កីឡាករ វៀត ប៊ុនឌឿន ជួបម៉ន លីហួរ ខណៈឆាយ មាស ជួប បឺត សង្ឃឹមនៅ TV5 Boxing Knock Out

ចែករំលែក៖

ភ្នំពេញ៖ សម្រាប់ការប្រកួតជម្រុះ សប្តាហ៍ទី៧នេះប្រជុំដោយអ្នកប្រដាល់ជើងខ្លាំង ដូចជាកីឡាករ វៀត ប៊ុនឌឿន មកពីសមាគមកីឡាក្រសួងការពារជាតិត្រូវជួបប្រកួតជាមួយ ម៉ន លីហួរ មកពីក្លិបការិយា ល័យទី៥កងទ័ពជើងគោក ខណៈដែល កីឡាករឆាយ មាស អ្នកប្រដាល់ក្លិបសំរោងកោងខេត្តបាត់ដំបងត្រូវប៉ះ បឺត សង្ឃឹម មកពីក្លិបរ៉ាហាប់ស្វាយប៉ាកដើម្បីដណ្តើម កៅអីវគ្គ១៦នាក់ជុំទី២នៃពានរង្វាន់ TV5 Boxing Knock Out Series ទម្ងន់៦០គីឡូ ក្រាមនៅសង្វៀន TIFFY ARENA នាល្ងាច ថ្ងៃសៅរ៍ ទី៣១ ខែធ្នូ ឆ្នាំ២០១៦ ។

ការជួបគ្នារវាង វៀត ប៊ុនឌឿន នឹង ម៉ន លីហួរនេះ ពួកគេធ្លាប់ជួបគ្នាម្តងហើយកាល ពីថ្ងៃទី៩ខែតុលា គឺ លីហួរ ត្រូវ ប៊ុនឌឿន វាយឲ្យសន្លប់ក្នុងទឹកទី១ ។ ដូច្នេះសម្រាប់ ការជួបគ្នារវាង វៀត ប៊ុនឌឿន និងម៉ន លីហួរ លើកទី២នេះអាចចាត់ទុកបានថា គឺជាការប្រកួតសងសឹក។ប៉ុន្តែក្រុមអ្នកវិភាគប្រដាល់បានកត់សម្គាល់ឃើញថា ម៉ន លីហួរ ទំនង ជាមិនអាចឈ្នះ ប៊ុនឌឿន បានទេ។ ព្រោះ ប៊ុនឌឿន មានកម្លាំងស៊ុហ្វខ្លាំងនិងស្នៀតប្រកួតល្អជាងលីហួរ។ ចាំមើល តើ វៀត ប៊ុនឌឿន អាចយកឈ្នះ ម៉ន លីហួរ បាន ទៀតដែរឬអត់?
កីឡាករ ឆាយ មាស ជាអ្នកប្រដាល់
ជើងចាស់ រីឯបឺត សង្ឃឹមជាអ្នកប្រដាល់ ជើងថ្មី ហើយពីរនាក់នេះ មិនធ្លាប់ដែលប៉ះគ្នាទេកន្លងមក។សម្រាប់ការជួបគ្នាលើកនេះ មិនដឹងថានរណា ជាអ្នកមានសំណាងបានឡើងទៅប្រកួតបន្តនៅជុំទី២វគ្គ១៦នាក់នោះទេ តែយ៉ាងណាក៏ដោយ ឆាយ មាស មានកលល្បិចនិងបទពិសោធន៍លើរេញច្រើន ខណៈដែល បឺត សង្ឃឹម កំពុង ពេញកម្លាំង។ ឆាយ មាស ហ៊ានតែធ្វេស ប្រហែសអាចនឹងអស់ឱកាសព្រោះបឺត សង្ឃឹមុំាមកម្លាំងស៊ុហ្វរឹងមាំល្អណាស់ ។

កម្មវិធីប្រកួតកីឡាប្រដាល់ដណ្ដើម ជើងឯកពានរង្វាន់TV5 Boxing Knock Out Series ទម្ងន់៦០គីឡូក្រាមនេះមានអ្នក ប្រដាល់ចំនួន៣២នាក់ហើយចែកចេញជា៤ដំណាក់កាលម្ចាស់ជើងឯកពានរង្វាន់នេះទទួលបានថវិកាចំនួន៤ពាន់ដុល្លារ៕

boxing-2 boxing-1 boxing-3 boxing-4

...

ដោយ៖ សារីម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print