នគរបាលប៉ុស្តិ៍បឹងកន្សែងឃាត់ខ្លួនជនសង្ស័យម្នាក់កំពុងប្រើប្រាស់ថ្នាំញៀន

ចែករំលែក៖

ខេត្តរតនគិរី ៖ ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចនគរបាលប៉ុស្ថ៍បឹងកន្សែងឃាត់ខ្លួនពាក់ព័ន្ធករណីប្រើប្រាស់នូវសារធាតុញៀនកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី១ ខែមករា ឆ្នាំ២០១៧នៅត្រង់ចំណុចផ្ទះជួលលើទួលបឹងកំសាន្ថ ស្ថិតនៅភូមិថ្មដា សង្កាត់បឹងកន្សែង ក្រុងបានលុង។

តាមនគរបាលប៉ុស្ថ៍បឹងកន្សែងបានឲ្យដឹងថា ជនសង្ស័យម្នាក់ឈ្មោះ បិន ឆៃយ៉ា ភេទប្រុស អាយុ៣៣ ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិ-ឃុំកើតហេតុខាងលើ។

ដកហូតបានសម្ភារ: ដបទឹកសុទ្ធបំពង់បឺត ដែកកេះ ពូថៅចំនួន១និងដំបងចំនួន១ សមត្ថកិច្ចនគរបាល បានធ្វើតេស្តទឺកនោមលទ្ធផលវិជ្ជមាន ។

បច្ចុប្បន្ននគរបាលប៉ុស្ថ៍កំពុងបានកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងខេត្តចាត់ការតាមនិតិវិធីច្បាប់៕

វុទ្ធឦសាន

...

vuth-2 vuth-1

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print