លោក សៅ សារឿន ដឹកនាំនាយអាវុធហត្ថចូលរួមគោរពវិញ្ញាណក្ខន្ធសព លោក សុខ គ្រីន

ចែករំលែក៖

រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៥ វេលាម៉ោង៩និង០០នាទីលោកឧត្តមសេនីយ៍ឯក សៅ សារឿន ប្រធាននាយកដ្ឋានកិច្ចការយោធាសីុវិល និងជាប្រធានអនុគណៈកម្មការរៀបចំបុណ្យសពថ្នាក់ឧត្តមសេនីយ៍ ចូលរួមគោរពវិញ្ញាណក្ខន្ធសព ឧត្តមសេនីយ៍ត្រី សុខ គ្រីន នាយរងសេនាធិការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងបានប្រគល់ថវិកាបូជាសពរបស់ក្រសួងការពារជាតិចំនួន ១៩.៦០១.៩២០រៀលជូនដល់គ្រួសារសព។

ឧត្តមសេនីយ៍ត្រី សុខ គ្រីន បានទទួលមរណភាពនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៥ វេលាម៉ោង៤និង៣០នាទី ដោយរោគាពាធ។ សពនឹងដង្ហែចេញពីលំនៅឋានទៅកាន់វត្តទួលទំពួងនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៥ វេលាម៉ោង១៤និង០០នាទី ៕

...


  

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print