តំបន់អាស៊ីឆ្នាំ២០១៦ប្រឈមនឹង «ព្យុះភ្លៀងជាច្រើន»

ចែករំលែក៖

យុទ្ធនាការប្រឆាំងគ្រឿងញៀនរបស់ប្រធានាធិបតីហ្វីលីពីន, សាលក្រមតុលាការអាជ្ញាកណ្តាលអន្តរជាតិស្តីពីវិវាទសមុទ្រ ចិនភាគខាងត្បូង, រឿងអាស្រូវរបស់ប្រធានាធិបតីកូរ៉េខាងត្បូង… គឺជារឿងដែល មហាជនចាប់អារម្មណ៍ជាងគេបំផុតនៅ ក្នុងតំបន់អាស៊ី។

១-តុលាការអាជ្ញាកណ្តាលឲ្យហ្វីលីពីនឈ្នះក្តីចិននៅសមុទ្រចិនភាគខាងត្បូង
តុលាការអាជ្ញាកណ្តាលអន្តរជាតិនៅ ទីក្រុងឡាអេបានច្រានចោខ្សែបន្ទាត់៩ កំណាត់របស់ចិននៅសមុទ្រចិនភាគខាងត្បូងដែលគ្រប់គ្រងជាង៩០ភាគរយនៅ តំបន់សមុទ្រនោះ។ ប្រធានាធិបតីហ្វុីលីពីន លោក Rodrigo Duterte បានបញ្ជាក់សាជា ថ្មីថា រដ្ឋាភិបាលទីក្រុងម៉ានីលមិនឃ្លាតឆ្លាយ ពីសេចក្តីសម្រេចរបស់តុលាការអាជ្ញា កណ្តាលនោះឡើយ បើទោះបីហ្វុីលីពីន មានទំនាក់ទំនងល្អប្រសើរក្តី។ នៅពេលនេះបញ្ហាវិវាទនៅសមុទ្រចិនភាគខាងត្បូង រដ្ឋាភិបាលហ្វុីលីពីនលើកទុកមួយឡែក មិនទាន់ពិភាក្សាឡើយដោយហ្វុីលីពីនចង់បង្កើនទំនាក់ទំនងសេដ្ឋកិច្ចល្អប្រសើរជា មួយចិន។

២-យុទ្ធនាការប្រឆាំងគ្រឿងញៀន របស់ប្រធានាធិបតីហ្វុីលីពីន
ចាប់តាំងពីចូលកាន់តំណែងប្រធានា ធិបតីនៅចុងខែមិថុនា ឆ្នាំ២០១៦ ប្រធា នាធិបតី Rodrigo Duterte បានក្លាយជា មេដឹកនាំដែលមានការប្តេជ្ញាខ្ពស់នៅក្នុងសង្គ្រាមប្រឆាំងគ្រឿងញៀននៅហ្វុីលីពីន។ គិតចាបតាំងពីខែមិថុនាមកទល់ ខែធ្នូ ឆ្នាំ២០១៦ មានមនុស្សស្លាប់ជាង ៦.០០០នាក់នៅក្នុងសង្គ្រាមប្រឆាំងគ្រឿងញៀនរបស់លោក។

ប៉ូលិសហ្វុីលីពីនបានឲ្យដឹងថា បានរឹបអូសថ្នាំញៀនម៉ាទឹកករហូតដល់ជិត១តោន ដែលមានតម្លៃប្រមាណ១២០លានដុល្លារអាមេរិក។ ការរឹបអូសធ្វើឡើងនៅក្នុង សង្គ្រាមប្រឆាំងគ្រឿងញៀននៅក្នុងខែធ្នូនេះ។

សារព័ត៌មានរ៉យទ័របានបានដកស្រង់ព័ត៌មានពីមជ្ឈមណ្ឌលស្រាវជ្រាវ NBI របស់ហ្វុីលីពីនបានឲ្យដឹងថា ទាំងនោះជាលទ្ធផលនៃការបោសសម្អាតក្រុមជួញដូរគ្រឿងញៀនក្នុងរយៈពេល១ខែចុងក្រោយ នេះ។ កម្លាំងប៉ូលិសបានរុករកក្រុមជួញដូរគ្រឿងញៀននៅទីក្រុង San Juan និងទីក្រុង ម៉ានីល ។

កាលពីចុងសប្តាហ៍កន្លងមក នៅទីក្រុងទំាងពីរខាងលើប៉ូលិសបានចាប់ខ្លួនមនុស្ស ៦នាក់ និងរឹបអូសបានគ្រឿងញៀនជាង ៥៦០គីឡូក្រាម ក្នុងនោះមានម៉ាទឹកកក មានតម្លៃជាង៦៧លានដុល្លារ។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក Vitaliano Qguirre បានបញ្ជាក់នៅក្នុងសន្និសីទកាសែតថា «យើងមិនត្រឹមតែរកឃើញគ្រឿងញៀនដ៏ច្រើននោះឡើយក្នុងឆ្នាំនេះគឺច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ»។

៣-រឿងអាស្រូវរបស់ប្រធានាធិបតីកូរ៉េខាងត្បូង
តុលាការធម្មនុញ្ញកូរ៉េខាងត្បូងនឹងចាប់សិក្សាសំណុំរឿងទម្លាក់ប្រធានាធិបតី ផាក គឿនហេ ដោយសាររឿងអាស្រូវពុករលួយ។ ការធ្លាក់ចេញពីអំណាចដែលពេលនេះបាន រាលដាលចូលដំណាក់កាលគំរាមកំហែង ដល់គណបក្ស និងដែលអាចធ្វើឱ្យគណ បក្សនេះមិនអាចវិលទៅកាន់អំណាចវិញបានឡើយ ទោះបីជាមានឥស្សរជនថ្មីមកឈរឈ្មោះក៏ដោយ។

តុលាការធម្មនុញ្ញមានពេល១៨០ថ្ងៃក្នុងការអារកាត់សេចក្តីព្រមព្រៀងតាមសេចក្តីសម្រេចចិត្តរបស់សភាទម្លាក់លោកស្រី ប្រធានាធិបតី ផាក គឿនហេ កាលពីថ្ងៃទី ៩ ខែធ្នូ ឬក៏អត់។ ការបោះឆ្នោតប្រធានា ធិបតីមុនកាលកំណត់អាចនឹងត្រូវរៀបចំឡើងនៅរវាង៦០ថ្ងៃក្នុងករណីចៅក្រមធម្មនុញ្ញបញ្ជាក់ការដកតំណែងលោកស្រី ផាក គឿនហេ។

ប៉ុន្តែពេលនេះបក្សអភិរក្សកំពុងកាន់ អំណាចក៏កំពុងតែរង្គោះរង្គើបំផុតតាំងពី មានរឿងអាស្រូវពុករលួយប៉ះពាល់លោកស្រី ផាក គឿនហេមក រហូតដល់ថ្នាក់មិន អាចយកជ័យជម្នះនៅក្នុងការបោះឆ្នោត ខាងមុខផង។ សមាជិកសភាបក្សអភិរក្ស សែនុរី Saenuri ៣៥រូប ដែលប្រឆាំងនឹង លោកស្រី ផាក គឿនហេ បានប្រកាស បំបែកខ្លួនចេញដោយលើកហេតុផលថាមានរឿងអាស្រូវនិងវិបត្តិនយោបាយធំ ប៉ុណ្ណេះហើយបក្សនៅមិនព្រមធ្វើកំណែ ទម្រង់ទៀត។

ភាពប្រេះឆាក្នុងបក្សយ៉ាងដូច្នេះពិតជាធ្វើបេក្ខភាពប្រធានាធិបតីថ្មីរបស់បក្សដែល គ្រប់គ្នាកំពុងសម្លឹងផ្តោតទៅលើរូបលោក បាន គីមូន អគ្គលេខាធិការអង្គការសហ ប្រជាជាតិផុតអាណត្តិពិបាកនឹងការពារ ប្រយោជន៍បក្ស និងការពារកម្មវិធីនយោ បាយបែបស្តាំកណ្តាលនិយមនៅក្នុងការបោះឆ្នោតប្រធានាធិបតីណាស់។

៤-គ្រោះធម្មជាតិ
នៅឆ្នាំ២០១៦នេះប្រទេសនៅតំបន់ អាស៊ីប្រឈមនឹងគ្រោះធម្មជាតិជាច្រើន កើតឡើងក្នុងនោះមានទឹកជំនន់ខ្យល់ព្យុះ រញ្ជួយដី… បង្កឲ្យខាតទាំងទ្រព្យសម្បត្តិ និងអាយុជីវិតជាច្រើន។

ក្នុងរយៈពេល២ថ្ងៃប៉ុណ្ណោះគឺនៅដើមខែតុលាមានគ្រោះរញ្ជួយដីដល់ទៅ៤លើកធំៗនៅមីយ៉ាន់ម៉ា និងជប៉ុនបណ្តាលឲ្យ មានមនុស្ស១១នាក់ស្លាប់។ ជាមួយគ្នានោះ ឥណ្ឌាប្រឈមនឹងគ្រោះរាំងស្ងួតដោយ មានសីតុណ្ហភាពរហូតដល់ទៅ៤៦អង្សាសេសម្លាប់មនុស្ស១៣៥នាក់។

នៅថ្ងៃទី១៤ ខែកញ្ញា ព្យុះ Meranti វាយប្រហារកោះតៃវ៉ាន់បណ្តាលឲ្យមនុស្សម្នាក់ស្លាប់និងរបួស៤៤នាក់ ហើយពល រដ្ឋជាង៧២០ពាន់គ្រួសារនៅភាគខាងត្បូងប្រទេសនេះគ្មានអគ្គិសនីប្រើប្រាស់។

គ្រោះរញ្ជួយដីកម្រិត៦,៥រិុចទ័រកើតឡើង នៅថ្ងៃទី៧ ខែធ្នូ ស្ថិតនៅក្នុងខេត្ត Aceh ប្រទេសឥណ្ឌូនេស៊ីសម្លាប់មនុស្ស៩៧នាក់ និង៤៣ពាន់នាក់បាត់បង់ផ្ទះសម្បែង។ នេះ ជាគ្រោះរញ្ជួយដីទ្រង់ទ្រាយធំបំផុតមិនធ្លាប់ មានចាប់តាំងពីឆ្នាំ២០០៤មក។

ក្រៅពីរឿងអាស្រូវនយោបាយមួយ ចំនួនតំបន់អាស៊ីគឺជាតំបន់មានសន្តិសុខ បំផុតលើពិភពលោកដោយមានការវាយប្រហារភេរវកម្មតិចបំផុតក្នុងចំណោមទ្វីបធំៗលើពិភពលោក។ មិនត្រឹមតែប៉ុណ្ណោះតំបន់អាស៊ីពិសេសគឺអាស៊ាន មានប្រទេស ដែលមានពលរដ្ឋរស់នៅសុខស្រួលបំផុត រកប្រាក់ចំណូលច្រើនបំផុតក្នុងចំណោម ១០ប្រទេសលើពិភពលោក។

ខាងក្រោមនេះជាប្រទេសតំបន់អាស៊ាន ស្ថិតនៅក្នុងចំណោមប្រទេស «អ្នកមាន» ទាំង១០លើពិភពលោក៖

សិង្ហបុរី៖
ប្រទេសកោះស្ថិតនៅតំបន់អាស៊ីភាគអាគ្នេយ៍មួយនេះស្ថិតនៅលំដាប់ទី៣ លើ ពិភពលោកដោយប្រាក់ចំណូលរបស់ពលរដ្ឋមធ្យមមានរហូតដល់ទៅ៨៥.០០០ ដុល្លារក្នុងមួយឆ្នាំ។ អ្វីដែលគួរឲ្យកត់សម្គាល់ នោះគឺជាប្រទេសមិនមានធនធានធម្មជាតិអ្វីនោះឡើយ ប៉ុន្តែក្លាយជាប្រទេសលំដាប់ទីមួយនៅតំបន់អាស៊ី។ សិង្ហបុរីបានឈាន មុខលើហុងកុងក្លាយជាមជ្ឈមណ្ឌលហិ រញ្ញវត្ថុធំបំផុតទី៣លើពិភពលោក ក្រោយទីក្រុងញូវយ៉កនិងទីក្រុងឡុងដុងតែ បុណ៉្ណោះ។ សិង្ហបុរីត្រូវបានគេផ្តល់រហស្សនាមថាជាខ្លាអាស៊ី។

ប្រ៊ុយណេ៖
ប្រ៊ុយណេស្ថិតនៅលំដាប់ទី៤ និងជាប្រទេសតូចមួយនៅក្នុងតំបន់អាស៊ីភាគ អាគ្នេយ៍ដោយមានផ្ទៃដីតែ៥.០០០គីឡូ ម៉ែត្រក្រឡាតែប៉ុណ្ណោះ និងមានពលរដ្ឋ៥ សែននាក់។ តាមរបាយការណ៍របស់ IMF ប្រទេសនេះមិនមានជំពាក់បំណុលណា មួយនោះឡើយគឺបំណុល០ភាគរយ។ សេដ្ឋ កិច្ចប្រទេសនេះពឹងផ្អែកទៅលើធនធាន ធម្មជាតិសម្បូរបែប។
ប្រ៊ុយណេទទួលបានឯករាជ្យនៅឆ្នាំ ១៩៨៤ ពីចក្រភពអង់គ្លេស ហើយក្លាយជាប្រទេសឧស្សាហកម្មលំដាប់ពិភពលោក។ ពលរដ្ឋប្រទេសនេះមានប្រាក់ចំណូលមធ្យម រហូតដល់ទៅ៨០.០០០ដុល្លារក្នុងមួយឆ្នាំ។

កោះហុងកុង៖
កោះហុងកុងជាតំបន់ស្ថិតនៅក្នុងប្រទេស មួយ តែមានរបបពីរខុសគ្នា។ កោះនេះស្ថិត នៅក្នុងភូមិសាស្ត្រអំណោយផល និងជា ច្រកផ្លូវសេដ្ឋកិច្ចចូលទៅកាន់ចិនដីគោក។ ហុងកុងត្រូវបានគេវាយតម្លៃថាជាតំបន់ ដែលមានសេដ្ឋកិច្ចទីផ្សារសេរីលំដាប់ពិភព លោក។ ហុងកុងជាទីផ្សារហិរញ្ញវត្ថុមមាញឹកបំផុតទី៣លើពិភពលោក បន្ទាប់ពី ទីក្រុងឡុងនិងញ៉ូវយ៉ក។ ប្រាក់ចំណូល មធ្យមរបស់ពលរដ្ឋហុងកុង៥៨.០០០ ដុល្លារក្នុងមួយឆ្នំា។

ក្រៅពីនេះនៅមានការវាយប្រហារភេរវកម្មដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺស្ថិតនៅក្នុងប្រទេសឥណ្ឌូនេស៊ី។ ចំណែក ថៃវិញក៏រងការវាយប្រហារភេរវកម្មមួយ ចំនួនផងដែរ។

វាយប្រហារគ្រាប់បែកនៅឥណ្ឌូនេស៊ី៖
នៅថ្ងៃទី១៤ ខែមករា ប៉ូលិសឥណ្ឌូនេស៊ីបានសម្រុកចូលក្នុងផ្ទះសង្ស័យថា ជា ភេរវករនៅតំបន់ Cirebon លើកោះជ្វា។ ការចាប់ខ្លួនខាងលើក្រោយពេលមានការវាយប្រហារបំផ្ទុះគ្រាប់បែកនៅកណ្តាល ទីក្រុងហ្សាការតាសម្លាប់មនុស្ស៨នាក់និង ២៤នាក់រងរបួស។ ក្រុមអ៊ិស្លាម IS បាន ចេញមុខទទួលស្គាល់ថា ជាសកម្មភាពវាយ ប្រហាររបស់ក្រុមខ្លួន៕

South Korea's President Park Geun-Hye addresses the nation at the presidential Blue House in Seoul on March 4, 2013. Park made a public apology on March 4 for a deadlock in state affairs, a week after she was inaugurated as the country's first woman leader.     AFP PHOTO / POOL / Lee Jae-WonLEE JAE-WON/AFP/Getty Images
South Korea’s President Park Geun-Hye addresses the nation at the presidential Blue House in Seoul on March 4, 2013. Park made a public apology on March 4 for a deadlock in state affairs, a week after she was inaugurated as the country’s first woman leader. AFP PHOTO / POOL / Lee Jae-WonLEE JAE-WON/AFP/Getty Images

2 3 4 5 6 7 8

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print