ទាហានឥណ្ឌា និងប៉ាគីស្ថាន បះទង្គិចគ្នាដោយអាវុធដើមឆ្នាំ២០១៧នៅតំបន់កាស្មៀរ

ចែករំលែក៖

ទាហានឥណ្ឌា និងប៉ាគីស្ថានកាលពីថ្ងៃ ទី១ ខែមករា ឆ្នាំ២០១៧ បានបះទង្គិចគ្នាដោយអាវុធធុនធ្ងន់។ ទាហានប្រទេសទាំង ២បានបើកការវាយប្រហារទៅលើទីតាំងគ្រប់គ្រងរបស់ប្រទេសនីមួយៗស្ថិតនៅ តាមបណ្តោយព្រំដែនស្រុក Poonch ជាប់ព្រំដែនគ្រប់គ្រង LoC បែងចែកតំបន់ កាស្មៀរទៅជា២ចំណែក។

ស្រុក Poonch ស្ថិតនៅចម្ងាយពីទីក្រុង Srinagar តំបន់កាស្មៀរគ្រប់គ្រងដោយ ឥណ្ឌា។ មន្ត្រីការពារជាតិឥណ្ឌាបានឲ្យ ដឹងថា ការផ្ទុះអាវុធដាក់គ្នាកើតឡើងនៅ វេលាម៉ោង ១០ព្រឹកអូសបន្លាយរហូតដល់ ទៅ ៣ម៉ោង។ មកទល់ពេលនេះមិនទាន់មានព័ត៌មានស្តីពីការស្លាប់ឬរបួសនៅឡើយ ទេ។

បន្ទាត់ព្រំដែន LoC កាត់ផ្តាច់តំបន់ កាស្មៀរស្ថិតនៅជើងភ្នំហេមពាន្ត ( Himalaya) ជា២ចំណែក មួយចំណែកគ្រប់គ្រង ដោយឥណ្ឌា និងមួយចំណែកទៀតគ្រប់ គ្រងដោយប៉ាគីស្ថាន។ ប៉ុន្តែប្រទេសទាំង២ បានប្រកាសថា តំបន់កាស្មៀរទាំងមូលគឺជារបស់ខ្លួន។

បើទោះបីមានកិច្ចព្រមព្រៀងឈប់ បាញ់កាលពីឆ្នាំ២០០៣មក តែទាហាន ប្រទេសទាំង២បានផ្ទុះអាវុធដាក់គ្នាជាញឹកញាប់ ដោយចោទប្រកាន់គ្នាទៅវិញទៅមក ជាអ្នកបំពានបទឈប់បាញ់។

នៅថ្ងៃទី១ ខែមករា មេបញ្ជាការកង ទ័ពឥណ្ឌា លោកឧត្តមសេនីយ៍ Bipin Rawat បានប្រកាសថា ទាហានប្រទេសនេះ ចង់ឲ្យមានសន្តិភាពលើពិភពលោក ប៉ុន្តែ ឥណ្ឌាមិនស្ទាក់ស្ទើរនៅក្នុងការប្រើកម្លាំងទ័ពពេលចាំបាច់។
កាលពីឆ្នាំ២០១៦ ទាហានឥណ្ឌារងការខូចខាតជាច្រើនដោយសារតែការវាយប្រហារតាមព្រំដែន ដោយមានទាហាន ជាង៦០នាក់ស្លាប់៕

turke-1 turke-2

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print