ក្រុម Chapecoense ត្រូវការកីឡាករ២០នាក់មកជំនួសអ្នកដែលស្លាប់ដោយធ្លាក់យន្តហោះ

ចែករំលែក៖

ក្លិបបាល់ទាត់ Chapecoense របស់ ប្រទេសប្រេស៊ីលបានប្រកាសថាខ្លួនត្រូវការជ្រើសរើសកីឡាករចំនួន២០នាក់ដើម្បីលេងក្នុងរដូវកាលថ្មីហើយរក្សាទុកលេខអាវសម្រាប់កីឡាករដែលនៅរស់រានមានជីវិតពីការ ធ្លាក់យន្តហោះ។

កីឡាករ១៩នាក់រួមទាំងបុគ្គលិកគ្រូបង្វឹក អ្នកសារព័ត៌មានជាច្រើននាក់ទៀតសរុប ចំនួន៧១នាក់បានស្លាប់ដោយសារធ្លាក់ យន្តហោះពេលក្រុម Chapecoense ធ្វើ ដំណើរទៅប្រកួតជាមួយនឹងក្រុមAtletico Nacionalរបស់ប្រទេសកូឡុំប៊ីក្នុងកម្មវិធី ពានរង្វាន់ទ្វីបអាមេរិកខាងត្បូង Copa Sudamericana វគ្គផ្តាច់ព្រ័ត្រ។

លោកRui Costaអគ្គនាយកផ្នែកបាល់ទាត់របស់ក្លិបChapecoenseបានថ្លែងថា “ពួកយើងកំពុង តែផ្តោតលើការខ្ចីជើង កីឡាករដោយមានក្លិបជាច្រើនជាដៃគូ របស់យើង។ ខ្សែការពារ Neto និងAlan Ruschel នឹងអាចវិលត្រឡប់មកប្រកួតវិញបានហើយយើងនឹងរក្សាលេខអាវចាស់ សម្រាប់ពួកគេដដែល។”

ក្រោយពីបានក្លាយទៅម្ចាស់ជើងឯកទ្វីបអាមេរិកខាងត្បូងដោយស្វ័យប្រវត្តិក្រុម Chapecoenseនឹងចាប់ផ្តើមការប្រកួតបាល់ទាត់នៅក្នុងប្រទេសប្រេស៊ីលវិញនៅថ្ងៃទី២៦ ខែមករាខាងមុខនេះ។ ដំបូងឡើយChapecoenseត្រូវបានអនុញ្ញាតឲ្យលេងនៅក្របខ័ណ្ឌកំពូលរបស់ប្រេស៊ីលរយៈពេល៣ឆ្នាំដោយមិនត្រូវកាត់ទៅលេងក្របខ័ណ្ឌក្រោមឡើយទោះបីជាពួកគេលេងមិនបានល្អក្តី តែក្លិបបានច្រានចោលមិនទទួល សំណើនេះវិញ ៕

chap-2 chapecoense

...

ដោយ៖ ដេវីត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print