ការប្រឈមមុខដាក់គ្នារវាងក្រុមទុច្ចរិត២ផ្សេងគ្នានៅក្នុងមន្ទីរឃុំឃាំងប្រទេសប្រេស៊ីល បណ្តាលឲ្យមនុស្សរាប់សិបនាក់ត្រូវគេកាត់ក្បាល និងអ្នកទោសជាង១០០ នាក់បានរត់គេចខ្លួនបាត់។
មន្ត្រីទទួលខុសត្រូវ បានឲ្យដឹងថា អំពើហិង្សាកើតឡើងរវាងក្រុមបងធំ២ផ្សេងគ្នា ដែលជាប់ឃុំនៅប្រទេសប្រេស៊ីល ដណ្តើមគ្នាគ្រប់គ្រងមន្ទីរឃុំឃាំងនោះ និង ច្រកផ្លូវជួញដូរគ្រឿងញៀននៅតំបន់ភាគខាង ជើងប្រទេសនេះ។
សារព័ត៌មានAP បានផ្សាយថា អំពើ ហិង្សាកើតឡើងតាំងពីប៉ុន្មានថ្ងៃមុននេះ ហើយបញ្ចប់នៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ ២០១៧ ស្ថិតនៅក្នុងមន្ទីរឃុំឃំាង Anisio Jobim ក្នុងតំបន់ Manaus រដ្ឋ Amazonas ។ នៅក្នុងអំពើហិង្សានេះបានសម្លាប់មនុស្សដល់ទៅ៥៦នាក់ និង១១២នាក់រត់គេចខ្លួន បាត់។ នៅក្នុងមន្ទីរឃុំឃាំងខាងលើបាន ផ្ទុកជនល្មើសលើសកំណត់ សម្ភារនៅទីនោះអាចឃុំខ្លួនមនុស្សបានតែ ៥៩២នាក់ ប៉ុណ្ណោះ ប៉ុន្តែដាក់អ្នកទោសដល់ទៅ ១.២២៤នាក់។ មន្ទីរឃុំឃាំងខាងលើគ្រប់គ្រងដោយក្រុមហ៊ុនឯកជន។ ក្រុមហ៊ុន ខាងលើត្រូវបានរដ្ឋសងលុយទៅតាមចំនួន អ្នកទោសដាក់នៅទីនោះ។
ស្នងការប៉ូលិសរដ្ឋ Amazonas លោក Sergio Fontes បានឲ្យដឹងថា «នេះជាអំពើហិង្សាសម្លាប់មនុស្សក្នុងមន្ទីរឃុំឃាំងទ្រង់ទ្រាយធំបំផុតមិនធ្លាប់មាន នៅក្នុងរដ្ឋរបស់ យើង»។ លោកបន្តទៀតថា អ្វីដែលបានកើតឡើងនោះគ្រាន់តែជាផ្នែកមួយនៃ សង្គ្រាមរវាងក្រុមជួញដូរគ្រឿងញៀននៅក្នុងប្រទេសនេះ។ នៅក្នុងអំពើហិង្សាឆ្មាំ គុក១២នាក់ត្រូវបានចាប់ធ្វើជាចំណាប់ ខ្មាំង និងអ្នកទោសរាប់សិបនាក់ត្រូវគូបដិ បក្ខកាត់ក្បាល។
លោក Lui Carlos Valois ព្រះរាជអាជ្ញា ដែលជាអាជ្ញាកណ្តាល និងជាអ្នកដឹកនាំ ពិភាក្សាបញ្ចប់អំពើហិង្សានៅក្នុងមន្ទីរឃុំឃាំងនាពេលកន្លងមកបានឲ្យដឹងថា លោក បានមើលឃើញសាកសពជាច្រើនត្រូវ កាត់ជា៤កំណាត់ «ខ្ញុំមិនដែលឃើញអ្វី សាហាវឃោរឃៅដូចជាពេលនេះឡើយ ក្នុងជីវិត»។ សាកសពមនុស្សត្រូវកាត់ជា កំណាត់ដេកក្នុងថ្លុកឈាម។ នេះជាអំពើហិង្សាសម្លាប់មនុស្សច្រើនបំផុតនៅ ប្រេស៊ីល បន្ទាប់ពីការបាញ់សម្លាប់អ្នក ទោស១១១នាក់ពីសំណាក់ប៉ូលិសនៅក្នុងមន្ទីរឃុំឃាំង Carandiru ក្នុងទីក្រុងសាប៉ូឡូនាឆ្នាំ១៩៩២៕
ប្រែសម្រួល៖ ម៉ែវ សាធី