តុលាការសើុបអង្កេតពីបទពុករលួយបានធ្វើការសួរដេញដោលនាយករដ្ឋមន្ត្រី អុីស្រាអែលលោក ណេតាន យ៉ាហ៊ូ ពីបទ ជាប់ពាក់ព័ន្ធនឹងការទទួលសំណូកពីក្រុមពាណិជ្ជករនៅក្នុងប្រទេសនេះ។
កម្មភាពស្ថិតនៅក្នុងដំណើរស៊ើបអង្កេត ព្រហ្មទណ្ឌ ដែលត្រូវបានអនុញ្ញាតដោយ អគ្គមេធាវីជាតិ។ យោងតាមអ្នកនាំពាក្យ អ៊ីស្រាអែល លោក Micky Rosenfeld និងអគ្គមេធាវីជាតិលោក Avichai Mandelblit បានឲ្យដឹងថា លោក Netanyahu មានជាប់សង្ស័យថា ទទួលបានផល ប្រយោជន៍ពីក្រុមពាណិជ្ជករ។
ប៉ុន្តែតាមសេចក្តីរាយការណ៍មួយរបស់ស៊ីអិនអិននៅថ្ងៃទី៣ ខែមករា ឆ្នាំ២០១៧ មន្ត្រីនាំពាក្យប៉ូលិស និងអគ្គមេធាវីរូបនោះ បានបដិសេធមិនធ្វើសេចក្តីអត្ថាធិប្បាយលម្អិតណាមួយបន្ថែមជុំវិញការសួរចម្លើយអស់រយៈពេល៣ម៉ោងនោះទេ៕
...
ប្រែសម្រួល៖ ម៉ែវ សាធី