ចិនបញ្ជូនមន្ត្រីយោធាជំនាញគីមីទៅកាន់ទីក្រុងកំពង់ផែដែលរងការឆាបឆេះ

ចែករំលែក៖

សេចក្តីរាយការណ៍របស់បណ្តាញព័ត៌មានអន្តរជាតិបានបញ្ជាក់ថា រដ្ឋាភិបាលប្រទេសចិនបានសម្រេចបញ្ជូនមន្ត្រីយោធាដែលជំនាញខាងគីមីសាស្ត្រឲ្យទៅកាន់ភាគខាងជើងទីក្រុង Tianjin បន្ទាប់ពីហេតុការណ៍ផ្ទុះដែលមានកម្លាំងខ្លាំងរហូតបណ្តាលឲ្យមនុស្សយ៉ាងតិច៥០នាក់បាត់បង់ជីវិតរួចមកនោះ ។

abbc

ហេតុការណ៍ផ្ទុះ និងភ្លើងឆាបផ្តើមឆាបឆេះឡើងកាលពីយប់ថ្ងៃទី១៣ ខែសីហា ឆ្នាំម២០១៥ ធ្វើឲ្យកក្រើកញាប់ញ័រអស់ទាំងកំពង់ផែឧស្សាហកម្មទាំងមូលតែម្តង ។ អគារជាច្រើនខ្នង ហាងលក់ទំនិញ ផែស្ងួតចតរថយន្តកុងតឺន័រ ព្រមទាំងរថយន្តរាប់ពាន់គ្រឿងរងការបំផ្លាញអស់គ្មានសល់ ។

រហូតមកដល់ពេលនេះ គឺមិនទាន់ដឹងពីមូលហេតុដែលនាំឲ្យមានហេតុការណ៍ផ្ទុះ ហើយបង្កជាអណ្តាតភ្លើងឆាបឆេះទ្រង់ទ្រាយធំនេះនៅឡើយ ។ ម្យ៉ាងវិញទៀតគេក៏មិនទាន់ដឹងថា ហេតុការណ៍នេះបណ្តាលឲ្យសាយភាយសារធាតុគីមីដែរឬយ៉ាងណានៅឡើយទេ ។

ពលរដ្ឋប្រមាណ៣៥០០នាក់បាននិងកំពុងស្នាក់នៅក្រោមដំបូលតង់បណ្តោះអាសន្ន ។ មនុស្សរាប់រយនាក់បានរងរបួស ក្នុងនោះ៧១នាក់ស្ថិតក្នុងស្ថានភាពរងរបួសជាទម្ងន់ ។

ទីភ្នាក់ងារព័ត៌មានស៊ីនហួបានរាយការណ៍ថា ក្រុមជួយសង្គ្រោះបានប្រណាំងប្រជែងជាមួយទ្រនិកនាឡិកា ដើម្បីសកម្មភាពជួយសង្គ្រោះ បើទោះស្ថិតនៅក្នុងអណ្តាតភ្លើងឆាបឆេះយ៉ាងណាក៏ដោយ ។ អណ្តាតភ្លើងបានឆាបឆេះរយៈពេល២៤ម៉ោងស្ថិតនៅទីតាំងឃ្លាំងស្តុកទំនិញមួយកន្លែង ក្នុងតំបន់ Binhai នោះ ។

អ្នករងរបួសភាគច្រើនដោយសារកញ្ចក់ខ្ទាតត្រូវ ។ ពួកគេត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យដែលនៅក្បែរខាង ។ ប្រភពស៊ីនហួបានរាយការណ៍ថា អ្នកជំនាញខាងគីមីប្រមាណជាង២០០នាក់របស់កម្លាំងយោធាចិនបានទៅដល់ទីក្រុង Jianjin ។ នេះជាបេសកកម្មលើកដំបូងបំផុតដែលធ្វើឡើងដើម្បីពិនិត្យសាកល្បងទៅលើជាតិពុលសាយភាយចេញពីហ្គាសថុកស៊ិក ។

ក្រុមជួយសង្គ្រោះទាំងអស់ត្រូវបញ្ជាឲ្យស្លៀកពាក់អាវការពារ។ សេចក្តីរាយការណ៍បានបញ្ជាក់ថា ឃ្លាំងស្តុកទំនិញដែលកើតមានហេតុការណ៍ផ្ទុះ និងឆាបឆេះនេះជារបស់ក្រុមហ៊ុន Ruihai Logistics ដែលគ្រប់គ្រងទៅលើសារធាតុគីមីថុកស៊ីក ក្នុងនោះមានរួមបញ្ចូលសារធាតុ cyanide និង toluene diisocyanate ផងដែរ ។

ទីភ្នាក់ងារព័ត៌មាន People’s Daily ដែលជាកាសែតផ្លូវការរបស់បក្សកុម្មុយនីស្តចិនបានផ្សព្វផ្សាយថា ក្រុមជួយសង្គ្រោះព្យាយាមយកសារធាតុគីមី sodium cyanide ប្រមាណ៧០០តោនដែលស្តុកទុកនៅក្នុងឃ្លាំងខាងលើនេះ ៕

bbc

bcss

cbcb

cbb

cbsc

bbsc

bac

...

ប្រែសម្រួល៖ យ៉ាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print