បើកលឿននិងជែងខ្វះការប្រុងប្រយ័ត្នបណ្តាលឲ្យទាក់ដៃចង្កូតដួលរបួសធ្ងន់ស្រាលសងខាង

ចែករំលែក៖

ខេត្តកណ្តាល ៖ យ៉ាងតិចមានមនុស្ស២នាក់រងរបួសធ្ងន់ស្រាល រវាងម៉ូតូនឹងម៉ូតូ២គ្រឿងប៉ះទង្គិចគ្នា កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង៥និង១៨នាទី លើផ្លូវជាតិលេខ១១០ ចន្លោះគីឡូម៉ែត្រ លេខ៧៤,៧៥ ខាងត្បូងស្ពានព្រែកថ្មី ប្រហល៥០ម៉ែត្រ ស្ថិតនៅក្នុងភូមិទួលស្វាយ ឃុំឈើខ្មៅ ស្រុកកោះធំ  ខេត្តកណ្ដាល ។

នគរបាលស្រុកកោះធំបានឲ្យដឹងថា ជនរងគ្រោះ ទី១- ឈ្មោះ យន់ សាវ័ន្ត ភេទ ប្រុស អាយុ៣៤ឆ្នាំ ជាកសិករ មាន   ទីលំនៅនៅភូមិថ្មី ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្ដាល បើកម៉ូតូម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1CH-9838 អត់កញ្ចក់  ក្នុងទិសដៅពីជើងទៅត្បូង (ច្បារអំពៅ-ព្រែកជ្រៃ) រងរបួសធ្ងន់ និងកំពុងព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកកោះធំ និងទី២-ឈ្មោះ ឈុយ វិច ភេទប្រុស អាយុ ២១ឆ្នាំ ជាកសិករ មានទីលំនៅព្រែកតាសេក ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្ដាល បើកបរម៉ូតូម៉ាកហុងដា សេ៩០ ពណ៌ខៀវចាស់ អត់ស្លាកលេខ អត់កញ្ចក់ អត់ពាក់មួកសុវត្ថិភាព  បើកបរក្នុងទិសដៅពីជើងទៅត្បូង (ច្បារអំពៅ-ព្រែកជ្រៃ)  ម៉ូតូមានកាងឈើឌុបខ្យងរងរបួសស្រាល កំពុងស្នាក់ព្យាបាលនៅមន្ទីរ ពេទ្យបង្អែកស្រុកកោះធំ ។

សមត្ថកិច្ចបន្តថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយអ្នកបើកបរម៉ូតូហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៤ ពាក់ស្លាកលេខភ្នំពេញ1CH-9838 បើកលឿននិងជែងម៉ូតូហុងដាសេ៩០ ទាំងខ្វះការប្រុងប្រយ័ត្នទើបបណ្តាលប៉ះដៃ ចង្កូត និងកាងឈើម៉ូតូបណ្ដាលឲ្យដួលតែម្ដង ។

ករណីនេះកំលាំងជំនាញ និងកំលាំងប៉ុស្តិ៍រដ្ឋបាលបានទៅដល់កន្លែងកើតហេតុធ្វើការវាស់វែងរួចប្រមូលយក មធ្យោបាយដែលពាក់ព័ន្ធមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកោះធំដើម្បីកសាងសំណុំរឿងតាមនិតិវិធី៕

ស្អាងជ័យ

...

kandal-3 kandal-2 kandal-1

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print