ក្រសួងពាណិជ្ជកម្ម បាន ឲ្យ ដឹងថា រយៈពេល ១០ ខែ ឆ្នាំ ២០១៦ កន្លងមកនេះ ទំហំ ពាណិជ្ជកម្ម សរុប រវាង សហរដ្ឋអាមេរិក និង ប្រទេស កម្ពុ ជាមាន ទឹកប្រាក់ ស រុ ប ជាង ២.០០០ លាន ដុល្លារ ។
របាយការណ៍ បូកសរុប ការងារ ពាណិជ្ជកម្ម ឆ្នាំ ២០១៦ របស់ ក្រសួងពាណិជ្ជកម្ម ដែល បាន ចែកជូន នៅក្នុង សន្និបាត បូកសរុប ការងារ ពាណិជ្ជកម្ម ឆ្នាំ ២០១៦ កាលពីពេល ថ្មីៗ កន្លងមកនេះ បាន ឲ្យ ដឹងថា គិត មក ត្រឹម ខែតុលា ឆ្នាំ ២០១៦ កន្លងមកនេះ ទំហំ ពាណិជ្ជកម្ម សរុប រវាង សហរដ្ឋអាមេរិក និង ប្រទេស កម្ពុ ជាមាន ទឹកប្រាក់ ស រុ ប ចំនួន ២.៧៤២ លាន ដុល្លារ អាមេរិក ក្នុងនោះ ការនាំចេញ របស់ ប្រទេស កម្ពុជា ទៅកាន់ សហរដ្ឋអាមេរិក មាន ទឹកប្រាក់ ចំនួន ៣០៧ លាន ដុល្លារ អាមេរិក ដោយឡែក ការនាំ ចូល ពី អាមេរិក មកកាន់ កម្ពុជា មាន ចំនួន ២.៤៣៤ លាន ដុល្លារ អាមេរិក ។
របាយការណ៍ បាន បន្តថា សម្រាប់ ឆ្នាំ ២០១៥ កន្លងមក ទំហំ ពាណិជ្ជកម្ម សរុប រវាង សហរដ្ឋអាមេរិក និង ប្រទេស កម្ពុ ជាមាន ទឹកប្រាក់ ស រុ ប ចំនួន ២.៩៤៥ លាន ដុល្លារ អាមេរិក ក្នុងនោះ ការនាំចេញ របស់ ប្រទេស កម្ពុជា ទៅកាន់ សហរដ្ឋអាមេរិក មាន ទឹកប្រាក់ ចំនួន ៣២៨ លាន ដុល្លារ អាមេរិក ដោយឡែក ការនាំ ចូល ពី អាមេរិក មកកាន់ កម្ពុជា មាន ចំនួន ២.៦១៧ លាន ដុល្លារ អាមេរិក ។
របាយការណ៍ បាន ឲ្យ ដឹងផង ដែរ ថា ដោយឡែក ទំហំ ពាណិជ្ជកម្ម កម្ពុជា . ជប៉ុន ក្នុង ឆ្នាំ ២០១៦( គិត ត្រឹម ខែកញ្ញា ) ការនាំចេញ ទំនិញ របស់ ជប៉ុន ទៅ កម្ពុជា គិត ជា ទឹកប្រាក់ មាន ចំនួន ២០៩ លាន ដុល្លារ អាមេរិក និង ការ នាំចូល ទំនិញ កម្ពុជា មក ប្រទេស ជប៉ុន គិត ជា ទឹកប្រាក់ មាន ចំនួន ៩៣២ លាន ដុល្លារ អាមេរិក ។
គួររំលឹកថា ជប៉ុន គឺជា វិនិយោគិន ធំជាងគេ ដែល បាន បោះទុន វិនិយោគ នៅ តំបន់ សេដ្ឋកិច្ច ពិសេស កម្ពុជា (SEZ) ចំនួន ទឹកប្រាក់ សរុប ២៩៩ លាន ដុល្លារ អាមេរិក បន្ទាប់មក គឺ ចិន ចំនួន ១៨០ លាន ដុល្លារ អាមេរិក . តៃវ៉ាន់ ចំនួន ១៤២ លាន ដុល្លារ អាមេរិក . សឹង្ហ បូរី ចំនួន ១៣២ លាន ដុល្លារ អាមេរិក . កូរ៉េ ចំនួន ៥៨ លាន ដុល្លារ អាមេរិក និង ប្រទេស ថៃ ចំនួន ៥២ លាន ដុល្លារ អាមេរិក ៕