ចាប់ខ្លួនជនសង្ស័យម្នាក់ពីបទប៉ុនប៉ងលួច

ចែករំលែក៖

ខេត្តកណ្តាល៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលកំពង់ភ្នំចាប់ខ្លួនពីបទប៉ុនប៉ងលួច បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកលើកដែក ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការតាមច្បាប់ ។

11242780_1889804034577941_5387275017461565034_n

ករណីប៉ុនប៉ងលួចនេះបានកើតឡើងកាលពីវេលាម៉ោង២១និង១០នាទី ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៥ ចំណុចលើផ្ទះជនរងគ្រោះឈ្មោះ សំ សារឿង ភេទស្រី អាយុ៦០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ ស្ថិតក្នុងភូមិកំពង់ពោធិ៍ ឃុំកំពង់ភ្នំ ស្រុកលើកដែក ។

មន្ត្រីនគរបាលស្រុកលើកដែកបានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានឃាត់មានឈ្មោះ ក្តឹប វ៉ាន់ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែ មុខរបរមិនពិតប្រាកដ មានទីលំនៅក្នុងភូមិកំពង់ពោធិ៍ ឃុំកំពង់ភ្នំ ស្រុកលើកដែក ។

ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុជនរងគ្រោះបានអង្គុយហូបបាយនៅក្រោមផ្ទះ ខណៈនោះស្រាប់តែឮសម្លេងរើកកាយនៅលើផ្ទះរបស់ខ្លួន ។ ពេលនោះក៏បានឡើងទៅមើល ស្រាប់តែឃើញជនសង្ស័យនៅលើផ្ទះលោតចុះទៅក្រោមរត់គេចខ្លួនបាត់ទៅ ។

ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះបានទៅប្តឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាល ឈានដល់ ឃាត់ខ្លួនជនសង្ស័យ បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកលើកដែក ដើម្បី សាកសួរនិងកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕

...

ដោយ៖ ស្អាងជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print