ក្រោមការដឹកនាំរបស់ ដូណាល់ ត្រាំ តើសហរដ្ឋអាមេរិកអាចបន្តគ្រប់គ្រងពិភពលោកបានទៀតទេ?

ចែករំលែក៖

កាតព្វកិច្ចរបស់អាមេរិកនៅលើពិភពលោកនឹងប្រែប្រួលបែបណាក្រោមការដឹកនាំរបស់ ដូណាល់ ត្រាំ នៅក្នុងឆ្នាំ២០១៧ ខាងមុខ។ សង្គ្រាមអាចនឹងថយចុះក្រោយ ពេលដូណាលត្រាំបានប្រកាសថា នឹងកាត់បន្ថយទាហានអាមេរិកនៅក្រៅប្រទេស។

ការធ្វើសង្គ្រាមកន្លងមករបស់អាមេរិក មិនមែនជាការញៀនសង្គ្រាមនោះឡើយគឺអាមេរិកចាំបាច់ត្រូវតែធ្វើដើម្បីបញ្ជាក់ពីមហាអំណាចដែលខ្លួនកំពុងតែគ្រប់គ្រង។ បើអាមេរិកមិនធ្វើសង្គ្រាមនៅខាងក្រៅនោះ ទេ ឥទ្ធិពលរបស់អាមេរិកនៅលើឆាកអន្តរជាតិនឹងត្រូវបាត់បង់។ មិនតែប៉ុណ្ណោះអាមេរិកមានប្រវត្តិធ្វើសង្គ្រាមជាយូរណាស់ មកហើយ តាំងតែពីទឹកដីអាមេរិកបានកកើត ឡើងមកម្លេ៉ះ។ អ្វីដែលគេចាប់អារម្មណ៍នោះគឺកាន់តែធ្វើសង្គ្រាមអាមរិកកាន់តែរីកចម្រើន បើទោះបីចំណាយប្រាក់ច្រើនតែ ចំណូលពីសង្គ្រាមក៏ច្រើនដូចគ្នាដែរ។

អាមេរិកពេលដំបូងមានតែ១៣រដ្ឋតូចប៉ុណ្ណោះ ហើយងាយរងការវាយបំផ្លាញនៅ តាមបណ្ដោយព្រំដែននៅភាគខាងជើង អាមេរិកថែមទៀត។ ប៉ុន្ដែគ្រាន់តែរយៈ ពេល១សតវត្សប៉ុណ្ណោះ អាមេរិកបាន ពង្រីកទឹកដីយ៉ាងធំធេងដោយបានសម្លាប់ជនជាតិដើមដណ្ដើមយកបណ្ដារដ្ឋដូចជា រដ្ឋតិចសាស់ ញូវម៉ិចស៊ីកូ អារីហ្សូណា និងកាលីហ្វ័រនីញ៉ាពីប្រទេសម៉ិចស៊ិក។

ចាប់ផ្ដើមឡើងដោយសង្គ្រាមស៊ីវិល បន្ទាប់មកគឺជាការគ្រប់គ្រងតំបន់ផ្ទៃដីដ៏ មានតម្លៃនៅក្នុងប្រទេស។ អាមេរិកបាន ចូល រួមនៅក្នុងសង្គ្រាមពិភពលោកទាំង២លើក។ ដូច្នេះអាមេរិកក្លាយជាកម្លាំងដ៏សំខាន់ក្នុងការរក្សាសណ្ដាប់ធ្នាប់ពិភពលោកបន្ដិចម្ដងៗ ពិសេសគឺនៅក្នុងពេលនិង ក្រោយពេលសង្គ្រាមត្រជាក់ដោយធ្វើ សង្គ្រាមរាប់សិបលើកក៏ដូចជាការជ្រៀតជ្រែកដោយយោធាទៅក្នុងប្រទេសដែលមានវិវាទ។

ពលរដ្ឋអាមេរិកតែងចាត់ទុកខ្លួនថា ជាមនុស្សស្រឡាញ់សន្ដិភាព។ អតីតប្រធា នាធិបតី Teddy Rosevelt អាចជាប្រធានា ធិបតីអាមេរិកចុងក្រោយគេបង្អស់ដែល មានទស្សនៈទៀងត្រង់ស្ដីពីសង្គ្រាម។

លោក Rosevelt បាននិយាយមួយ ឃ្លាថា “សង្គ្រាមមួយជាយូរអង្វែងវាល្អ សម្រាប់ឆន្ទៈរបស់បុរសជាជាងសន្ដិភាព ស្ថិរភាព”។ ទោះបីយ៉ាងណាក៏ដោយការធ្វើសង្គ្រាមឬការជ្រៀតជ្រែកដោយយោធា បណ្ដាប្រធានាធិបតីអាមេរិកតែងនឹកឃើញ ដល់សម្ដីរបស់អតីតប្រធានាធិបតី Teddy Rosevelt ។

តាមទំនៀមទម្លាប់របស់ប្រធានាធិបតីអាមេរិកនីមួយៗគឺមានសង្គ្រាមមួយផ្ទាល់ខ្លួនក្នុងពេលឡើងគ្រប់គ្រងអំណាចនោះ។ ជាក់ស្ដែងប្រធានាធិបតី អូបាម៉ា ដែលជា អ្នកស្រឡាញ់សន្ដិភាព ហើយជាម្ចាស់ពានរង្វាន់ណូបែលសន្ដិភាពជាអ្នកបើកកុងតាក់ ចាប់ផ្ដើមសង្គ្រាមក្នុងប្រទេសលីប៊ី។

កាលពីឆ្នាំ២០០៨ពលរដ្ឋអាមេរិកបានជ្រើសរើសលោក អូបាម៉ា ធ្វើជាប្រធានា ធិបតីដោយដាក់ក្ដីសង្ឃឹមថា លោកនឹងមាន ទស្សនៈសន្ដិភាពជាងបណ្ដាអតីតប្រធានាធិបតីអាមេរិក។ ពលរដ្ឋអាមេរិកបានឃើញ យ៉ាងច្បាស់នូវលទ្ធផលនៃសង្គ្រាមដែលចាប់ផ្ដើមឡើងដោយអតីតប្រធានាធិបតី ប៊ូសធ្វើឱ្យអាមេរិកជាប់ផុងសង្គ្រាមនៅអុីរ៉ាក់ និងអាហ្វហ្គានីស្ថាន។ ហេតុដូច្នេះពលរដ្ឋអាមេរិកបានជ្រើសរើសបុគ្គលដែលស្អប់សង្គ្រាមឡើងធ្វើជាប្រធានាធិបតី។

ប៉ុន្ដែអ្វីគ្រប់បែបយ៉ាងផ្ទុយស្រឡះក្រោយ រយៈពេល២ឆ្នាំនៃការគ្រប់គ្រងអំណាច របស់លោក អូបាម៉ា ដោយលោកបានពន្យារ ពេលបំពេញបេសកកម្មក្នុងសង្គ្រាមអាហ្វហ្គានីស្ថាន ហើយបន្ថែមទាហានច្រើនថែម ទៀត។ ទន្ទឹមនឹងនោះលោកក៏បានចាប់ ផ្ដើមលូកដៃជ្រៀតជ្រែកដោយយោធានៅក្នុងសង្គ្រាមលីប៊ីដែលបានចាប់ផ្ដើមនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១១។ នោះមិនមែន ជារឿងចៃដន្យដែលអាមេរិកបញ្ជូនទាហាន របស់ខ្លួនចូលរួមដោះស្រាយទៅលើបញ្ហាអន្ដរជាតិនោះឡើយ។
កម្លាំងយោធាបានបញ្ជាក់ថា មូលហេតុ ដែលអាមេរិកបន្ដធ្វើសង្គ្រាមដោយសារ កម្លាំងទាហានដ៏ធំធេងរបស់ខ្លួន ពិសេស ពេលប្រឈមជាមួយប្រទេសតូចតាចដូចជាលីប៊ីនោះ។ ហេតុដូច្នេះពេលដែលមានកន្លែងណាមួយមានបញ្ហា ពិសេសមានការប៉ះទង្គិចគ្នាអាមេរិកពិបាកនឹងទប់ស្កាត់អា រម្មណ៍របស់ខ្លួនណាស់គឺត្រូវតែធ្វើអ្វីមួយទៅលើប្រទេសទាំងនោះ។

បណ្ដាមេដឹកនាំរបស់អាមេរិកពិបាកក្នុងការប្រឆាំងដូចអត្ថន័យក្នុងបទចម្រៀង មួយបានបញ្ជាក់ថា “ប្រសិនមានរឿងអ្វី មួយមិនល្អកើតឡើងដល់ពលរដ្ឋស្លូតត្រង់គ្មានទោសកំហុសសូមគោរពលោកប្រធានាធិបតីធ្វើយ៉ាងណាដើម្បីចុចកុងតាក់ បញ្ឈប់វា។ ទោះបីត្រូវចំណាយប្រាក់រាប់ រយលានឬក៏រាប់ពាន់លានដុល្លារឬត្រូវ ជំពាក់បំណុលគេបន្ថែមទៀតក៏ដោយ ប៉ុន្ដែប្រសិនបើលោកមិនបញ្ជូនទាហានទៅកាន់ ទីនោះមតិអន្ដរជាតិនឹងថ្កោលទោស។ ប៉ុន្ដែ បើយើងធ្វើយើងមិនចាំបាច់ត្រូវខ្លាចការ ប្រឆាំងណាមួយឡើយដោយសារតែរាល់អ្នកអាក្រក់ណាមួយតែងតែមានសភាព ទន់ខ្សោយ។ ប្រសិនបើលោកមិនចុចកុង តាក់មនុស្សគ្មានកំហុសជាច្រើនត្រូវស្លាប់ការជ្រើសរើសស្ថិតនៅលើលោកប្រធានាធិបតី”។

ហេតុដូច្នេះប្រធានាធិបតីអាមេរិកគ្រប់គ្រងអំណាចបច្ចុប្បន្ន បារ៉ាក់ អូបាម៉ា ទោះបីស្រឡាញ់សន្ដិភាពក៏ត្រូវតែបង្ហាញឥទ្ធិ ពលរបស់អាមេរិកទៅលើពិភពលោកទាំងមូលដែរ។ ក្រុមអ្នកវិភាគយល់ឃើញថា តម្លៃរបស់អាមេរិកមិនមែននៅត្រង់សេដ្ឋ កិច្ចទី១លើពិភពលោកនោះឡើយគឺនៅត្រង់ ចំណុចឥទ្ធិពលយោធាសិទ្ធិអំណាចក្រោមការគ្រប់គ្រងរបស់ប្រធានាធិបតី។
អាមេរិកគ្មានសត្រូវណាមួយគ្រោះថ្នាក់នោះទេ ពីព្រោះអាមេរិកមានសុវត្ថិភាពក្រោយពេលសង្គ្រាមត្រជាក់ ហើយអាមេ រិកមិនមានការព្រួយបារម្ភភ័យខ្លាចរាល់ កម្លាំងណាមួយឡើយនៅលើពិភពលោក គ្មានសត្រូវដែលមានកម្លាំងប្រហាក់ប្រហែល ដើម្បីប្រកួតប្រជែងជាមួយអាមេរិកនោះ ឡើយ។

អាមេរិកបង្ហាញការព្រួយបារម្ភពីការ វាយប្រហារភេរវកម្មតាមរយៈការថ្លែង សុន្ទរកថារបស់អតីតប្រធានាធិបតី ប៊ូស ក្រោយព្រឹត្ដិការណ៍វាយប្រហារភេរវកម្ម ១១ កញ្ញា គឺបានអំពាវនាវដល់សហគមន៍អន្ដរជាតិទាំងមូលឱ្យរួមគ្នាផ្ដោតទៅលើ សង្គ្រាមប្រឆាំងភេរវកម្ម ប៉ុន្ដែភេរវកម្មជា បញ្ហាដែលអាមេរិកបានបំផ្លោងហួសហេតុ។ អ្នកវិភាគនយោបាយជាច្រើនចាត់ទុកថា នោះជាលេសដើម្បីអាមេរិកជ្រៀតជ្រែកដោយយោធានៅតំបន់ជាច្រើនលើពិភព លោក ពិសេសនៅក្នុងប្រទេសអុីរ៉ាក់និង អាហ្វហ្គានីស្ថាន។ មូលហេតុមួយផ្សេង ទៀតអាមេរិកមានគោលនយោបាយល្អ ប្រសើរក្នុងការទប់ស្កាត់បណ្ដាប្រទេស ដែលប្រឆាំងជាមួយខ្លួន។

ទាំងនោះហើយជាមូលដ្ឋានដែលធ្វើឱ្យអាមេរិកទទួលបានផលប្រយោជន៍មហា សាលនៅក្នុងសង្គ្រាមលោកទាំងពីរ។ ជា មួយនឹងទីតាំងនិងគោលនយោបាយល្អ ប្រសើរបានអនុញ្ញាតឱ្យអាមេរិកអនុវត្ដនូវគម្រោងទាំងឡាយដែលត្រូវចំណាយ ពេលវេលានិងទ្រព្យសម្បត្ដិដូចជាសង្គ្រាមបច្ចុប្បន្ននៅលីប៊ីទោះបីមិននាំមកនូវផលប្រយោជន៍ដល់អាមេរិក ប៉ុន្ដែវាមានឥទ្ធិ ពលយ៉ាងធំធេងដល់គោលនយោបាយ យោធារបស់អាមេរិកដែលជាមហាអំណាច ទី១នៅលើពិភពលោក៕

trump

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print