សិស្សានុសិស្សវ័យជំទង់មួយក្រុមដែលបង្ហោះវីដេអូឃ្លីប​បង្ហាញពីសកម្មភាពសិស្សប្រុសលុតជង្គង់សុំស្នេហាពីសិស្សស្រី ត្រូវបានលោកនាយកសាលាហៅធ្វើកិច្ចសន្យានិងផ្តិតស្នាមមេដៃ

ចែករំលែក៖

ភ្នំពេញ ៖ បន្ទាប់ពីមានការរិះគន់ចំពោះការបង្ហោះវីដេអូឃ្លីបដែលបង្ហាញពីសកម្មភាពសិស្សានុសិស្សវ័យជំទង់មួយក្រុម បាននាំគ្នាស្រែកច្រៀងហ៊ោកញ្ច្រៀវ ជាមួយនិងកាយវិការសិស្សប្រុសលុតជង្គង់សុំសេចក្តីស្នេហាពីសិស្សស្រី ទាំងខ្លួនស្លៀកឯកសណ្ឋានជាសិស្ស នៅក្នុងថ្នាក់រៀន នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករួចមក ត្រូវបាននាយកសាលាហៅក្រុមសិស្សានុសិស្សវ័យជំទង់ទាំងនោះ មកធ្វើកិច្ចសន្យាផ្តិតមេដៃ និងឲ្យបញ្ឈប់បង្កបញ្ហាដល់សាលាទៀត នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០១៧នេះផងដែរ ។

គួររំឭកថា កាលពីថ្ងៃអង្គារ៍ ទី៣ ខែមករា ឆ្នាំ២០១៧កន្លងទៅ ក្រុមសិស្សានុសិស្សវ័យជំទង់ទាំងនេះបានបង្ហោះវិដេអូរឃ្លីបរយៈពេល១នាទីនិង២៦វិនាទី ហើយក៏បានធ្វើឲ្យមជ្ឈដ្ឋានអ្នកលេងទំនាក់ទំនងសង្គមហ្វេសប៊ុក នាំគ្នាធ្វើការរិះគន់ពីសកម្មភាពសិស្សប្រុស-ស្រីទាំងនេះ ដែលបង្ហាញពីកាយវិការមិនសមរម្យ ក្នុងនាមជាសិស្ស ស្ថិតក្នុងវ័យសិក្សា បែរជានាំគ្នាសម្តែងឈុតឆាកស្នេហាដូចក្នុងរឿងកុនទៅវិញ ។

នៅចំពោះមុខនាយកសាលា និងក្រុមប្រឹក្សាវិន័យ សិស្សានុសិស្សវ័យជំទង់មួយក្រុមនេះបានសារភាពថា វីដេអូដែលបានបង្ហោះ កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៧កន្លងទៅនោះ ពិតជាបានបង្ហោះមែន តែគ្រាន់ជាការថតសម្តែងកាយវិការបទចម្រៀងលេងតែប៉ុណ្ណោះ ។

យ៉ាងណា សកម្មភាពបែបនេះ ត្រូវបានលោកនាយកសាលាកោះហៅសិស្សប្រសសិស្សស្រីទាំងនោះ មកធ្វើការអប់រំ និងធ្វើកិច្ចសន្យា គ្រប់ៗគ្នា ដោយមានទាំងផ្តិតស្នាមមេដៃទៀតផង ។

បន្ទាប់ពីទទួលការអប់រំពីលោកនាយក ក៏ដូចជាក្រុមប្រឹក្សាវិន័យរួចមក សិស្សានុសិស្សវ័យជំទង់មួយក្រុមនេះ បានសន្យាថានឹងមិនប្រព្រឹត្តរឿងមិនគប្បីបែបនេះកើតមានឡើងទៀតឡើយ និងបញ្ឈប់បង្កបញ្ហាដល់សាលាទៀតទេ ៕ ជាយក្រុង

nkd-2 nkd-1 

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print