ឃាត់ខ្លួនមុខសញ្ញាចែកចាយថ្នាំញៀននិងមេក្លោង ដកហូតវត្ថុតាងមួយចំនួនបញ្ជូនទៅតុលាការ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ សមត្ថកិច្ចនគរបាលស្រុកសំរោងទង បានឃាត់ខ្លួនមុខសញ្ញាចែកចាយថ្នាំញៀន និងមេក្លោងដ៏សកម្មម្នាក់ព្រមទាំងដកហូតវត្ថុតាងមួយចំនួនផងដែរបញ្ជូនអោយតុលាការចាត់ការតាមច្បាប់បន្ត។

ការឃាត់ខ្លួននេះ ធ្វើឡើងកាលពីវេលាម៉ោង១៣ ថ្ងៃទី២ ខែមករា ឆ្នាំ២០១៦ នៅចំណុចគាល់ស្ពានរលាំងជ្រៃ ខាងជើងស្ថិភូមិអន្លុង់ធម្ម ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ មុខសញ្ញាចែកចាយ ឈ្មោះ សោម ចាន់ស្រី ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិជើងក្ដី ឃុំធម្មតាអរស្រុកសំរោងទង ។

លោកវរសេនីយ៍ទោឃុត សុផល អធិការនគរបាលស្រយកសំរោងទងបានអោយដឹងថា អនុវត្តតាមបទបញ្ជារបស់លោកស្នងការនគរបាលខេត្កកម្លាំងជំនាញនគរបាលស្រុកសហការជាមួយកម្លាំងជំនាញប្រឆាំងគ្រឿងបានចុះល្បាតក្នុុងភូមិសាស្ត្រខាងលើក្នុងនោះកម្លាំងរបស់លោកប្រទះឃើញមុខសញ្ញាសង្ស័យ កំពុងធ្វើសកម្មភាពក៏ឃាត់ខ្លួនសួរនាំ។ ក្រោយឃាត់ខ្លួនកម្លាំងផ្នែកព្រហ្មទណ្ឌ និងផែ្នកគ្រឿងញៀន បានឆែកឆេរកឃើញមានម្សៅក្រាម ពណ៌សចំនួន៥កញ្ចប់ ក្នុងនោះមធ្យម១កញ្ចប់។

លោកអធិការបន្តថា ក្រោយឃាត់ខ្លួនឈ្មោះខាងបានឆ្លើយសារភាពថ្នាំញៀន ដែលសមត្ថកិច្ចរកឃើញក្នុងខ្លួនគេនាពេកនេះគឺគេបានទិញពីឈ្មោះ ហេង គីមម៉ុង ប្រុស30ឆ្នាំរស់នៅភូមិបិល ឃុំស្គុះស្រុកសំរោងទង។បន្ទាប់ពីបានចម្លើយសារភាពមកលោកបានស្នើសុំគោលការណ៍ពីលោកឧត្តមសេនីយ៍ត្រី សម សាមួន ស្នងការនគរបាលខេត្តតាមស្រាវជ្រាវរហូតឃាត់ ឈ្មោះ ហេង គីមម៉ុង នៅនឹងផ្ទះនឹងផ្ទះតែម្តង។ ក្នុងការឃាត់ខ្លូនមេក្លោងនេះដែរ សមត្ថកិច្ចរបស់លោកបានឆែកឆេរកឃើញ ជញ្ជីងថ្លឹងគ្រឿងញៀន១ និងសម្ភារសម្រាប់ច្រកចែកចាយ និងប្រើប្រាស់មួយចំនួនធំក្នុងនោះ មានម៉ូតូ២គ្រឿង ទូរស័ព្ទ៩គ្រឿង កន្ត្រៃ៥ ដែកកេះ៩ កាំបិតសាំងគីម១ដើម ។

លោកអធិការបានប្រាប់ថា ក្រោយឃាត់ខ្លួនជនសង្ស័យទាំង២ សមត្ថកិច្ចជំនាញបានកសាងសំណុំរឿងដើម្បីចាត់ការបញ្ជូនទៅកាន់ការិយាល័យជំនាញប្រឆាំងគ្រឿងញៀននៅព្រឹកថ្ងៃទី៣ មករា ២០១៧នេះចាត់ការបន្តបញ្ជូនទៅកាន់សាលាដំបូងខេត្តជាបន្តទៀត។

គួរបញ្ជាក់ថាមួយរយៈដំណាច់ឆ្នាំ២០១៦សកម្មភាពក្រុមជនសង្គមងងឹត ហាក់បីដូចជាមានការអន់ថយក្នុងការចែកចាយថ្នាំញៀននេះ ។ បើទោះជាយ៉ាងនេះក្តី ក៏សមត្ថកិច្ចមិនព្រងើយកន្តើយឡើយក្នុងការល្បាតក្នុងភូមិសាស្ត្ររបស់ខ្លួន ដើម្បីបង្កា និងការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ។

នៅដើមឆ្នាំ២០១៧នេះ ក្រុមជនសង្គមងងឹតហាក់មានសកម្មភាពឡើងវិញ តែគេចមិនផុតពីការតាមប្រមាញ់របស់សមត្ថកិច្ចឡើយជាក់ស្តែងដូចជាករណីនេះជាដើម ៕

img-20170103-wa0003 img-20170103-wa0002 img-20170103-wa0005 img-20170103-wa0008

...

ដោយ៖ សេនាស័ក្តិ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print