ស្នេហាត្រីកោណ! ស្រលាញ់អូនតែលួចទៅភ្ជាប់ពាក្យនិងស្រីផ្សេង ទ្រាំលែងបានចាប់ស្រោចទឹកអាស៊ីត

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ និងនារីម្នាក់បានរងរបួសធ្ងន់ធ្ងរ ដោយសានារីទៀត បានយកទឹកអាសុីតមកជេះមកលើផ្ទៃមុខ និងដងខ្លួន ហើយត្រូវគេសង្ស័យថាជារឿងសេ្នហាត្រីកោនហើយត្រូវសមត្ថកិច្ចឃាត់ខ្លួនជនដៃដល់បានភ្លាមៗ ។

ករណីហិង្សានេះខាងលើនេះបានកើតឡើងនៅវេលាម៉ោង៤ និង៤៥នាទីរសៀលថ្ងៃទី២ ខែមករា ឆ្នាំ២០១៧ នៅចំណុចក្រុមទី៣ ផ្លូវបេតុង ភូមិត្រពាំងស្វាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

ជនរងគ្រោះទាំងពីរនាក់ដែលរងរបួសទី១មាន ឈ្មោះ គា សំណាង ភេទប្រុស អាយុ២២ឆ្នាំ មុខរបរជាងដែក ស្នាក់នៅផ្ទះជួល ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។ទី២មានឈ្មោះ សាន សុខា ភេទស្រី អាយុ១៨ឆ្នាំ ជាសិស្សសាលាវិចិត្រសិល្បៈ មានទីលំនៅក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។ ចំណែកជនសង្ស័យដៃដល់មានឈ្មោះ ប៉ាច ចាន់សេរីរដ្ឋ ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ អាសយដ្ឋានស្នាក់នៅផ្ទះជួល ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនសង្ស័យឈ្មោះ ប៉ាច ចាន់សេរីរដ្ឋ ភេទស្រី អាយុ២៥ឆ្នាំធ្លាប់មានទំនាក់ទំនងស្នេហាជាមួយជនរងគ្រោះ ឈ្មោះ គា សំណាង ភេទប្រុស អាយុ២២ឆ្នាំ តែក្រោយមក ជនរងគ្រោះ គា សំណាង បានទៅភ្ជាប់ពាក្យជាមួយនារីម្នាក់ទៀត ដែលជាជនរងគ្រោះដែរនោះមានឈ្មោះ សាន សុខា ភេទស្រី អាយុ១៨ឆ្នាំ ជាសិស្សសាលាវិចិត្រសិល្បៈ មានទីលំនៅក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។

ប្រភពបន្តទៀតថានៅថ្ងៃកើតហេតុខាងលើ ជនសង្ស័យបានជិះម៉ូតូឌុប ចេញពីផ្ទះជួល ក្នុងគោលបំណងទៅជួបជនរងគ្រោះ គា សំណាង នៅខណ្ឌព្រែកព្នៅ លុះពេលមកដល់ជនសង្ស័យបានជួបជាមួយជនរងគ្រោះ គា សំណាង និងសាន សុខា ដូចបំណង។

ក្រោយមក នារីជាជនសង្ស័យ បានឲ្យជនរងគ្រោះទាំងពីរ ជិះម៉ូតូ ឌុបជូននាងទៅផ្ទះជួលវិញ លុះដល់ចំណុចកើតហេតុ ជនសង្ស័យបានដកដបទឹកអាស៊ីត ពីកាបូបស្ពាយ ហើយជះទៅលើជនរងគ្រោះ ទាំងពីរបណ្ដាលឲ្យរបួសធ្ងន់ ដោយជនរងគ្រោះ គា សំណាង របួសថ្ងាស ទ្រូង និងដៃខាងឆ្វេង រីឯជនរងគ្រោះ សាន សុខា រងរបួសពេញផ្ទៃមុខ និងទ្រូង បន្ទាប់មកជនរងគ្រោះទាំងពីរត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីពេទ្យ ព្រះកុសមះ ដើម្បីធ្វើការព្យាបាល។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថាមូលហេតុដែលនាំអោយនាងយកទឹកអាសុីតមកជះទៅលើជនរងគ្រោះទាំង២នាក់ខាងលើនេះព្រោះតែនាងខឹងនិងសង្សាររបស់ខ្លួនឈ្មោះ គា សំណាង ជាជនរងគ្រោះទៅភ្ជាប់ពាក្យជាមួយនិងស្រីផ្សេង។

ក្រោយមកកម្លាំងល្បាត របស់ប៉ុស្ដិ៍នគរបាល សង្កាត់ភ្នំពេញថ្មី បានទទួលព័ត៌មានពីប្រជាពលរដ្ឋ តាមរយៈទូរស័ព្ទ ភ្លាមៗនោះកម្លាងក៏បានចុះមកដល់កន្លែងកើតហេតុ ហើយបានឃាត់ខ្លួនជនសង្ស័យឈ្មោះ ប៉ាច ចាន់សេរីរដ្ឋ មកសាកសួរនៅ អធិការដ្ឋាន នគរបាលខណ្ឌ សែនសុខ ដើម្បីកសាងសំណុំរឿងចាត់ការទៅតាមផ្លូវច្បាប់៕

tong2 tong1 tong

...

ដោយ៖ តុង សីហា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print