តួសម្តែងសំខាន់ៗក្នុងរឿង ”ខ្មោចម៉ាំមី” ចូលជួបអ្នកគាំទ្រក្នុងរោងផ្ទាល់

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែង និងតារាកំប្លែងប្រុសស្រីល្បីឈ្មោះជាច្រើនរូបបានបង្កើតឲ្យអ្នកគាំទ្រស្នាដៃរឿង”ខ្មោចម៉ាំមី”ភ្ញាក់ផ្អើលខ្លាំងក្រោយពីពួកគេបានចូលទៅពញាក់អ្នកទស្សនាផ្ទាល់នៅក្នុងរោភាពយន្តផ្ទាល់។ ការធ្វើឲ្យអ្នកគាំទ្រក្នុងរោងភ្ញាក់ផ្អើលខ្លាំងនេះធ្វើឡើងកាលពីល្ងាចថ្ងៃទី២៩ ធ្នូនេះនៅរោងភាពយន្តLegend នៃផ្សារទំនើបTK Avenue ។

តារាសម្តែងសំខាន់ៗដែលបានបង្ហាញវត្តមាននៅកម្មវិធីខាងលើមានដូចជាអ្នកនាង សុខ សោម៉ាវត្តី កញ្ញា គាត សុវណ្ណាឡាង កញ្ញា សាឡាត់ស្រីឡា នាយគ្រឿន នាយ BIG នាយចឺម នាងខ្ញុង នាយក្រិប កញ្ញា ថន លក្ខិណាជាដើម។ សិល្បករទាំងអស់បានធ្វើឲ្យអ្នកចូលទស្សនាភាពយន្តខាងលើភ្ញាក់ផ្អើលគ្រាដែលរឿងចាក់បញ្ចាំងជិតចប់ហើយពួកគេកបានបង្ហាញខ្លួនខណៈដែលតារាសម្តែងមួយចំនួនតុបតែខ្លួនជាខ្មោចដូចគ្នានៅក្នុងរឿង។

ចាងហ្វាងផលិតកម្មLD Picture លោក លៀក លីដា បានអះអាង ដោយសារតែការសម្ពោធរឿងកន្លងមកមានភាពដដែលពេកទើបលោកចង់ឲ្យតារាសម្តែងក្នុងរឿងនេះតុប តែងខ្លួនឲ្យដូចនៅក្នុងសាច់រឿងទៅពញាក់អារម្មណ៍អ្នកទស្សនាដោយស្ងាត់ៗវិញ។ លោកបន្តថា ខ្សែភាពយន្តនេះចំណាយការផលិតអស់ប្រមាណ៦ខែមកហើយខណៈដែលតួសម្តែងក្នុងរឿងនេះភាគច្រើនគឺជាតារាសម្តែងល្បីឈ្មោះ។ លោកថា ភាពយន្តនេះជាភាពយន្តបែបកំប្លែង រន្ធត់ ស្នេហា និងសម្តែងដោយតារាសម្តែងល្បីៗជាច្រើនរូប។ លោកថា អ្វីដែលថ្មីប្លែកសម្រាប់រឿងនេះគឺលោកបានសម្រិតសម្រាំងផលិតភាពយន្តដោយយកតួអង្គនិម្មិតរូបរបស់រឿងមួយចំនួនកន្លងមកមកផ្តុំគ្នាលេងសាច់រឿងថ្មីមួយទៀតដូចជាតួអង្គក្នុងរឿង”អាបពាក់មួកសុវត្ថិភាព” រឿង “ក្រឡអីហ្នឹង”ជាដើម។ សម្រាប់ក្តីរំពឹងវិញលោកនៅតែសង្ឃឹមខ្ពស់ចំពោះរឿងមួយនេះដែលមិនចាញ់រឿងមុនៗរបស់ផលិតកម្មLD Picture កន្លងមកនោះទេ។

តារាកំប្លែងស្រីល្បីឈ្មោះ អ្នកនាង ស្រេង សុកាន់ដា ហៅនាងខ្ញុង បានលើកឡើងថា ក្នុងភាពយន្តរឿង”ខ្មោចម៉ាំមី” នេះនាងសម្តែងជាតួអង្គខ្មោចស្រីជាមួយនឹងខ្មោចកូនប្រុសដែលត្រូវក្រុមអ្នកលេងប៉ាហ៊ី សម្តែងដោយនាយគ្រឿន និងនាយពែកមីចាប់យកមកឲ្យជួយលេងប៉ាហ៊ី ដែលបង្កើតជាសាច់រឿងថ្មីប្លែក ទាំងភ័យរន្ធត់ និងកំប្លែងសើចចុកពោះ។ នាងរំពឹងដែរថា ភាពយន្តនេះនឹងទទួលបានការគាំទ្រច្រើនលើសលប់ពីអ្នកទស្សនា ព្រោះតែខ្លឹមសា សាច់រឿង បច្ចេកទេសសុទ្ធតែសម្រិតសម្រាំងមិនចាញ់ភាពយន្តរបស់ផលិតកម្មនេះផលិតកន្លងមកទេ៕

img_1418img_1425img_1424img_1423img_1426

...

ដោយ៖ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print