តំណាងរាស្ត្រ២៩រូបមកពីគណបក្សកាន់អំណាច Saenuri នៅថ្ងៃទី២៧ ខែធ្នូនេះ បានចាកចេញពីគណបក្សជាផ្លូវការ និង បង្កើតគណបក្សថ្មីមួយ សម្រាប់ប្រជែងនៅក្នុងការបោះឆ្នោតខាងមុខ ក្រោយមាន រឿងអាស្រូវរបស់ប្រធានាធិបតី Park Geun Hye និងមិត្តភក្តិ Choi Soon Sil ។
តំណាងរាស្ត្រដែលបានចាកចេញនោះប្រកាសថា គណបក្សថ្មីនឹងចេញជារូបរាងនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ ដោយ ដាក់ឈ្មោះថា គណបក្សអភិរក្សថ្មី ដើម្បី កំណែទម្រង់ ( New Conservative Party for Reform)ទំនងជាធ្វើឡើងដើម្បីលើក មុខមាត់ការដែលថ្នាក់ដឹកនាំគណបក្ស កាន់អំណាចកន្លងមក គឺលោកស្រី ផាក គឿនហេ ត្រូវបានគេចោទប្រកាន់ថា មានជាប់ពាក់ព័ន្ធអំពើពុករលួយជាមួយនឹង មនុស្សជំនិតរបស់ខ្លួន។ គណបក្សថ្មីមាន គោលបំណងដឹកនាំ ការធ្វើកំណែទម្រង់ អភិរក្សនយោបាយក្រោយពីពួកគេបាន សម្ដែងនូវការអន់ចិត្តជុំវិញរឿងអាស្រូវ អំពើពុករលួយរបស់លោកស្រីប្រធានា ធិបតី ផាក គឿនហេ ។
ការចាកចេញរបស់ក្រុមសមាជិក សភា របស់គណបក្សកាន់អំណាចទាំង ២៩ រូបនេះបានកាត់បន្ថយចំនួនកៅអីរបស់ គណបក្សនេះសល់ត្រឹមតែចំនួន ៩៩ កៅអីសភា ដែលធ្វើឲ្យគណបក្សប្រជា ធិបតេយ្យ ជាគណបក្សប្រឆាំងមានការ សប្បាយចិត្ត ព្រោះគណបក្សនោះមាន ចំនួនសមាជិកសភារបស់ខ្លួនរហូតដល់ទៅ១២១កៅអីសភា និងគណបក្សប្រជាជន មានចំនួន៣៨កៅអីសភា៕
ប្រែសម្រួល៖ ម៉ែវ សាធី