ខេត្តត្បូងឃ្មុំ៖ រថយន្តកាមរីកែច្នៃដឹកឈើ ប្រណីតបានបុករថយន្តមួយគ្រឿងទៀតបង្ក ឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង២០ នាទីយប់ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ នៅលើស្ពានគីហ្សូណាត្រើយខាងកើត ឋិតក្នុងភូមិ ៣ សង្កាត់វាលវង់ ក្រុង-ខេត្តកំពង់ចាម។
ប្រពភព័ត៌មានពីកន្លែងកើតហេតុបានឲ្យ ដឹងថា មុនពេលកើតហេតុគេឃើញរថយន្ត កាមរីកែច្នៃ១គ្រឿងដឹកឈើប្រណីតប្រភេទធ្នង់មានមុខកាត់២០ទៅ៣០សង់ទីម៉ែត្រ ប្រវែង២ម៉ែត្រ១២ដុំ ធ្វើដំណើរក្នុងទិសដៅ ពីលិចទៅកើតហើយឆ្លងកាត់ស្ពានគីហ្សូណា។ ពេលមកដល់ចុងស្ពានគីហ្សូណា ត្រើយខាងកើេតរថយន្តនេះបានបុករថយន្ត ១គ្រឿងទៀតដែលធ្វើដំណើរច្រាសទិសគ្នា ក្នុងទិសដៅពីកើតទៅលិចបណ្តាលឲ្យបែក កង់ទៅមុខលែងរួច។
លោកស៊ាម យូសេង អធិការរងនគរ បាលក្រុងកំពង់ចាមបានឲ្យដឹងថា ក្រោយ ពេលកើតហេតុសមត្ថកិច្ចបានចុះវាស់វែង តាមជំនាញនិងយករថយន្តទាំង២គ្រឿង ទៅរក្សាទុកដើម្បីបំពេញសំណុំឯកសារតាមនីតិវិធី។
លោក ស្រេង ធារី នាយការិយាល័យ នគរបាលសេដ្ឋកិច្ចខេត្តកំពង់ចាមបានឲ្យ ដឹងថា រថយន្តដឹកឈើប្រណីតត្រូវបាន សមត្ថកិច្ចនគរបាលធ្វើកំណត់ហេតុប្រគល់ឲ្យនាយខណ្ឌរដ្ឋបាលព្រៃឈើកំពង់ចាម ចាត់ការតាមជំនាញ។ ចំណែកអ្នកបើកបររថយន្តដឹកឈើបាន ចុះពីរថយន្តគេចខ្លួនបាត់មុនពេលសមត្ថកិច្ច ទៅដល់៕
ដោយ៖ ហេង នរិន្ទ្រ















