កីឡាករ Oscar ខ្សែបម្រើអន្តរជាតិ ប្រេស៊ីលដែលបានផ្លាស់ចេញពីក្រុមតោខៀវ Chelsea ក្នុងតម្លៃ៦០លានដុល្លារ អាមេរិកបានធ្វើដំណើរទៅដល់ទីក្រុងសៀងហៃប្រទេសចិនហើយដើម្បីចាប់ផ្តើម អាជីពបាល់ទាត់ជាមួយនឹងក្រុម Shanghai SIPG។
អ្នកគាំទ្ររាប់សិបនាក់បានមកស្វាកមន៍ដល់កីឡាករវ័យ២៥ឆ្នាំរូបនេះយ៉ាងកក់ក្តៅបំផុតដោយ ខ្លះស្រែកច្រៀងចម្រៀង របស់ក្លិបហើយផ្តល់បាច់ផ្កាដល់ Oscar នៅប្រលានយន្តហោះ Pudongផងដែរ។
កីឡាករ Oscar បានមកដល់មុនខ្សែ ប្រយុទ្ធសញ្ជាតិអាហ្សង់ទីន Tevez ដែល ក្លាយទៅជាកីឡាករ មានតម្លៃខ្លួនខ្ពស់ជាងគេលើពិភពលោក។ ទន្ទឹមនឹងនេះក៏មានការព្រួយបារម្ភពីសំណាក់សារព័ត៌ មានដែលថាកាយចាយលុយច្រើនសន្ធឹកសន្ធប់នេះអាចធ្វើឲ្យប៉ះពាល់ដល់ក្របខ័ណ្ឌកំពូល របស់ចិន ។
ប៉ុន្តែអ្នកចាត់ការទូទៅក្លិប Shanghai SIPGបានថ្លែងថាដើម្បីទាក់ទាញកីឡាករពីក្រុមធំៗនៅអឺរ៉ុបក្លិបរបស់ចិនត្រូវចំណាយលុយឲ្យច្រើន ហើយក្របខ័ណ្ឌចិន Super League នឹងពុំមានបញ្ហាអ្វីឡើយ ។
Oscar នឹងមកលេងជាមួយខ្សែប្រយុទ្ធប្រេស៊ីល Hulk ក្នុងក្រុម Shanghai SIPG ក្រោមការដឹកនាំរបស់លោកAndre Villas-Boasអតីតអ្នកចាត់ការទូទៅក្លិប Tottenham Hotspur និង Chelsea ៕
ដោយ៖ ដេវីត