លោក Paul Clement ដែលទើបតែតែងតាំងជាគ្រូបង្វឹកថ្មីរបស់ Swansea បានត្រឹម តែឈរមើលកូនក្រុមឈ្នះ Crystal Palace ដោយលទ្ធផល 2-1 នៅក្នុងក្របខ័ណ្ឌអង់ គ្លេស Premier League កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៧ ។
អតីតជំនួយការគ្រូបង្វឹកក្លិប Bayern Munich លោក Paul Clement ត្រូវបាន ជ្រើសរើសមកដឹកនាំក្រុម Swansea កាល ពីថ្ងៃអង្គា ប៉ុន្តែកីឡាករទាំងអស់ដែលលេង ឈ្នះ Crystal Palace ត្រូវបានជ្រើសរើស ដោយលោកAlan Curtisដែលជាអ្នកគ្រប់គ្រងបណ្តោះអាសន្នប៉ុណ្ណោះ ។
ទោះជាយ៉ាងនេះក្តីក៏លោក Alan Curtisបានចាត់ទុកជ័យជម្នះនេះកើតឡើងដោយសារតែមានឥទ្ធិពលពីលោក Paul Clement ផងដែរ។ គាត់បានប្រាប់អ្នកសារព័ត៌មាន ថា “Paul Clement បានចូលមកបន្ទប់ផ្លាស់សម្លៀកបំពាក់ហើយបានណែនាំយុទ្ធសាស្រ្តលេងមួយចំនួនពិសេសគឺបានផ្តល់យោ បល់ចំពោះ ការផ្លាស់ប្តូរកីឡាករក្នុងពេលប្រកួតផងដែរ”។
នៅថ្ងៃជាមួយគ្នានោះដែរ ក្រុមកាំភ្លើងធំArsenalបានទទួលតែ១ពិន្ទុប៉ុណ្ណោះក្នុងពេលប្រកួតជាមួយនឹងក្រុមAFC Bournemouthហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងនោះគឺក្រុមម្ចាស់ផ្ទះ AFC Bournemouth បាន នាំមុខមុនរហូតដល់ទៅ៣គ្រាប់តែត្រូវក្រុមកាំភ្លើងធំតាមបានស្មើវិញដោយលទ្ធផល 3-3 ៕
ដោយ៖ ដេវីត