ភ្នំពេញ៖ ក្នុងឱកាសមកបំពេញទស្សន កិច្ចក្រៅផ្លូវការនៅកម្ពុជារបស់អនុប្រធានសហព័ន្ធកីឡាសូហ្វតឺន្នីសអាស៊ី និងជា ប្រធានសហព័ន្ធកីឡាសូហ្វតឺន្នីសកូរ៉េខាង ត្បូងកាលពីថៃ្ងអាទិត្យកន្លងទៅសហព័ន្ធ កីឡាសូហ្វតឺន្នីសកម្ពុជាបានស្នើឱ្យកូរ៉េ ជួយអភិវឌ្ឍវិស័យកីឡាសូហ្វតឺន្នីសនៅ កម្ពុជា ។
សំណើ៣ចំណុចនោះរួមមាន ទី១-ការ ស្នើសុំបញ្ជូនអត្តពលិកទៅហ្វឹកហាត់រយៈពេលវែងនៅកូរ៉េ ទី២-ការស្នើសុំគ្រូកូរ៉េមក បណ្តុះបណ្តាលនៅកម្ពុជា និងទី៣-សុំជំនួយបន្ថែមដើម្បីសាងសង់ទីលានលំដាប់ស្តង់ដារ បម្រើឲ្យការប្រកួតកម្រិតអន្តរជាតិ។ ប៉ុន្តែ ការស្នើសុំ៣ចំណុចរបស់សហព័ន្ធកីឡា សូហ្វតឺន្នីសកម្ពុជាទៅភាគីអនុប្រធាន សហព័ន្ធកីឡាសូហ្វតឺន្នីសអាស៊ីពុំទាន់ត្រូវបានឆ្លើយតបយល់ព្រមទាំងស្រុងនោះទេត្រូវរង់ចាំការប្រជុំសម្រេចជាផ្លូវការពីសមាជិកសូហ្វតឺន្នីសអាស៊ី និងសមាគមសូហ្វ តឺន្នីសកូរ៉េខាងត្បូង ។
លោក Gye Wang Lee អនុប្រធាន សហព័ន្ធកីឡាសូហ្វតឺន្នីសអាស៊ីនៅក្នុង ជំនួបពិភាក្សាជាមួយភាគីកម្ពុជានោះបានមានប្រសាសន៍ថា ចំពោះការស្នើសុំរបស់កម្ពុជាលោកនឹងយកទៅពិភាក្សាជាមួយភាគីពាក់ព័ន្ធសិនទើបសម្រេចតាមក្រោយ ។
អគ្គលេខាធិការសហព័ន្ធកីឡាសូហ្វតឺ ន្នីសកម្ពុជាលោក ជា ប៊ុនហេង ថ្លែងថា សណើនេះធ្វើឡើងដើម្បីពង្រឹងសមត្ថភាព អត្តពលិកសូហ្វតឺន្នីសត្រៀមចូលរួមព្រឹត្តិការណ៍ក្រៅប្រទេសធំៗនៅឆ្នាំ២០១៧។ ជាពិសេសយើងចង់ឲ្យពួកគាត់មានគ្រូ ជំនាញ និងបានហ្វឹកហាត់ នៅប្រទេសខ្លាំង ដូចជាកូរ៉េដើម្បីយកមេដាយឱ្យបាននៅព្រឹត្តិការណ៍អាស៊ីហ្គេមនៅម៉ាឡេស៊ីនាពាក់កណ្តាលឆ្នាំនេះ ។
គួរបញ្ជាក់ថា នេះជាវត្តមានលើកទី១ ដែលប្រមុខដឹកនាំសហព័ន្ធកីឡាសូហ្វ តឺន្នីសអាស៊ី និងកូរេ៉ខាងត្បូងលោក Gye Wang Lee មកកាន់កម្ពុជា។ ដំណើរទស្សន កិច្ចក្រៅផ្លូវការរយៈពេល២ថ្ងៃនេះក្រៅពី ជួបសំណេះសំណាលជាមួយកីឡាករ កីឡាការិនី និងទស្សនកិច្ចទីលានថ្មីដែល កំពុងត្រូវបានសាងសង់នៅពហុកីឡដ្ឋានជាតិលោក Gye Wang Lee ក៏ទៅទស្សន កិច្ចក្លិប និងទីលានកីឡាសូហ្វតឺន្នីសនៅ ខេត្តកំពង់ស្ពឺផងដែរដើម្បីរៀបចំផែនការ បន្តជួយក្លិបមួយនេះ ៕
ដោយ៖ សារីម