ភ្នំពេញ៖ ក្រុមបាល់ទាត់សហភាព សហព័ន្ធយុវជនកម្ពុជាខណ្ឌពោធិ៍សែន ជ័យក្នុងពូល (K) សង្ឃឹមរហូតដល់ទៅ៩០ភាគរយថានឹងបានឡើងលេងនៅវគ្គ១៦ក្រុមនៃព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់ពានរង្វាន់ Soccer League២០១៦រដូវ កាលទី៤បន្ទាប់ពីក្រុមនេះលេងឈ្នះក្រុមយុវជនខេត្តកំពង់ចាមក្នុងលទ្ធផល៥ ទល់២កាលពីរសៀលថៃ្ងទី៣ ខែមករា ឆ្នាំ២០១៧ ។
សម្រាប់ក្រុមសហភាពសហព័ន្ធយុវជនកម្ពុជាខណ្ឌពោធិ៍សែនជ័យប្រកួតចុងក្រោយត្រូវជួបជាមួយក្រុមសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបន្ទាយមានជ័យដែលទាមទារឈ្នះឬក៏ស្មើក៏អាចបានឡើងលេងនៅវគ្គ១៦ក្រុមចុងក្រោយដែរ ។
រីឯក្រុមសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបន្ទាយមានជ័យ ស្ថិតនៅក្នុងពូល(K)នេះដែរ ទើបរកបាន៣ពិន្ទុប៉ុណ្ណោះដោយលេងឈ្នះ ក្រុម My Team ក្នុងលទ្ធផល ៥ទល់៣ ។
ចំពោះក្រុមសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបន្ទាយមានជ័យលេងបាន២ ប្រកួតចាញ់១ប្រកួតឈ្នះ១ប្រកួតមាន៣ ពិន្ទុ ប៉ុន្តែនៅសល់មួយប្រកួតទៀតដែលត្រូវជួបជាមួយយុវជនខណ្ឌពោធិ៍សែនជ័យនោះ។ ដោយឡែកពូល(L) គឺក្រុមបាល់ ទាត់ BOX FT បានដាក់ការរំពឹង៩០ភាគ រយដែរ ថាអាចឈានទៅចូលរួមក្នុងវគ្គ១៦ក្រុមក្រោយពីគេលេងឈ្នះ២ប្រកួតគឺឈ្នះក្រុមយុវជនទីស្តីការគណៈរដ្ឋមន្រ្តី ក្នុងលទ្ធ ផល២ទល់១ នៅទីលានបាល់ទាត់ពហុកីឡដ្ឋានជាតិកាលពីថ្ងៃទី៣ ខែមករា ឆ្នាំ ២០១៧ ។ ក្រុម BOX FT លេង២ប្រកួតមាន៦ពិន្ទុឈរនៅចំណាត់លេខ១ពូល(L) ដោយប្រកួតចុងក្រោយត្រូវជួបជាមួយក្រុមមយូរ៉ាសម្អាងការ ។ ដូច្នេះ BOX FT មួយ ប្រកួតចុងក្រោយនេះបានត្រឹមស្មើពិន្ទុជាមួយក្រុមមយូរ៉ាសម្អាងការក៍អាចឡើងទៅវគ្គ ១៦ក្រុមបានដែរ ។
គួររំលឹកថា ក្រុមបាល់ទាត់មយូរ៉ាសម្អាងការបច្ចុប្បន្នមាន៣ពិន្ទុនៅក្នុងដៃបន្ទាប់ពីប្រកួតទី២យកឈ្នះលើក្រុមបាល់ទាត់ White Tiger FCក្នុងលទ្ធផល១០ទល់១៕
ដោយ៖ សារីម