល ចៅក្រមរបស់ខ្លួនថា នៅថ្ងៃពេលខាងមុខ ដ៏ខ្លីសហព័ន្ធនឹងខិតខំកៀរគរ និងសហការជាមួយស្ថាប័នពាក់ព័ន្ធនានាដើម្បីធ្វើយ៉ាងបន្តពង្រីង និងពង្រីក បន្ថែមលើការបណ្តុះ បណ្តាលជំនាញបច្ចេកទេសតិចនិកក្នុងការ ប្រកួតតាមរយៈក្រសួងអប់រំយុវជន និង កីឡាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងសហព័ន្ធកីឡាកាយសម្ព័ន្ធអន្តរជាតិ ។

លោក ណយ ផាណា អគ្គលេខាធិការកីឡាកាយសម្ព័ន្ធកម្ពុជាបានឲ្យដឹងថា ឆ្លងកាត់ការបង្រៀនដោយអ្នកជំនាញការមកពីប្រទេសជប៉ុនគឺលោក Yasunori Tahcibaba អស់រយៈពេល១សប្តាហ៍កន្លងទៅសិក្ខាកាមទទួលបានចំណេះដឹងថ្មីៗជាច្រើនសម្រាប់យកទៅអនុវត្តជាមួយកីឡាករកីឡាការិនី របស់ខ្លួនក្រោយបញ្ចប់វគ្គសិក្សានារសៀលថ្ងៃទី២៧ខែធ្នូឆ្នាំ២០១៦នៅសាលាដំបូលទូកក្នុងបរិវេណពហុកីឡដ្ឋានជាតិ ។

លោកអគ្គលេខាធិការបានបញ្ជាក់ថា សិក្ខាកាមបានយល់ដឹងបន្ថែមទាំងទ្រឹស្ដី ការអនុវត្តផ្ទាល់និងដកស្រង់បទពិសោធន៍បច្ចេកទេសល្អៗថែមទៀតពីអ្នកជំនាញការជប៉ុន។សម្រាប់វគ្គបណ្ដុះបណ្ដាលនេះដែរក៏មានការចូលរួមអនុវត្តផ្ទាល់ពីកីឡាករ កីឡាការិនី១៨នាក់។ សិក្ខាកាមជាគ្រូបង្វឹក មកពី៦រាជធានី-ខេត្តសរុបមាន៤៣នាក់ហើយនេះគឺជាវគ្គបំប៉នលើកទី២ហើយ ខណៈដែលលើកទី១ធ្វើឡើងកាលពីថ្ងៃទី ១០ដល់១៦ ខែតុលា ឆ្នាំ២០១៦ ។

លោកបានអះអាងថា ដើម្បីសម្រួច គោលដៅឲ្យកាន់តែរឹងមាំសម្រាប់ការត្រៀមធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាថ្នាក់តំបន់ស៊ីហ្គេមលើកទី៣២ នាឆ្នាំ២០២៣សហព័ន្ធ បានបង្កើតវគ្គបណ្តុះបណ្តាលដល់គ្រូបង្វឹក និងថ្នាលកីឡាករកីឡាការិនីរយៈពេល៣ខែដែលចែកចេញជា២វគ្គបង្រៀនដោយផ្ទាល់ពីគ្រូធំមកពីប្រទេសជប៉ុន ។

ថ្វីដ្បិតតែវគ្គបណ្តុះបណ្តាលនេះជាវគ្គដ៏សំខាន់មួយក៏ពិតមែន ប៉ុន្តែវានៅតែមិនគ្រប់គ្រាន់សម្រាប់កីឡាករកីឡាការិនីស្ថិតក្នុងប្រទេសដែលកំពុងអភិវឌ្ឍន៍លើវិស័យកីឡាពិសេសកីឡាកាយសម្ព័ន្ធកម្ពុជាមានកម្រិតមិនអាចឆ្លើយតបតាមការវិវត្តន៍នៃការរីកចម្រើនដូចប្រទេសក្នុងតំបន់នៅឡើយ។ ដោយឡែកលោក ឧកញ៉ា សុខ ហុង អនុប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានថ្លែងអំណរគុណដល់លោកYasunoriTahcibaba ដែលបានចំណាយពេលវេលា ជួយបណ្តុះបណ្តាលគ្រូបង្វឹកនិងកីឡាករ កីឡាការិនីកាយសម្ព័ន្ធកម្ពុជា ក្នុងនោះដែរ លោកឧកញ៉ាក៏បានផ្តាំផ្ញើដល់យុវជនថ្នាល ដែលជាក្តីសង្ឃឹមសម្រាប់ប្រទេសជាតិនាថ្ងៃអនាគតត្រូវតែខិតខំហ្វឹកហាត់បន្ថែម ទៀតបើទោះបីលោកYasunoriTahcibaba បានបញ្ចប់វគ្គបំប៉នក៏ពិតមែន ប៉ុន្តែអ្វីដែលយើងទទួលបានកាន់តែពីគាត់យើងត្រូវ យកមកអនុវត្តបន្ថែមទៀត ដើម្បីឲ្យគុណភាពបច្ចេកទេសបានប្រសើរឡើង៕

boss-4 boss-3 boss-1 boss-2

...

ដោយ៖ សារីម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print