អាវុធហត្ថខេត្តកំពង់ចាមសហការជាមួយអាវុធហត្ថរាជធានីតាមចាប់ជនសង្ស័យលួចម៉ូតូបានម្នាក់បន្ទាប់ពីធ្វើរសកម្មភាពរួច

ចែករំលែក៖

ខេត្តកំពង់ចាម៖ ជនសង្ស័យម្នាក់ត្រូវអាវុធហត្ថខេត្តកំពង់ចាម សហការជាមួយអាវុធហត្ថរាជធានីភ្នំពេញតាមចាប់ខ្លួនមកវិញបន្ទាប់ពីជនសង្ស័យរូបនេះធ្វើរសកម្មភាពលួចម៉ូតូនៅក្រុងកពង់ចាមបានសម្រេចហើយព្យាយាមរត់គេចខ្លួនទៅរាជធានីភ្នំពេញ។
លោកអនុសេនីយឯក សែម ឃាង ប្រធានមន្ទីរយុត្តិធម៍កងរាជអាវុធហត្ថខេត្តកំពង់ចាមបានឲ្យដឹងថា នៅវេលាម៉ោង ៣ៈ២០នាទី ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ ការិយាល័យបទល្មើសព្រហ្មទណ្ឌបានទទួលបណ្តឹងពីជនរងគ្រោះ ឈ្មោះ អំ ចាន់ធឿន ភេទស្រី អាយុ២៨ ឆ្នាំ ស្នាក់នៅភូមិបឹងកុកទី២ សង្កាត់បឹងកុក ក្រុងកំពង់ចាម ប្ពីងពី ឈ្មោះ ជា រតនា ភេទប្រុស អាយុ៣៧ ឆ្នាំ មុខរបរសន្តិសុខឯកជននៅភ្នំពេញ មានទីលំនៅមិនពិតប្រាកដ បានលួចម៉ូតូ១គ្រឿងម៉ាក សេ១២៥សេរី២០១៤ ពាក់ស្លាកលេខតាកែវ1J 2714 របស់ខ្លួនពីក្រោមផ្ទះ កាលពីវេលាម៉ោង១១ៈ០០ នាទី ថ្ងៃខែឆ្នាំដដែលហើយគេចខ្លួនបាត់។
លោកបន្តថា ក្រោយពីបានទទួលបណ្តឹងរួច យើងបានផ្តល់ដំណឹងទៅ អាវុធហត្ថរាជធានីភ្នំពេញដើម្បីសហការ ជាលទ្ធផលឃាត់ខ្លួនជនសង្ស័យខាងលើបានរួមនិងវត្ថុតាង ម៉ូតូមួយគ្រឿង។
លោកបានបញ្ជាក់ទៀតថា ជនសង្ស័យធ្លាប់ជាប់ពន្ធនាគាររយៈពេល៦ឆ្នាំកន្លងមកហើយពីបទប្លន់ប្រដាប់អាវុធនិងបច្ចុប្បន្នកំពុងប្រើប្រាស់សារធាតុញៀន។
បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងកម្លាំងជំនាញកំពុងចាត់ការតាមនីតិវិធីដើម្បីបញ្ជូនទៅតុលាការ៕

image image image

...

ដោយ៖វណ្ណះ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print