ឈ្លោះជាមួយប្រពន្ធគិតខ្លីបញ្ចប់ជីវិតខ្លួនឯងដោយចង.ក

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានសម្រេចចិត្តបញ្ចប់ជីវិតដោយចងកនឹងក្រម៉ាជាមួយធ្នឹមមាត់ទ្វារបន្ទប់ទឹក ដោយសារតែមាន វបត្តិបន្តិចបន្តួចជាមួយប្រពន្ធ កាលពីវេលាម៉ោង៧យប់ថ្ងៃទី១ ខែមករា ឆ្នាំ២០១៧ នៅក្នុងបន្ទប់ជួល ភូមិតាកេ សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ ។

សពមានឈ្មោះ យ៉ិន ខាន ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកម្មករសំណង់ មានស្រុកកំណើត ភូមិអំពិលកញ្ជ្រិញ ឃុំកោះជុំ ស្រុកសំពៅមាស ខេត្តពោធិ៍សាត់ ។

តាមសម្តីសាក្សីដែលនៅក្បែរខាងបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានបបួលមិត្តភក្តិ២ទៅ៣នាក់ផឹកស្រា ដោយប្រាប់ថាខ្លួនឈ្លោះគ្នាជាមួយប្រពន្ធ ។ បន្ទាប់ពីផឹកស្រាហើយក៏បែកគ្នាត្រឡប់ទៅផ្ទះរៀងៗខ្លួន ។ ពេលមកដល់បន្ទប់ជួលវិញជនរងគ្រោះបានខ្ចីទូរស័ព្ទអ្នកក្បែរខាង តែមិនដឹងជាទូរស័ព្ទទៅណាទេ ។ ដោយបាត់យូរពេកមិនឃើញយកទូរស័ព្ទមកសងវិញ ម្ចាស់ទូរស័ព្ទបានដើរទៅរកជនរងគ្រោះនៅបន្ទប់ តែពេលទៅដល់ឃើញបន្ទប់ចាក់គន្លឹះពីខាងក្នុង ក៏បានដើរទៅវិញទៅ ។ ក្រោយមកដោយបាត់យូរពេកទើបមកមើលម្តងទៀតនៅតែចាក់គន្លឹះដដែល ។ សាក្សីដដែលបានបន្តថា ដោយមានការសង្ស័យគេក៏នាំគ្នាគោះទ្វារតែមិនមានមនុស្សឆ្លើយទេ ពេលដែលអើតមើលតាមប្រហោងទ្វារ ទើបដឹងថាជនរងគ្រោះចង.កស្លាប់បាត់ទៅហើយ និងបាននាំគ្នាគាស់ទ្វារចូលតែម្តងទៅ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់និងបានធ្វើកោសល្យវិច័យ និងបានប្រគល់សពឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត ៕

sokha3 sokha2 sokha1 sokha

...

ដោយ៖ សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print