ខ្សែបម្រើសញ្ជាតិអាល្លឺម៉ង់ Julian Draxler បានចាកចេញពីក្រុម Wolfsburg ទៅ ចូលរួមក្រុមជើងឯកបារាំងParis St Germain ជាផ្លូវការហើយក្នុងតម្លៃ៣៤លានផោន។
កីឡាករវ័យ២៣ឆ្នាំរូបនេះបានចុះហត្ថលេខាលេងឲ្យ Paris St Germain រយៈ ពេល៤ឆ្នាំកន្លះ ពោលគឺរហូតដល់ឆ្នាំ ២០២១ ។
Julian Draxlerធ្លាប់ចូលរួមក្រុមជម្រើស ជាតិអាល្លឺម៉ង់ក្នុងកម្មវិធីWorld Cup ឆ្នាំ ២០១៤ដែលពេលនោះអាល្លឺម៉ង់ក្លាយទៅជាម្ចាស់ជើងឯកពិភពលោក។ ប៉ុន្តែDraxler ពុំមានទម្រង់លេងល្អឡើយក្នុងរដូវកាលនេះ ខណៈក្រុម Wolfsburg កំពុងតែឈរ លេខរៀងទី១៣ ។
ទោះបីជាយ៉ាងនេះក្តីក៏ក្រុម Paris St Germain ក្រោមការដឹកនាំរបស់លោក Unai Emeryនៅតែចាត់ទុកJulian Draxlerជាកីឡាករវ័យក្មេងមានទេពកោសល្យ ដែលអាចជួយក្រុម Paris St Germain ឈ្នះ ជើងឯកប្រទេសបារាំងជាលើកទី៥ជាប់ គ្នា។
កីឡាករ Draxler បានថ្លែងថា “ខ្ញុំនឹង ទទួលបានបទពិសោធន៍នៅក្នុងប្រទេសថ្មីមួយក្នុងអាជីពបាល់ទាត់របស់ខ្ញុំ។ ខ្ញុំពិតជាមានមោទនភាពដែលបានមកចូលរួមលេងនៅក្នុងក្រុមល្អបំផុតមួយនៅក្នុងតំបន់អឺរ៉ុប” ៕
ដោយ៖ ដេវីត