ភ្នំពេញ៖ កំលាំងនគរបាលប៉ុស្តិ៍ផ្សារដេប៉ូទី១ ខណ្ឌទួលគោក ឃាត់ខ្លួនជនសង្ស័យ០២នាក់ ជាក់ស្តែង ពីបទហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ( ទំនាស់យកខ្ទះខ្លា ញ់កំពុងពុះ បណ្តាលឱ្យរបួស០៤នាក់) ប្រព្រឹត្តកាលពីវេលាម៉ោង៤រសៀលថ្ងៃទី១៣ខែសីហាឆ្នាំ២០១៥នៅចំណុចច្រកចូលផ្សារដេប៉ូ ផ្លូវលេខ២១៥ ក្រុមទី២៣ ភូមិ៥សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
តាមប្រភពពីមន្រ្តីនគរបាលប៉ុស្តិ៍ផ្សារដេប៉ូទី១បានឲ្យដឹងថា ជនសង្ស័យ២នាក់ខាងលេីនេះ ទី១-ឈ្មោះ ចាន់ សឿន ហៅសឿន ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់រ៉ឺម៉កកង់បី ស្នាក់នៅផ្ទះលេខ៤២អឺ២ ផ្លូវលេខ១៣៨ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក (ជាអ្នក យកខ្ទះខ្លាញ់ជះ ) ។ ទី២-ឈ្មោះ សំ ម៉ានីន ហៅចយ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់រ៉ឺម៉កបី ស្នាក់នៅផ្ទះលេខ១៣២អឺ៣ ផ្លូវ លេខ២១៥ សង្កាត់វាលវង់ ខណ្ឌ៧មករា ( ជាអ្នកបង្កហេតុមុន ) ។ វត្ថុតាងចាប់បានពីជនសង្ស័យមាន ចានដែកអាលុយមីញូម១ មានប្រឡាក់ធ្យូងខ្លាញ់ ។
ចំណែកជនរងគ្រោះទាំងអស់ ទី១-ឈ្មោះ ឡុង គាយ៉ា ភេទស្រី អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះស្នាក់នៅផ្ទះលេខ ដេ១ ផ្លូវជាតិលេខ៤ សង្កាត់ចោមចៅ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ (របួសខ្នង) ទី២-ឈ្មោះ អ៊ុង សំអ៊ែល ភេទប្រុស អាយុ ៣១ ឆ្នាំជនជាតិខ្មែរ មុខរបរ រត់រ៉ឺម៉កម៉ូតូកង់បី ស្នាក់នៅភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ( របួសមុខ ,ស្មា និងដៃទាំងសងខាង ) ។
ប្រភពដដែរបានបន្តទៀតថា នៅមុនពេលកើតហេតុ ជនសង្ស័យទាំង២ នាក់ បានឈប់រ៉ឺម៉កកង់បីចាំដឹកម៉ូយ ភ្លាមនោះ ជនសង្ស័យឈ្មោះ ចាន់ សឿន បានទិញកាហ្វេមកផឹក ហើយបានបោះកែវជ័រសំរាប់ ដាក់កាហ្វេចោលនៅចំកន្លែងដែលជនសង្ស័យ ឈ្មោះ សំ ម៉ានីន ហៅ ចយ ឈប់រ៉ឺម៉កចាំដឹកម៉ូយ បានចោទប្រកាន់ថា ៖ឈ្មោះ ចាន់ ធឿន បោះកែវរំលងក្បាលខ្លួន ហើយអ្នកទាំងពីរបានទំនាស់គ្នា ពេលនោះឈ្មោះ សំ ម៉ានីន ហៅចយ និងបក្សពួកពីរនាក់ទៀត បានស្ទុះមកវាយឈ្មោះ ចាន់ សឿន ទើបបាន ឈ្មោះ ចាន់ សឿន ស្ទុះទៅលើកខ្ទះខ្លាញ់ដែលគេកំពុងចៀននំប៉ោងនៅក្បែរនោះ ជះមកលើអ្នកទាំងបី តែមិនត្រូវ បែរជាត្រូវអ្នកដែលដើរមកផ្សារទិញឥវ៉ាន់ បណ្ដាលឲ្យរបួសស្រាលពីរនាក់ពំុបានដាក់ពាក្យប្តឹងនោះទេ ប៉ុន្តែ២នាក់ទៀតដែលរងរបួសធ្ងន់ បានដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចចាត់ការ តាមច្បាប់ ។
បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ កំពុង ឃាត់ខ្លូននៅអធិការដ្ឋានគរបាលខណ្ឌទួលគោក ដើម្បីចាត់ការតាមនីតិវិធី ៕
ដោយ៖ ស ដារ៉ា