បង្ក្រាបមុខសញ្ញាជួញដូរថ្នាំញៀនមួយសម្បុកធំឃាត់ជនសង្ស័យ១២នាក់រួមនឹងថ្នាំញៀនជាច្រើនកញ្ចប់

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនរគបាលខណ្ឌឫស្សីកែវបានបើកប្រតិបត្តិការបង្ក្រាបមុខសញ្ញាជួញដូរថ្នាំញៀនមួយសម្បុកធំដោយប្រើ រយៈពេល ៣យប់ ៣ថ្ងៃ មានចំនួន២លើក ហើយឃាត់ខ្លួនមនុស្សចំនួន ១២នាក់ ស្រី៨នាក់។

ករណីនេះ សមត្ថកិច្ចកំពុងដំណើរការសាកសួរជនសង្ស័យតាមវិធានការជំនាញ។ ចំណែកវត្ថុតាងដែលដកហូតបានមានថ្នាំញៀនប្រភេទក្រាមពណ៌សថ្លាមិនទាន់ថ្លឹងចំនួន ៨២កញ្ចប់ ក្នុងនោះមាន ៧កញ្ចប់ធំ និង ៧៥កញ្ចប់តូច, ថ្នាំញៀនប្រភេទថ្នាំគ្រវី (ខេ) ចំនួន១កញ្ចប់ មាន៣គ្រាប់, ជញ្ជីង ថ្លឹងថ្នាំញៀនចំនួន២, ឧបករណ៍សម្រាប់ ប្រើប្រាស់ថ្នាំញៀន និងសម្ភារបម្រើ សកម្មភាពមួយចំនួនទៀត។

លោក ទៀង ច័ន្ទសារ អធិការនគរ បាលខណ្ឌឫស្សីកែវបានឲ្យដឹងថា នៅថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០១៦ កម្លាំងជំនាញរបស់លោកបានបើកការបង្ក្រាបជាក់ស្តែង ករណីជួញដូរថ្នាំញៀន ស្ថិតនៅចំណុចផ្ទះ ជួលតាមផ្លូវបេតុង ក្នុងក្រុម៧ ភូមិទួល សង្កែ សង្កាត់ទួលសង្កែ។ ក្នុងកិច្ចប្រតិបត្តិការនេះកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួន មុខសញ្ញាសកម្មចំនួន ៣នាក់ ក្នុងនោះ មានស្រ្តីឈ្មោះ អ៊ួង ចាន់ណា គឺជាមុខ សញ្ញាដែលកម្លាំងអធិការដ្ឋាននគរបាល ខណ្ឌឫស្សីកែវតាមប្រមាញ់យូរមកហើយ ក្រោយពីបានបង្ក្រាបបងស្រីបង្កើតរបស់គេឈ្មោះ អ៊ួង ចាន់នី កាលពីថ្ងៃទី៤ ខែ វិច្ឆិកា ឆ្នាំ២០១៦ ដោយដកហូតបានថ្នាំ ញៀនចំនួន ៣៤២កញ្ចប់។

ចំពោះករណីបង្ក្រាបនេះ លោកអធិការបានដឹកនាំកម្លាំងបើកប្រតិបត្តិការចំនួន ៣យប់ ៣ថ្ងៃ តែដោយមុខសញ្ញា មានបទពិសោធន៍ក្នុងការប្រព្រឹត្តសកម្មភាពបំភ័ន្តភ្នែកសមត្ថកិច្ច និងមានបក្ខពួកច្រើន (កូន ចៅ) ក្នុងការ ចេញធ្វើចរាចរណ៍ចែកចាយ ជំនួស និងមានភាពប៉ិនប្រសប់ក្នុងការ បង្វែងដាន និងបំភ័ន្តចំណាប់អារម្មណ៍ របស់សមត្ថកិច្ច។

ជាលទ្ធផលនៃកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចយើងបានឃាត់ខ្លួនជនសង្ស័យ៣នាក់ ទី១. ឈ្មោះ អ៊ួង ចាន់ណា ហៅស្រីខួច ភេទស្រី អាយុ៣៣ឆ្នាំ ទី២.ឈ្មោះ លី ដាលីន ភេទស្រី អាយុ២២ឆ្នាំ និងទី៣.ឈ្មោះ ទង បូរមី ភេទស្រី អាយុ ២៣ឆ្នាំ ដកហូតថ្នាំញៀនប្រភេទក្រាម ពណ៌សថ្លាចំនួន ៧០កញ្ចប់ (១កញ្ចប់ធំ និង៦៩កញ្ចប់តូច), ឧបករណ៍ប្រើប្រាស់ ថ្នាំញៀន និងសម្ភារបម្រើសកម្មភាព មួយចំនួន។
លោកបានបន្ថែមទៀតថាក្រោយពី បង្ក្រាបបាន៣នាក់ខាងលើហើយកម្លាំង របស់លោកក៏ តាមប្រមាញ់សកម្មភាព របស់ជមសង្ស័យរហូតដល់យប់ថ្ងៃដដែល ដោយទទួលបានតម្រុយព្រមទាំងសមា សភាពដែលជាកូនចៅក្នុងការចេញធ្វើ សកម្មភាពមួយចំនួន ទើបកម្លាំងរបស់ លោកបានបើកការបង្ក្រាបជាក់ស្តែងតែ ម្តងស្ថិត នៅចំណុចហាងអ៊ុតសក់យីហោ ស្រីពេជ្យ ស្តាយ ដែលមានផ្ទះលេខ 241B ផ្លូវ93 ក្រុម17 ភូមិចុងខ្សាច់ សង្កាត់ទួល សង្កែ។

លោក ទៀង ច័ន្ទសារ បានបន្តថា មុខ សញ្ញាមេខ្លោងខាងលើ បានប្រើប្រាស់រូបភាពបើកហាងផាត់មុខ ធ្វើសក់ ដើម្បីបំភ័ន្ត ភ្នែកសមត្ថកិច្ច និងមហាជន ដោយឲ្យបក្ខពួកកូនចៅរបស់ខ្លួនបន្លំធ្វើជាកូនជាងអ៊ុតសក់តែធាតុពិតគឺជាសមាសភាពសម្រាប់ចេញយកថ្នាំញៀនទៅជួញដូរបន្ត។

ជាលទ្ធផលនៃកិច្ចប្រតិបត្តិការជំហានទី២នេះ សមត្ថកិច្ចបានធ្វើការបង្ក្រាប និងឃាត់ខ្លួនមេខ្លោង រួមជាមួយបក្ខពួក ចំនួន៩នាក់ ទី១. ឈ្មោះ គីម គុយ ភេទ ប្រុស អាយុ២០ឆ្នាំ ទី២.ឈ្មោះ អែម តូរ៉ូ ភេទប្រុស អាយុ២៥ឆ្នាំ ទី៣.ឈ្មោះ គីម ស្រីពេជ្រ ភេទស្រី អាយុ២៥ឆ្នាំ ទី៤.ឈ្មោះ គីម ស្រីពៅ ភេទស្រី ទី៥.ឈ្មោះ ម៉ាន កញ្ញា ភេទស្រី អាយុ២០ឆ្នាំ ទី៦.ឈ្មោះ គីម គូ ភេទប្រុស អាយុ១៩ឆ្នាំ ទី៧.ឈ្មោះ មីន ធីតា ភេទស្រី អាយុ២៥ឆ្នាំ ទី៨.ឈ្មោះ ប៊ុន ឃីម ភេទប្រុស អាយុ៤១ឆ្នាំ និងទី៩.ឈ្មោះ ឡុង លក្ខិណា ភេទស្រី ។

ក្នុងការឃាត់ខ្លួននោះសមត្ថកិច្ចដក ហូតបានម្ស៉ៅក្រាមពណ៌សថ្លាមិនទាន់ថ្លឹង ចំនួន១២កញ្ចប់ ក្នុងនោះមាន ៦កញ្ចប់ធំ និង៦កញ្ចប់តូច, ថ្នាំញៀនប្រភេទថ្នាំគ្រវី (K) ចំនួន១កញ្ចប់មាន៣គ្រាប់, ជញ្ជីង ថ្លឹងថ្នាំញៀនចំនួន២, ឧបករណ៍ប្រើប្រាស់ ថ្នាំញៀនមួយចំនួន ឧបករណ៍ និងសម្ភារ សម្រាប់បម្រើសកម្មភាព។ កិច្ចប្រតិបត្តិការ ខាងលើត្រូវ បានបញ្ចប់នៅវេលាម៉ោង ២រំលងអធ្រាត្រឈានចូលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ សរុបជារួមលទ្ធផលនៃការ បង្រ្កាបមុខសញ្ញាជួញដូរថ្នាំញៀន នគរ បាលបាន និងកំពុងសាកសួរតាមវិធាន ការជំនាញ ដើម្បីបន្តចាប់បក្ខពួកសេស សល់ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅ សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាម នីតិវិធី។ នេះមិនមែនជាលើកទី១នោះទេសម្រាប់នគរបាលខណ្ឌឫស្សីកែវដែល បានបង្រ្កាបករណីជួញដូរថ្នាំញៀននេះ៕

2 1 3

...

ដោយ៖ អរុណរះ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print