បើករថយន្តគេចក្របីដើរឆ្លងផ្លូវក្រឡាប់ស្លាប់របួស៣នាក់ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ បុរសម្នាក់ស្លាប់ ភ្លាមៗនិង២នាក់ទៀតរងរបួសមធ្យម ខណៈបើករថយន្តម៉ាកធុនត្រាពណ៌សគេចពីសត្វ ក្របីដើរឆ្លងផ្លូវបណ្តាលឲ្យក្រឡាប់ធ្លាក់ផ្លូវ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង១៥នាទីរសៀល ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ ត្រង់ចំណុចផ្លូវលំ ស្ថិតក្នុង ភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

បើតាមសាក្សីឃើញហេតុការណ៍បាន ប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញ ជនរងគ្រោះ៣នាក់ជិះរថយន្តម៉ាកធុនត្រា ពណ៌សពាក់ស្លាកលេខភ្នំពេញ1AA-1389 បានបើកយ៉ាងលឿន។ លុះមកដល់ចំណុច កើតហេតុបានគេចពីសត្វក្របីដើរឆ្លងផ្លូវ ស្របពេលនោះកង់រថយន្តក៏បែកបណ្ដាល ឲ្យក្រឡាប់ធ្លាក់ផ្លូវរងបួសតែម្តង។

មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំបិតត្រាំង បានប្រាប់ឲ្យដឹងថា ជនរងគ្រោះក្នុងគ្រោះថ្នាក់នេះ ទី១-ឈ្មោះផល្លី ភេទប្រុស អាយុ២៥ឆ្នាំ នៅខេត្តកំពង់ធំ ជិះអែបអ្នកបើកបរ រថយន្តបានស្លាប់ ហើយត្រូវបានដឹកទៅ កាន់លំនៅឋានភ្លាមៗដែរ, ទី២-ឈ្មោះ សែម ប្រុស អាយុ៥០ឆ្នាំ ជាអ្នកបើកបររង របួសធ្ងន់មានទីលំនៅ សង្កាត់លេខ៤ ក្រុងព្រះសីហនុ និងទី៣-ឈ្មោះ សេង ណុយ ភេទប្រុស អាយុ២៥ឆ្នាំ រងរបួសមធ្យម ។

តាមការបញ្ជាក់ពីសាក្សីថា នៅមុនកើត ហេតុ ជនរងគ្រោះទាំង៣នាក់ បានជិះ រថយន្តចេញពីមើលដី ក្នុងគោលបំណង ត្រឡប់ទៅផ្ទះវិញ តែចៃដន្យក៏ជួបគ្រោះថ្នាក់ ដោយសារតែសត្វក្របីដើរឆ្លងផ្លូវតែម្ដង។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានសមត្ថកិច្ចនិងអ្នកភូមិដឹកមកកាន់គ្លីនិកឯក ជនឯសាកសពជនរងគ្រោះត្រូវបានដឹកទៅកាន់ខេត្តកំពង់ធំដើម្បីចាត់ចែងរៀបចំធ្វើ បុណ្យតាមប្រពៃណី៕

2 1 img_4585 img_4586 img_4587

...

ដោយ៖ ឆ្លាម សមុទ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print