កីឡាករបាល់ទាត់៨ក្រុមក្នុងស្រុកមេមត់បានមកជួបប្រកួតគ្នាដើម្បីដណ្តើមពានរង្វាន់៧ មករា (៧ មករា ១៩៧៩- ៧ មករា ២០១៧)

ចែករំលែក៖

ខេត្តត្បូងឃ្មុំ៖ ដើម្បីអបអរសាទរថ្ងៃជ័យ ជម្នះ៧ មករា ឆ្នាំ១៩៧៩ លោក ស៊្រុន ផឹងឡេង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំសហការជាមួយអាជ្ញាធរស្រុកមេមត់បានរៀបចំការប្រកួតបាល់ទាត់ ដណ្តើមពានរង្វាន់ជ័យជម្នះ៧មករា យុវ ជនថ្នាក់ស្រុកមេមត់ឆ្នាំ២០១៧ ។

ពិធីបើកការប្រកួតនេះបានធ្វើឡើង កាលពីព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០១៧ នៅទីលានបាល់ទាត់វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន មេមត់ ក្រោមអធិបតីភាពលោក ឧត្តមសេនីត្រី វ៉ា សារិទ្ធ មេបញ្ជាការកង រាជអាវុធហត្ថខេត្តត្បូងឃ្មុំ ។

មានប្រសាសន៍ទៅកាន់ក្រុមកីឡាករ និងអ្នកគាំទ្រ លោកឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ បានលើកឡើងថា ការរៀបចំប្រកួតបាល់ទាត់ថ្ងៃនេះគឺស្របទៅមាមអនុសាសន៍របស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គ មេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និង ជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃ ប្រទេស និងជាប្រធានសហព័ន្ធបាល់ទាត់កម្ពុជាដើម្បីអបអរសាទរថ្ងៃជ័យជម្នះ៧ មករា ១៩៧៩ -៧ មករា ២០១៧។

លោកឧត្តសេនីយ៍បន្តថា ក្រៅពីអបអរសាទរទិវាជ័យជម្នះនេះក៏ដើម្បីជំរុញ និងលើកទឹកចិត្តដល់យុវជនឲ្យចូលរួមលេង កីឡាដើម្បីសុខភាព មិត្តភាព សាមគ្គីភាព ផងដែរ។ នៅក្នុងឱកាសនោះលោក ឧត្តមសេនីយ៍មេបញ្ជាការក៏បានណែនាំដល់ក្រុមកីឡាករ និងអ្នកគាំទ្រដែលភាគច្រើនជាយុវជនឲ្យចេះរួមសាមគ្គីគ្នាកុំបង្កើតក្រុមបងតូចបងធំបង្កចលាចលដល់សង្គម ពិសេសកុំប្រព្រឹត្តអំពើខុសច្បាប់ដោយចៀសឲ្យឆ្ងាយពីគ្រឿងញៀន ។

លោកបន្តទៀតថា យើងមានសុខសន្តិ ភាពភាពសម្បូរសប្បាយដូចសព្វថ្ងៃនេះគឺដោយសារការលះបង់សាច់ស្រស់ឈាម ស្រស់របស់យុវជនយុវនារីគណបក្សប្រជាជនកម្ពុជារំដោះប្រទេសពីរបបវាលពិឃាត ប៉ុល ពត និងជាបន្តបន្ទាប់ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោជាប្រមុខបានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព ការអភិវឌ្ឍលើគ្រប់វិស័យនិងជាពិសេសធ្វើឲ្យប្រទេសជាតិស្មើមុខស្មើមាត់លើឆាកអន្តរជាតិក្នុងនោះវិស័យកីឡាក៏កំពុងរីកចម្រើនគួរឲ្យកត់សម្គាល់ផងដែរ។

បើតាមការបញ្ជាក់របស់លោក ស៊្រុន ផឹងឡេង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ និងជាប្រធានគណៈកម្មការរៀបចំការប្រកួតបានឲ្យដឹងថា ការប្រកួត នេះគឺមានក្រុមកីឡាករ៨ក្រុមមកចូលរួមប្រកួតដើម្បីដណ្តើមពានរង្វាន់៧ មករា ថ្នាក់ស្រុកមេមត់ ដែលមានរយៈពេល៦ ថ្ងៃ។ ក្នុងនោះក្រុមដែលទទួលបានចំណាត់ ថ្នាក់លេខ១ នឹងបានប្រាក់រង្វាន់៣លាន រៀល លេខ២ទទួលបាន២លានរៀល លេខ ៣ ទទួលបាន១លានរៀល និងសម្ភារកីឡា មួយចំនួនទៀតផងដែរ ហើយប្រាក់រង្វាន់នេះគឺបានមកពីសប្បុរសជននានាជួយ ឧបត្ថម្ភ ៕

img_2705 img_2759 img_2750

...

ដោយ៖ វណ្ណៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print